ពានរង្វាន់
ធនាគារ ABA បានទទួលវិញ្ញាបនបត្រទទួលស្គាល់សមិទ្ធផលរបស់ខ្លួនជាច្រើននៅក្នុងវិស័យធនាគារ។ ខាងក្រោមនេះគឺជាពានរង្វាន់មួយចំនួនដែលយើងបានទទួលក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ៖
2024
កិត្តិនាម “ធនាគារបម្រើសេវារូបវន្ដបុគ្គលដ៏ឆ្នើមនៅកម្ពុជា” បួនឆ្នាំជាប់គ្នាពីទស្សនាវដ្ដីហិរញ្ញវត្ថុ Asian Banking and Finance ។ ការទទួលស្គាល់នេះ បង្ហាញពីការប្ដេជ្ញាចិត្តរបស់ធនាគារចំពោះឧត្តមភាព និងសមិទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់ក្នុងរយៈពេលមួយឆ្នាំនេះ ដែលកំណត់ដោយកំណើនឥតឈប់ឈរ និងវឌ្ឍនភាពឌីជីថលប្រកបដោយភាពច្នៃប្រឌិត។
ការយកចិត្តទុកដាក់របស់ធនាគារក្នុងការណែនាំនូវផលិតផល និងសេវាហិរញ្ញវត្ថុទំនើបជូនអតិថិជន ទទួលបានការកោតសរសើរពីសំណាក់គណៈវិនិច្ឆ័យរបស់ Asian Banking and Finance។
2024
ពានរង្វាន់ “ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជា” ដប់លើកជាប់ៗគ្នាពីទស្សនាវដ្ដី Global Finance។ ធនាគារ ABA ត្រូវបានទស្សនាវដ្តីនេះទទួលស្គាល់ ចំពោះលទ្ធផលប្រកបដោយជោគជ័យនៅក្នុងទីផ្សារកម្ពុជា ដោយបន្ដបំពេញរាល់តម្រូវការអតិថិជនរបស់ខ្លួន។ គណៈវិនិច្ឆ័យរបស់ទស្សនាវដ្តី Global Finance បានសាទរ ABA ចំពោះលទ្ធផលដ៏ប្រសើរបំផុត ក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ ព្រមទាំងបានកត់សម្គាល់លើវឌ្ឍនភាពថ្មីៗជាច្រើន។
![](/fileadmin/user_upload/Awards/the_banker/The_Banker_2023.png)
យោងតាមទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker ធនាគារឆ្នើមប្រចាំឆ្នាំ 2023 របស់ប្រទេសកម្ពុជា គឺធនាគារ ABA! ABA ទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពពេញលេញនៃសេវាធនាគាររបស់ខ្លួន និងយុទ្ធសាស្ត្ររបស់ធនាគារដែលផ្ដោតលើបច្ចេកវិទ្យាទំនើប និងផលិតផល/សេវាកម្មឌីជីថល។ ធនាគារ ABA បានបង្ហាញពីការប្ដេជ្ញាចិត្តឥតរាករេក្នុងការបង្កើនសមត្ថភាពសេវាធនាគារ ដើម្បីពង្រឹងកេរ្ដិ៍ឈ្មោះរបស់ខ្លួន ក្នុងនាមជាស្ថាប័ននាំមុខគេនៅក្នុងវិស័យធនាគារ។
![](/fileadmin/user_upload/Awards/International_Finance/Internation_Finance_2023.png)
ធនាគារឌីជីថលឆ្នើមបំផុតនៅកម្ពុជា ឆ្នាំ 2023 ពី ទស្សនាវដ្ដី International Finance ដែលជាទស្សនាវដ្ដីហិរញ្ញវត្ថុ និងពាណិជ្ជកម្មលំដាប់កំពូល ដែលមានទីស្នាក់ការនៅចក្រភពអង់គ្លេស។ ពានរង្វាន់ដ៏មានកិត្យានុភាពនេះ បង្ហាពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាបន្ដបន្ទាប់ចំពោះនវានុវត្តន៍ មុខងារដ៏ល្អឯកនៃដំណោះស្រាយរបស់ខ្លួន ផ្ទៃអន្ដរកម្មងាយស្រួលប្រើ និងទំនាក់ទំនងអតិថិជនដ៏រឹងមាំនៅក្នុងប្រតិបត្តិការធនាគារឌីជីថលរបស់ខ្លួន។ គុណសម្បត្តិទាំងអស់នេះ បានធ្វើឲ្យ ABA ក្លាយជាធនាគារផ្តល់សេវាឌីជីថលគ្មានគូប្រៀប និងជាអេបលើទូរស័ព្ទដៃដ៏ងាយស្រួលប្រើបំផុត។
![](/fileadmin/user_upload/Awards/asiamoney/Asiamoney.png)
