ផ្ទេរពី ABA ទៅ Wing
ធនាគារ ABA និងធនាគារឯកទេស Wing ផ្តល់នូវសេវាផ្ទេរប្រាក់ងាយស្រួលរវាងគណនី ABA និងកាបូប Wing គ្រាន់តែចុចពីរបីគ្លីក ដោយប្រើកម្មវិធី ABA Mobile និង Wing Money ។ ជាមួយថ្លៃសេវាដ៏សមរម្យ លោកអ្នកអាចផ្ញើប្រាក់រវាងកម្មវិធីទូរស័ព្ទទាំងពីរបានដោយងាយស្រួល។
សេវាផ្ទេរប្រាក់រវាង Wing និង ABA គឺសេវាផ្ទេរប្រាក់រួមបញ្ចូលគ្នារវាងធនាគារ ABA និង Wing ដែលអនុញ្ញាតឲ្យអតិថិជនធ្វើការផ្ទេរប្រាក់រវាងគណនី ABA និងកាបូបឌីជីថល Wing ដោយប្រើកម្មវិធី ABA Mobile និង កម្មវិធី Wing Money ។
លោកអ្នកបើកកម្មវិធី Wing Money នៅលើទូរស័ព្ទលោកអ្នក ចុចប៊ូតុង ផ្ទេរប្រាក់ ជ្រើសរើសធនាគារ ABA ហើយបំពេញព័ត៌មានចាំបាច់តាមការណែនាំរបស់កម្មវិធី។ លោកអ្នកអាចស្វែងយល់បន្ថែមអំពីជំហានងាយៗក្នុងការផ្ទេរប្រាក់ពីកម្មវិធី Wing Money ទៅកម្មវិធី ABA Mobile ដូចមានបង្ហាញខាងលើ។
ប្រសិនបញ្ហានេះកើតឡើង លោកអ្នកត្រូវជូនដំណឹងផ្នែកទំនាក់ទំនងអតិថិជន ABA ជាបន្ទាប់ តាមរយៈលេខ 023 225 333 ដើម្បីឲ្យក្រុមការងាររបស់យើងចាត់វិធានការបន្តដើម្បីផ្ទេរប្រាក់នោះចូលក្នុងគណនីរបស់លោកអ្នកវិញ។ ចំណា៖ ដើម្បីជៀសវាងស្ថានភាពបែបនេះ ត្រូវផ្ទៀងផ្ទាត់ឈ្មោះ និង ID របស់អ្នកប្រើ Wing ក្នុងកម្មវិធី មុនពេលបញ្ជាក់ការផ្ទេរប្រាក់។
សូមថត (screenshot) វិក្កយបត្រលើអេក្រង់ទូរស័ព្ទ ឬរបាយការណ៍ប្រតិបត្តិការ ហើយផ្ញើមកផ្នែកទំនាក់ទំនងអតិថិជន ABA តាមរយៈប្រអប់សារ (Messenger) នៃទំព័រ Facebook ផ្លូវការរបស់ធនាគារ ឬ ឆាតតាមវិបសាយ ឬអ៊ីមែលទៅ [email protected] ដើម្បីយើងខ្ញុំស្វែងរកដំណោះស្រាយជូន។ ក្រៅពីនេះ លោកអ្នកក៏អាចទាក់ទងមកលេខ 023 225 333 ដែលជាផ្នែកទំនាក់ទំនងអតិថិជន 24/7។
លោកអ្នកត្រូវបើកកម្ម ABA Mobile ឡើងវិញ ហើយចូលមើលរបាយការណ៍ប្រតិបត្តិការ ដើម្បីឲ្យដឹងថាតើប្រតិបត្តិការមុននេះ ធ្វើបានរួចរាល់ឬនៅ។ ប្រសិនបើមានបញ្ហាកើតឡើង សូមទាក់ទងមកផ្នែកទំនាក់ទំនងអតិថិជន 24/7 តាមរយៈលេខ 023 225 333 ដើម្បីស្វែងរកដំណោះស្រាយ។
បាទ/ចាស លោកអ្នកនឹងទទួលបានសារលោតជូនដំណឹងភ្លាម នៅពេលប្រាក់ត្រូវបានដាក់ចូលគណនីរបស់លោកអ្នក។
ព័ត៌មានលម្អិតសម្រាប់ថ្លៃសេវាផ្ទេរប្រាក់រវាង ABA និង Wing ៖
ចំនួន | ថ្លៃសេវា | ចំនួន/ថ្ងៃ |
ដុល្លារ 0.01 – 50 រៀល 1 – 200,000 | 0.5 ដុល្លារ ឬ 2,000 រៀល | 1,000 ដុល្លារ ឬ 4លានរៀល |
ដុល្លារ 50.01 – 100 រៀល 200,001 – 400,000 | 0.60 ដុល្លារ ឬ 2,400 រៀល | |
ដុល្លារ 100.01 – 500 រៀល 400,001 – 2លាន | 1.00 ដុល្លារ ឬ 4,000 រៀល | |
ដុល្លារ 500.01 – 1,000 រៀល 2000,001 – 4លាន | 1.50 ដុល្លារ ឬ 6,000 រៀល |
បាទ/ចាស លោកអ្នកអាចផ្ទេរបានច្រើនលើក។ រាល់ការផ្ទេរមួយលើកៗ ត្រូវគិតថ្លៃសេវាធម្មតា។ សម្រាប់ព័ត៌មានបន្ថែម សូមឆែកមើលតារាង ចំនួនទឹកប្រាក់ផ្ទេរ និងថ្លៃសេវា។