ធនាគារក្នុងស្រុកដ៏ឆ្នើមបំផុតនៅកម្ពុជា ឆ្នាំ 2023 ពីទស្សនាវដ្ដីហិរញ្ញវត្ថុ Asiamoney ដែលជាទស្សនាវដ្ដីថ្នាក់តំបន់ របស់ទស្សនាវដ្ដីហិរញ្ញវត្ថុអន្ដរជាតិ Euromoney។ ការទទួលស្គាល់ជាបន្ដបន្ទាប់ពី Asiamoney នេះ បានបង្ហាញពីឧត្តមភាពរបស់ធនាគារ ក្នុងវិស័យហិរញ្ញវត្ថុក្នុងស្រុក។ ABA ទទួលបានការកោតសរសើរ ចំពោះវត្តមានដ៏លេចធ្លោរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា, ការចូលរួមចំណែកដ៏សំខាន់ នៃការរីកចម្រើនផ្នែកពាណិជ្ជកម្មអេឡិកត្រូនិកក្នុងស្រុក, និងការប្តេជ្ញាចិត្តបំពេញតម្រូវការដ៏សម្បូរបែបរបស់អតិថិជនខ្លួនផងដែរ។
![](/fileadmin/user_upload/Awards/asian_banking/Asain_Banking_2023.png)
កិត្តិនាម “ធនាគារបម្រើសេវារូបវន្ដបុគ្គលដ៏ឆ្នើមនៅកម្ពុជា” បីឆ្នាំជាប់គ្នាពីទស្សនាវដ្ដីហិរញ្ញវត្ថុ Asian Banking and Finance ។ ការរីកចម្រើនឥតឈប់ឈរជាមួយនឹងកិច្ចខិតខំរបស់ខ្លួនចំពោះនវានុវត្តន៍បានធ្វើឲ្យ ABA កាន់តែមានជំហរយ៉ាងរឹងមាំក្នុងការបន្តជាគ្រឹះស្ថានឈានមុខគេក្នុងវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា។ គណៈវិនិច្ឆ័យរបស់ Asian Banking and Finance ក៏បានទទួលស្គាល់ផងដែរនូវការប្ដេជ្ញារបស់ ABA ក្នុងការបន្តបង្កើតផលិតផលនិងសេវាកម្មធនាគារថ្មីៗរបស់ខ្លួនក្នុងអំឡុងពេលមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចសកល។
![](/fileadmin/user_upload/Awards/Euromoney/Euromoney_2023.png)
ពានរង្វាន់ដ៏មានកិត្យានុភាពជា “ធនាគារឆ្នើមបំផុតនៅកម្ពុជា” ដប់ឆ្នាំជាប់ៗគ្នាពីទស្សនាវដ្ដី Euromoney ដែលជាទស្សនាវដ្តីហិរញ្ញវត្ថុដ៏ល្បីមួយរបស់ពិភពលោក។ ពានរង្វាន់នេះ គឺជាសក្ខីភាពបញ្ជាក់ពីការបន្ដប្ដេជ្ញាចិត្តរបស់ធនាគារ ABA និងការយកចិត្តទុកដាក់របស់ធនាគារ ផ្ដោតលើឧត្តមភាព និងការពេញចិត្តរបស់អតិថិជន។ Euromoney បានសាទរ ABA ចំពោះដំណោះស្រាយសេវាធនាគារ ប្រកបដោយនវានុវត្តន៍ យុទ្ធសាស្ត្រដ៏រឹងមាំក្នុងការពង្រីកសក្ដានុពល និងការរីកចម្រើនដ៏គួរឲ្យកត់សម្គាល់របស់ ABA នៅក្នុងទីផ្សារកម្ពុជា។
![](/fileadmin/user_upload/Awards/globle_finance/Global_Finance_Award_2023_v2.png)
ពានរង្វាន់ “ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជា” ប្រាំបួនលើកជាប់ៗគ្នាពីទស្សនាវដ្ដី Global Finance។ ពានរង្វាន់ដ៏មានកិត្យានុភាពនេះ ត្រូវបានប្រគល់ជូន ABA ចំពោះលទ្ធផលប្រកបដោយជោគជ័យនៅក្នុងទីផ្សារ និងការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់របស់ ABA ក្នុងការបំពេញតម្រូវការអតិថិជនរបស់ខ្លួន។ គណៈវិនិច្ឆ័យរបស់ទស្សនាវដ្តី Global Finance បានសាទរ ABA ចំពោះលទ្ធផលដ៏ប្រសើរបំផុត ក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ ព្រមទាំងបានកត់សម្គាល់លើវឌ្ឍនភាពថ្មីៗជាច្រើន។
![](/fileadmin/user_upload/Awards/the_banker/The_Banker_2022.png)
យោងតាមទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker ធនាគារឆ្នើមប្រចាំឆ្នាំ 2022 របស់ប្រទេសកម្ពុជា គឺធនាគារ ABA! ធនាគារ ABA ទទួលបានការកោតសរសើរយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការកែលម្អ និងអភិវឌ្ឍសេវាធនាគាររបស់ខ្លួន ក៏ដូចជាយុទ្ធសាស្ដ្ររបស់ធនាគារ ដែលផ្តោតសំខាន់ទៅលើបច្ចេកវិទ្យានវានុវត្តន៍ និងផលិតផល សេវាកម្មឌីជីថល។
![](/fileadmin/user_upload/Awards/asiamoney/Asiamoney.png)
ពានរង្វាន់ “ធនាគារដ៏ឆ្នើមបំផុតសម្រាប់ហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា ឆ្នាំ2022” ពីទស្សនាវដ្ដីហិរញ្ញវត្ថុ Asiamoney ជាទស្សនាវដ្ដីថ្នាក់តំបន់របស់ទស្សនាវដ្ដីហិរញ្ញវត្ថុអន្ដរជាតិ Euromoney។ ពានរង្វាន់ពី Asiamoney ប្រគល់ជូន ABA ចំពោះវឌ្ឍនភាពធនាគារឌីជីថលដ៏លេចធ្លោ និងការផ្ដោតជាយុទ្ធសាស្ដ្រលើការបម្រើសេវាធនាគារប្រកបដោយនវានុវត្តជូនអតិថិជនរបស់ខ្លួន។
![](/fileadmin/user_upload/Awards/asian_banking/Asian_Banking_2022.png)
កិត្តិនាម “ធនាគារបម្រើសេវារូបវន្ដបុគ្គលដ៏ឆ្នើមនៅកម្ពុជា” ពីរឆ្នាំជាប់គ្នាពីទស្សនាវដ្ដីហិរញ្ញវត្ថុ Asian Banking and Finance។ ពាននេះ ប្រគល់ជូន ABA សម្រាប់កាអភិវឌ្ឍ និងការពង្រឹងសមត្ថភាពថ្មីៗគួរឲ្យកត់សម្គាល់នៃកម្មវិធីធនាគារលើទូរស័ព្ទ ABA Mobile របស់ខ្លួន ព្រមទាំងការពង្រីកជាបន្ដបន្ទាប់នូវបណ្ដាញរូបវន្ដ និងបណ្ដាញស្វ័យសេវាផងដែរ។ គណៈវិនិច្ឆ័យ សាទរ ABA ចំពោះសមិទ្ធផលដ៏ល្អប្រសើរពេញមួយឆ្នាំ និងការអភិវឌ្ឍនៃសេវា ដើម្បីនាំយកដំណោះស្រាយសេវាធនាគារងាយស្រួល និងប្រកបដោយនវានុវត្ត ជូនអតិថិជនរបស់ខ្លួន។
![](/fileadmin/user_upload/Awards/Euromoney/Euromoney_2022.png)
ជ័យលាភី ធនាគារឆ្នើមនៅកម្ពុជា ឆ្នាំ 2022 ពីទស្សនាវដ្ដីហិរញ្ញវត្ថុ Euromoney។ ពានរង្វាន់ប្រាំបួនឆ្នាំជាប់គ្នានេះ បានសបញ្ជាក់ពីជំហររបស់ ABA ក្នុងនាមជាធនាគារឈានមុខគេ និងជាផ្គត់ផ្គង់សេវាធនាគាររូបវន្ដបុគ្គលដ៏ធំបំផុតនៅកម្ពុជា។ Euromoney បានសាទរ ABA ចំពោះដំណោះស្រាយសេវាធនាគារប្រកបដោយនវានុវត្តរបស់ខ្លួន ការពង្រីកសក្ដានុពលយ៉ាងរឹងមាំ និងកំណើនដ៏គួរឲ្យកត់សម្គាល់។ សេចក្ដីសម្រេចរបស់គណៈវិនិច្ឆ័យ ក៏ផ្អែកទៅលើការអភិវឌ្ឍ និងការពង្រឹងសមត្ថភាពសំខាន់ៗនៃផ្លែតហ្វមឌីជីថលរបស់ធនាគារផងដែរ។
![](/fileadmin/user_upload/Awards/globle_finance/Globle_Finance_2022.png)
ពានរង្វាន់ “ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជា” ប្រាំបីលើកជាប់ៗគ្នាពីទស្សនាវដ្ដី Global Finance។ គណៈវិនិច្ឆ័យបានទទួលស្គាល់ធនាគារ ABA ចំពោះការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់លើតម្រូវការរបស់អតិថិជន ហើយសម្រេចបានលទ្ធផលឈានមុខគេ ខណៈពេលខ្លួនកំពុងចាក់គ្រឹះដ៏រឹងមាំសម្រាប់ភាពជោគជ័យនាពេលអនាគត។ ទាំងអស់នេះសម្រេចបានក្នុងអំឡុងពេលពីរឆ្នាំនៃការរីករាលដាលជាសកលនៃកូវីដ19។
![](/fileadmin/user_upload/Awards/asiamoney/Asiamoney.png)
ពានរង្វាន់ “ធនាគារក្នុងស្រុកឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ 2021” ពីទស្សនាវដ្តី Asiamoney ជាបុត្រសម្ព័ន្ធរបស់ទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ Euromoney។ កិត្តិនាមដ៏កំពូលនេះ ត្រូវបានផ្ដល់ជូន ABA ដោយគូសបញ្ជាក់ពីជំហររបស់ ABA ជាធនាគារឈានមុខគេក្នុងវិស័យ ធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេស។ អ្នកជំនាញសាទរចំពោះយុទ្ធសាស្ដ្ររបស់ខ្លួនលើនវានុវត្តន៍ ដែលលេចធ្លោលើ ទីផ្សារក្នុងស្រុក បង្កើនវិស័យពាណិជ្ជកម្មអេឡិកត្រូនិកក្នុងស្រុក និងកិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញតម្រូវការ អតិថិជន – ទាំងអស់នេះសម្រេចបានក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ។
![](/fileadmin/user_upload/Awards/the_banker/The_Banker_2021.png)
ពានរង្វាន់ “ ធនាគារឆ្នើមបំផុតប្រចាំ 2021” នៅកម្ពុជាពី The Banker ដែលជាទស្សនាវដ្តីហិរញ្ញវត្ថុលំដាប់កំពូលរបស់ពិភពលោក។ ពានរង្វាន់ នេះជាការសាទរដល់ធនាគារ ABA ចំពោះយុទ្ធសាស្ដ្ររបស់ធនាគារដែលផ្ដោតសំខាន់ទៅ លើបច្ចេកវិទ្យា នវានុវត្តន៍ និង ផលិតផល សេវាកម្មឌីជីថល ដែលជាកិច្ចប្រឹងប្រែង ដ៏សំខាន់ក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើនដ៏រឹងមាំរបស់ខ្លួននៅ ក្នុងទីផ្សារ។
![](/fileadmin/user_upload/Awards/asian_banking/Asian_Banking_2021.png)
ពធនាគារ ABA ទទួលបានពានរង្វាន់ “ ធនាគាររូបវន្តក្នុងស្រុកដ៏ឆ្នើមបំផុតប្រចាំឆ្នាំនៅកម្ពុជា ” សម្រាប់ការបង្កើនសមត្ថភាពប្រព័ន្ធសេវា ធនាគារឌីជីថល ដើម្បីបម្រើអតិថិជន ព្រមទាំងការពង្រីកបណ្តាញរបស់ខ្លួនក្នុង ឆ្នាំ 2020 ដែលផ្ដល់ជូនដោយទស្សនាវដ្តី Asian Banking and Finance ក្នុងកម្មវិធី Retail Banking Awards 2021។
![](/fileadmin/user_upload/Awards/Euromoney/Euromoney_2021.png)
ពានរង្វាន់ "ធនាគារឆ្នើមនៅកម្ពុជា ឆ្នាំ 2021" ពីទស្សនាវដ្តី Euromoney។ ពានរង្វាន់ប្រាំបីឆ្នាំជាប់ៗគ្នានេះ ទទួលស្គាល់ភាពឈានមុខរបស់ធនាគារក្នុងគំនិតផ្តួចផ្តើមហិរញ្ញវត្ថុឌីជីថល, ការធ្វើទំនើបកម្មនូវកម្មវិធីសេវាធនាគារតាមទូរស័ព្ទដៃ, ការពង្រីកបណ្តាញស្វ័យសេវា និងសមិទ្ធផលសំខាន់ៗផ្សេងទៀត។
![](/fileadmin/user_upload/Awards/globle_finance/Globle_Finance_2021.png)
ពារទទួលស្គាល់ជា “ធនាគារឆ្នើមនៅកម្ពុជា” ប្រាំពីរឆ្នាំជាប់គ្នាពីទស្សនាវដ្តី Global Finance។ ពានរង្វាន់កំពូលនេះត្រូវបានប្រគល់ជូនផ្អែកលើការវាយតម្លៃនូវធនាគារ ABA លើកត្តាផ្សេងៗជាច្រើន រួមមាន ផលិតផលនវានុវត្តន៍ កំណើនទ្រព្យសកម្ម និងប្រាក់ចំណេញ ការពង្រីកភូមិសាស្ត្រអាជីវកម្ម ព្រមទាំងលក្ខខន្តិកប្រធានវិស័យ ដូចជា យោបល់របស់អ្នកវិភាគសមធន អ្នកវិភាគចំណាត់ថ្នាក់ឥណទាន និងអ្នកផ្សេងៗទៀតនៅក្នុងឧស្សាហកម្មនេះទូទាំងពិភពលោក។
![](/fileadmin/user_upload/Awards/asiamoney/Asiamoney.png)
ពានរង្វាន់ “ធនាគារឆ្នើមនៅកម្ពុជា ឆ្នាំ2020” ពីទស្សនាវដ្តី Asiamoney ជាបុត្រសម្ព័ន្ធរបស់ទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ Euromoney។ ពានរង្វាន់ពីទស្សនាវដ្តី Asiamoney បង្ហាញពីឧត្តមភាពនៃប្រព័ន្ធឌីជីថលរបស់ធនាគារ ABA រយៈពេលពីរឆ្នាំជាប់គ្នា។ អ្នកជំនាញទទួលស្គាល់ថា ប្រព័ន្ធធនាគារឌីជីថលរបស់ធនាគារ ABA ជួយឲ្យធនាគារទទួលបាន យល់អំពី និងបម្រើអតិថិជនរបស់ខ្លួន។ ក្នុងឆ្នាំ 2020 កម្មវិធី ABA Mobile មានប្រតិបត្តិការជាង 100 លានដង ដែលមានទឹកប្រាក់សរុបជាង 59 ប៊ីលានដុល្លារអាមេរិក។
![](/fileadmin/user_upload/Awards/Euromoney/Euromoney_2020.png)
ពានរង្វាន់ "ធនាគារដ៏ឆ្នើមនៅកម្ពុជា" ប្រាំពីរឆ្នាំជាប់ៗគ្នា ពីទស្សនាវដ្តី Euromoney។ ធនាគារ ABA ត្រូវបានសាទរចំពោះការផ្លាស់ប្តូរធុរកិច្ចឌីជីថលការធ្វើទំនើបកម្មនូវកម្មវិធី ABA Mobile ព្រមទាំងការពង្រីកវិសាលភាពសេវាកម្ម និងលទ្ធផលសម្រេចសំខាន់ៗផ្សេងទៀតក្នុងរយៈពេល 12 ខែចុងក្រោយនេះ!
![](/fileadmin/user_upload/Awards/globle_finance/Globle_Finance_2020.png)
ពានរង្វាន់ “ធនាគារដ៏ឆ្នើមនៅកម្ពុជា” ប្រាំមួយឆ្នាំជាប់គ្នាពីទស្សនាវដ្តី Global Finance ។ ពានរង្វាន់កម្រិតកំពូលនេះប្រគល់ជូនធនាគារ សម្រាប់ការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ចំពោះតម្រូវការរបស់អតិថិជន ហើយសម្រេចបានលទ្ធផលឈានមុខគេ ខណៈពេលខ្លួនកំពុងចាក់គ្រឹះដ៏រឹងមាំសម្រាប់ភាពជោគជ័យនាពេលអនាគត។ លក្ខខន្តិកវត្ថុវិស័យសម្រាប់ការប្រគល់ពានរង្វាន់នេះ រួមមាន នវានុវត្តន៍ផលិតផល និងសេវាកម្ម ទំនាក់ទំនងយុទ្ធសាស្រ្ត ការអភិវឌ្ឍអាជីវកម្មថ្មី ផលចំណេញ និងការពង្រីកភូមិសាស្រ្តអាជីវកម្ម។
![](/fileadmin/user_upload/Awards/asiamoney/Asiamoney.png)
ឆ្នាំ 2019 ពីទស្សនាវដ្តី Asiamoney ដែលជាទស្សនាវដ្តីថ្នាក់តំបន់របស់ Euromoney ដែលជាគ្រឹះស្ថានផ្សព្វផ្សាយហិរញ្ញវត្ថុអន្តរជាតិ។ ពានរង្វាន់នេះត្រូវបានប្រគល់ជូនធនាគារ ABA សម្រាប់ឥទ្ធិពលគ្របដណ្ដប់ផ្នែកឌីជីថលនៅក្នុងវិស័យធនាគារ ការពង្រីកបណ្ដាញសាខា និងបង្អែកដ៏រឹងមាំពីធនាគារជាតិកាណាដា។
![](/fileadmin/user_upload/Awards/the_banker/The_Banker_2019.png)
ពានរង្វាន់ “ធនាគារឆ្នើមបំផុតប្រចាំ 2019” នៅកម្ពុជា ពី The Banker ដែលជាទស្សនាវដ្តីហិរញ្ញវត្ថុលំដាប់កំពូលរបស់ពិភពលោក។ ពានរង្វាន់នេះ ជាការសាទរដល់ធនាគារ ABA ចំពោះយុទ្ធសាស្ត្រអាទិភាពលើបច្ចេកវិទ្យា ការអភិវឌ្ឍបន្តរបស់កម្មវិធីធនាគារ ABA Mobile ការពង្រីកបណ្តាញសាខាធំទូលាយ និងភាពជោគជ័យផ្នែកប្រព័ន្ធទូទាត់ប្រាក់សម្រាប់អាជីវកម្មអនឡាញ PayWay របស់ខ្លួននៅក្នុងទីផ្សារ។
![](/fileadmin/user_upload/Awards/Euromoney/Euromoney_2019.png)
ជាអ្នកគ្រប់គ្រងពានរង្វាន់ “ធនាគារឆ្នើមជាងគេនៅកម្ពុជា” របស់ Euromoney 6 ឆ្នាំជាប់គ្នា។ ពានរង្វាន់ឆ្នាំ2019នេះ ជាការសរសើរចំពោះធនាគារ ABA ដែលបានផ្តល់ដំណោះស្រាយធនគារឌីជីថលឈានមុខគេ បានលើកកម្ពស់ការទូទាត់ដោយមិនប្រើសាច់ប្រាក់ និងអាជីវកម្មអនឡាញ ការពង្រីកសក្តានុពលយ៉ាងរឹងមាំ និងកំណើនដ៏គួរឲ្យកត់សម្គាល់។
![](/fileadmin/user_upload/Awards/globle_finance/Globle_Finance_2019.png)
ពាន់រង្វាន់ “ធនាគារ ដ៏ឆ្នើមបំផុតនៅកម្ពុជា” ត្រូវបាន Global Finance ប្រគល់ជូនធនាគារ ABA លើកទីប្រាំជាប់ៗគ្នា។ទស្សនាវដ្ដីអន្តរជាតិមួយនេះ បានទទួលស្គាល់ភាពជោគជ័យរបស់ធនាគារ ABA ថាបានមកពីភាពហ្មត់ចត់ខ្ពស់ក្នុងការបំពេញតម្រូវការអតិថិជន នៅក្នុងទីផ្សារដ៏ប្រកួតប្រជែង និងការសម្រេចលទ្ធផលបានយ៉ាងប្រសើរ រួមជាមួយនឹងមូលដ្ឋានដ៏រឹងមាំ សម្រាប់ភាពជោគជ័យនាពេលអនាគត។
![](/fileadmin/user_upload/Awards/Euromoney/Euromoney_2018.png)
ពានរង្វាន់ ធនាគារឆ្នើមជាងគេនៅកម្ពុជា 2018 ពីទស្សនាវដ្ដី Euromoney។ កិត្តិនាមដែលទទួលបានជាលើកទី5 ជាប់ៗគ្នាពីទស្សនាវដ្តីអន្តរជាតិមួយនេះ គឺអាស្រ័យលើលទ្ធផលហិរញ្ញវត្ថុដែលមានស្ថេរភាព កិច្ចគាំទ្រពីធនាគារជាតិនៃកាណាដា ក្នុងការណែនាំការអនុវត្តការងារដែលត្រឹមត្រូវ យុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ និងសុវត្ថិភាពតាមអ៊ីនធឺណិត ក៏ដូចជាការផ្តោតសំខាន់ដ៏មុតមាំរបស់ ABA ចំពោះការធ្វើឲ្យផលិតផល និងសេវានានាមានលក្ខណៈឌីជីថល។
![](/fileadmin/user_upload/Awards/globle_finance/Globle_Finance_2018.png)
ធនាគារ ABA រក្សាកិត្តិនាមរបស់ខ្លួនជា “ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជា” សម្រាប់ឆ្នាំ2018 ពីទស្សនាវដ្ដី Global Finance។ ពានរង្វាន់មួយនេះ សម្រេចទៅបានដោយយោងទៅលើលក្ខណៈវិនិច្ឆ័យជាក់ស្តែងដូចជា វឌ្ឍនភាពនៃទ្រព្យសកម្ម កម្រិតប្រាក់ចំណេញ វិសាលភាពភូមិសាស្ត្រនៃប្រតិបត្តិការការងារ ទំនាក់ទំនងជាយុទ្ធសាស្ត្រ ការអភិវឌ្ឍផ្នែកពាណិជ្ជកម្មថ្មី និងភាពច្នៃប្រឌិតក្នុងការបង្កើតផលិតផល។
![](/fileadmin/user_upload/Awards/globle_finance/Globle_Finance_2018-1.png)
"ធនាគារហិរញ្ញវត្ថុពាណិជ្ជកម្មដ៏ឆ្នើមបំផុតប្រចាំឆ្នាំ 2018" ក្នុងប្រទេសកម្ពុជា ដោយទស្សនាវដ្តីលំដាប់ថ្នាក់ពិភពលោកល្បីឈ្មោះ Global Finance។ ការផ្តល់រង្វាន់នេះគឺផ្អែកទៅលោកកត្តា៖ ចំនួនប្រតិបត្តិការណ៍ វិសាលភាពនៃគ្របដណ្តប់ជាសកល សេវាកម្មអតិថិជន ការប្រកួតប្រជែងតម្លៃ និងបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗ។
![](/fileadmin/user_upload/Awards/Euromoney/Euromoney_2017.png)
ធនាគារ ABA បានឈានឆ្ពោះទៅមុខមួយជំហានទៀត បន្ទាប់ពីត្រូវបានផ្ដល់ពានរង្វាន់ជា “ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជាប្រចាំឆ្នាំ 2017” ក្នុងរយៈពេលបួនឆ្នាំជាប់ៗគ្នាពីទស្សនាវដ្ដី Euromoney។ ខាងទស្សនាវដ្ដីប្រសិទ្ធនាមជូនធនាគារ ABA ដោយផ្អែកលើវឌ្ឍនភាពនៃប្រតិបត្តិការ ភាពរីកចម្រើនក្នុងការពង្រីកសាខា ក៏ដូចជាការបន្តប្ដេជ្ញាចិត្តពង្រឹងស្ដង់ដារនៃបទពិសោធអតិថិជនតាមរយៈយុទ្ធសាស្ត្រធនាគារតាមឌីជីថលរបស់ខ្លួន។
![](/fileadmin/user_upload/Awards/globle_finance/Globle_Finance_2017.png)
ធនាគារ ABA រក្សាកំណត់ត្រាមិនដែលចាញ់ បន្ទាប់ពីទទួលពានរង្វាន់ “ធនាគារដ៏ឆ្នើមបំផុតក្នុងប្រទេសកម្ពុជា’’ ប្រចាំឆ្នាំ 2017។ ពាន់រង្វាន់លើកទី 3 ក្នុងរយៈពេល 3ឆ្នាំជាប់ៗគ្នានេះ ត្រូវបានផ្ដល់ជូនដោយទស្សនាវដ្ដី Global Finance សម្រាប់ការវាយតម្លៃលើកំណើនទ្រព្យសកម្ម ស្ថិរភាពចំណូល ទំនាក់ទំនងប្រកបដោយយុទ្ធសាស្ត្រ និងភាពច្នៃប្រឌិតខ្ពស់នៃផលិតផល។
![](/fileadmin/user_upload/Awards/globle_finance/Globle_Finance_2017-1.png)
"ធនាគារហិរញ្ញវត្ថុពាណិជ្ជកម្មដ៏ឆ្នើមបំផុតប្រចាំឆ្នាំ 2017" ក្នុងប្រទេសកម្ពុជា ដោយទស្សនាវដ្តីលំដាប់ថ្នាក់ពិភពលោកល្បីឈ្មោះ Global Finance។ ការផ្តល់រង្វាន់នេះគឺផ្អែកទៅលោកកត្តា៖ ចំនួនប្រតិបត្តិការណ៍ វិសាលភាពនៃគ្របដណ្តប់ជាសកល សេវាកម្មអតិថិជន ការប្រកួតប្រជែងតម្លៃ និងបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗ។
![](/fileadmin/user_upload/Awards/the_banker/The_Banker_2016.png)
ធនាគារ ABA ត្រូវបានឧទ្ទេសនាមថាជា ធនាគារល្អឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ2016 ដោយទស្សនាវដ្តីហិរញ្ញវត្ថុ ឈានមុខនៅក្នុងពិភពលោក ឈ្មោះ The Banker របស់ក្រុមហ៊ុន Financial Times Group។ ពានរង្វាន់នេះបានទទួលស្គាល់ពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និរន្តភាពនៃការនាំមកនូវបច្ចេកវិទ្យាច្នៃប្រឌិតខ្ពស់ និងការអនុវត្តន៍នូវគំរូអាជីវកម្មដ៏ឆ្នើម។
![](/fileadmin/user_upload/Awards/Euromoney/Euromoney_2016.png)
ធនាគារល្អបំផុតនៅកម្ពុជា ឆ្នាំ2016 ឧទ្ទេសនាមដោយទស្សនាវដ្តី Euromoney ។ នេះជាពានរង្វាន់លើកទីបីហើយ ដែលទទួលបានជាប់ៗគ្នា ចាប់តាំងពីឆ្នាំ 2014 ដោយទទួលស្គាល់ទៅលើគុណភាពបម្រើសេវាកម្មអតិថិជនរបស់ធនាគារ ភាពលេចធ្លោផ្នែកលទ្ធផលហិរញ្ញវត្ថុ និងកំណើនភាគទុន របស់ធនាគារជាតិកាណាដាក្នុងធនាគារ ABA គឺជាលក្ខខណ្ឌដ៏ជាក់លាក់ ក្នុងការបោះឆ្នោតជ្រើសរើសជាម្ចាស់ពានរង្វាន់នេះ។
![](/fileadmin/user_upload/Awards/globle_finance/Globle_Finance_2016.png)
ទស្សនាវដ្តី Global Finance ឧទ្ទេសនាមធនាគារ ABA ថាជា “ធនាគារឆ្នើមនៅកម្ពុជាប្រចាំឆ្នាំ2016”។ ជាកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលធនាគារ ABA ទទួលបានពានរង្វាន់ជាលើកទី2 ពីទស្សនាវដ្តីដ៏ល្បីល្បាញមួយនេះ ក្នុងនាមជាធនាគារដែលមានការតាំងចិត្តខ្ពស់ ក្នុងការអនុវត្តយុទ្ធសាស្រ្តរបស់ខ្លួន លទ្ធផលប្រតិបត្តិការរឹងមាំព្រមទាំងបន្តពង្រឹងគុណភាព សេវាកម្មរបស់ខ្លួនកាន់តែប្រសើរឡើង។
![](/fileadmin/user_upload/Awards/Euromoney/Euromoney_2015.png)
ធនាគារល្អប្រសើរបំផុតនៅកម្ពុជាប្រចាំឆ្នាំ2015 ប្រសិទ្ធនាមដោយទស្សនាវដ្តី Euromoney។ នេះគឺជាពានរង្វាន់លើកទី2 ហើយដែលផ្តល់ដោយទស្សនាវដ្តីនេះ គិតតាំងពីឆ្នាំ 2014 ផ្អែកទៅលើភាពជោគជ័យនៃផលិតផលថ្មី ការបង្កើនគុណភាពសេវាកម្ម ការកសាងជំនឿជាក់នៃទំនាក់ទំនង ជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងការអភិវឌ្ឍបន្ថែមចំពោះប្រព័ន្ធគ្រប់គ្រងហានិភ័យ។
![](/fileadmin/user_upload/Awards/globle_finance/Globle_Finance_2015.png)
ទស្សនាវដ្តី Global Finance ឧទ្ទេសនាមធនាគារ ABA ថាជា “ធនាគារឆ្នើមនៅកម្ពុជាប្រចាំឆ្នាំ2015”។ ពានរង្វាន់នេះទទួលស្គាល់ការបេ្តជ្ញាចិត្តរបស់ក្រុមការងារនៃធនាគារ ABA ក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួន នូវផលិតផលស្របតាមតម្រូវការ និងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយ ភាពច្នៃប្រឌិត។
![](/fileadmin/user_upload/Awards/the_banker/The_Banker_2014.png)
ធនាគារ ABA ត្រូវបានឧទ្ទេសនាមថាជា ធនាគារល្អឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ2014 ដោយទស្សនាវដ្តីហិរញ្ញវត្ថុឈានមុខនៅក្នុងពិភពលោក ឈ្មោះ The Banker របស់ក្រុមហ៊ុន Financial Times Group។ ពានរង្វាន់នេះ គឺជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ABA ក្នុងការផ្តល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ព្រមទាំងបង្ហាញអំពីស្តង់ដារសេវាកម្រិតខ្ពស់ ក៏ដូចជាកំណើនទ្រព្យសកម្ម និងចំណែកទីផ្សារផងដែរ។
![](/fileadmin/user_upload/Awards/Euromoney/Euromoney_2014.png)
ពានរង្វាន់ធនាគារល្អប្រសើរបំផុតនៅកម្ពុជាសម្រាប់ឆ្នាំ2014 ពីសំណាក់ទស្សនាវដ្តីហិរញ្ញវត្ថុ Euromoney។ នេះគឺជាពានរង្វាន់ទីមួយដែលទស្សនាវដ្តី Euromoney បានប្រគល់ជូនធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពានរង្វាន់របស់ទស្សនាវដ្តី Euromoney នេះត្រូវបានពិចារណាផ្តល់ជូនចំពោះ ស្ថាប័នដែលមានគុណភាពសេវាកម្មខ្ពស់បំផុត ប្រកបដោយគំនិតច្នៃប្រឌិត និងនិចលភាពនៅក្នុងទីផ្សារមួយដែលស្ថាប័ននោះមានលក្ខណៈ ល្អវិសេសវិសាលលើសគេតែប៉ុណ្ណោះ។
![](/fileadmin/user_upload/Awards/ABA_excellent_Straight_Through_Pro_2014.png)
ពានរង្វាន់ឧត្ដមភាពសេវាកម្មពីធនាគារ Standard Chartered Bank (SCB) ផ្នែកគុណភាពប្រតិបត្តិការ ផ្ទេរប្រាក់ដោយផ្ទាល់ តាមប្រព័ន្ធទូទាត់ដោយស្វ័យ ប្រវត្តិ (STP) នៅក្នុងការទូទាត់រូបិយប័ណ្ណដុល្លារអាមេរិកក្នុងឆ្នាំ2013។ ពានរង្វាន់នេះត្រូវបានផ្តល់ជូនធនាគារដែលបានជ្រើសរើសនិងរៀបចំធ្វើឲ្យមានភាពច្បាស់លាស់ និងត្រឹមត្រូវនៅក្នុងដំណើរការទូទាត់ប្រាក់តាមរយៈ SCB ដែលជាធនាគារសហប្រតិបត្តិការរបស់ខ្លួន។
![](/fileadmin/user_upload/Awards/ABA_Asain_Banking_award_2013.png)
ពានរង្វាន់បច្ចេកវិទ្យាក្នុងស្រុក និងធនាគារប្រតិបត្តិប្រចាំឆ្នាំនៅកម្ពុជា។ ធនាគារ ABA មានកិត្តិយសក្នុងការទទួលបានពានរង្វាន់នេះ សម្រាប់ការលើកកម្ពស់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងប្រតិបត្តិការដាក់ប្រាក់ក្នុងម៉ាស៊ីន ដែលផ្តល់នូវភាពងាយស្រួលដល់អតិថិជន ក្នុងការដាក់ប្រាក់បន្ថែមក្នុងគណនី ឬសងប្រាក់កម្ចី 24ម៉ោងក្នុងមួយថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្តាហ៍។
ពានរង្វាន់បច្ចេកវិទ្យាក្នុងស្រុក និងធនាគារប្រតិបត្តិប្រចាំឆ្នាំនៅកម្ពុជា។ ធនាគារ ABA ទទួលបានរង្វាន់នេះសម្រាប់កិច្ចបន្តផ្តល់ និងអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាថ្មី ដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរសម្រាប់អតិថិជន និងការរក្សាភក្តីភាពរបស់អតិថិជនចំពោះធនាគារ។
![](/fileadmin/user_upload/Awards/cambodia_retail_bank_2011.jpg)
ពានរង្វាន់ធនាគារលក់រាយប្រចាំឆ្នាំនៅកម្ពុជា ។ ពានរង្វាន់នេះត្រូវបានផ្តល់ជូន ដោយផ្អែកលើការប្តេជ្ញារបស់ធនាគារ ABA ក្នុងការដាក់ឱ្យប្រើប្រាស់ នូវបច្ចេកវិទ្យាទំនើបបំផុត លើវិស័យធនាគារតាមអុីនធឺណិត (iBanking) ដល់អតិថិជន។