​ទិញ​អីវ៉ាន់​អន​ឡាញ​ជាមួយ​កាត​ ABA​ Visa​ អាច​ឈ្នះ​រហូត​ដល់​ $5,000

03/Nov/2023

បងប្អូន​ដែល​ចូល​ចិត្ត​ទិញ​អីវ៉ាន់​អន​ឡាញ​នឹង​ពេញចិត្ត​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស​នេះ​ជាមួយ​កាត​ ABA​ Visa!​ ទិញ​អីវ៉ាន់​អន​ឡាញ​នៅ​លើ​ផ្លែ​ត​ហ្វ​ម​ល្បីៗ​ដូច​ជា​ Tao​ Bao,​ AliExpress​ និង​ Lazada​ យ៉ាង​ងាយស្រួល​ ដោយ​ប្រើ​កាត​ ABA​ Visa​។​ រាល់​ប្រតិបត្តិការ​ចាប់ពី​ $100​ អ្នក​នឹង​មានឈ្មោះ​នៅ​ក្នុង​ការ​ចាប់​រង្វាន់​ដោយ​ស្វ័យប្រវត្តិ​។​ ងាយ​មែនទែន​ -​ ទិញ​ដោយ​ទំនុកចិត្ត​ជាមួយ​កាត​ ABA​ Visa​ ហើយ​ថែម​ទាំង​អាច​ឈ្នះ​រង្វាន់​ទៀត​ផង​!​ លុយ​សុទ្ធ​ $200​ ចំនួន​ 50​ រង្វាន់​ និង​រង្វាន់​ធំ​ $5,000​ ជា​រៀង​រាល់​ខែ​កំពុង​រង់ចាំ​អ្នក​។​ សួ​ម​រួសរាន់​ទទួលយក​អត្ថប្រយោជន៍​នៃ​ប្រូ​ម៉ូ​សិន​នេះ​ឥឡូវ​។​ ​

មិន​ទាន់​មាន​កាត​ ABA​ Visa?​ សូម​មើល​ពី​របៀប​បើក​កាត​ Visa​ និម្មិត​ ឬ​ ប្លា​ស្ទិ​ក​ ផ្ទាល់​តាម​កម្មវិធី​ ABA​ Mobile​។

​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ 10​ មិថុនា​ ដល់​ថ្ងៃ​ 9​ សីហា​ 2024​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)

​ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ ម្ចាស់​កាត​ ABA​ Visa​ អាច​មានឱកាស​ឈ្នះ​ លុយ​សុទ្ធ​ $200​ ចំនួន​ 50​ រង្វាន់​ និង​រង្វាន់​ធំ​ $5,000​ ចំនួន​ 1​ រង្វាន់​ ប្រចាំខែ​ សម្រាប់​ការ​ចំណាយ​ចាប់ពី​ $100​ ជាមួយ​កាត​ ABA​ Visa​ នៅ​លើ​ Tao​ Bao,​ AliExpress​ និង​ Lazada​ អំឡុង​ពេល​ប្រូ​ម៉ូ​សិន​។​​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ផ្ដល់​ជូន​សម្រាប់​កាត​ ABA​ Visa​ ទាំងអស់​ ទាំង​កាត​ប្លា​ស្ទិ​ក​ និង​កាត​និម្មិត​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​ការ​ទិញ​ចាប់ពី​ $100​ នៅ​លើ​អេប​ និង​វិ​ប​សាយ​របស់​ Tao​ Bao,​ AliExpress​ និង​ Lazada​ ជាមួយ​កាត​ ABA​ Visa​។​
  • រាល់​ការ​ចំណាយ​ចាប់ពី​ $100​ នឹង​មានឈ្មោះ​ចូលរួម​ក្នុង​ការ​ចាប់ឆ្នោត​ចំនួន​ 1​ ដង​។​ ធ្វើ​ប្រតិបត្តិការ​កាន់តែ​ច្រើន​ ឱកាស​ឈ្នះ​កាន់តែ​ច្រើន​។​
  • ​រង្វាន់​ទឹកប្រាក់​ $200​ ចំនួន​ 100​ រង្វាន់​ និង​រង្វាន់​ធំ​ $5,000​ ចំនួន​ 2​ រង្វាន់​ នឹង​ផ្ដល់​ជូន​អំឡុង​ពេល​ប្រូ​ម៉ូ​សិន​ទាំងមូល​។​ ការ​ចាប់​រង្វាន់​ប្រចាំខែ​ នឹង​ជ្រើសរើស​៖

    • ​អ្នក​ឈ្នះ​ 1​ រូប​ សម្រាប់​រង្វាន់​ធំ​ $5,000
    • អ្នក​ឈ្នះ​ 50​ រូប​ សម្រាប់​រង្វាន់​ទឹកប្រាក់​ $200

  • ការ​ចាប់​រង្វាន់​នឹង​ធ្វើ​ឡើង​ទៅ​តាម​កាលវិភាគ​ដូច​ខាងក្រោម​៖

    • ថ្ងៃ​16​ កក្កដា​ 2024​ សម្រាប់​ប្រតិបត្តិការ​ដែល​ធ្វើ​ឡើង​ចន្លោះ​ថ្ងៃ​ 10​ មិថុនា​ ដល់​ថ្ងៃ​ 9​ កក្កដា​
    • 16​ សីហា​ 2024​ សម្រាប់​ប្រតិបត្តិការ​ដែល​ធ្វើ​ឡើង​ចន្លោះ​ថ្ងៃ​ 10​ កក្កដា​ ដល់​ថ្ងៃ​ 9​ សីហា​

  • ធនាគារ​ ABA​ នឹង​មិន​ទាក់ទង​ទៅ​អ្នក​ឈ្នះរង្វាន់​ទឹកប្រាក់​ $200 ពាក់ព័ន្ធ​នឹង​ការ​បើកប្រាក់​រង្វាន់​នេះ​ឡើយ​។​ រង្វាន់​ទឹកប្រាក់​នឹង​ផ្ទេរ​ចូល​គណនី​របស់​អ្នក​ឈ្នះ​នៅ​ថ្ងៃ​ទី​ 26​ នៃ​ខែ​នីមួយៗ​។​
  • ​តាម​រយៈ​ការ​ចូលរួម​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ​ អ្នក​ឈ្នះ​​រង្វាន់​ធំ​ $5,000 ​បាន​យល់ព្រម​ដោយ​ស្វ័យប្រវត្តិ​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ​នានា​ ដែល​ក្នុង​នោះ​ ឈ្មោះ​ សញ្ជាតិ​ និង​ទីកន្លែង​រស់នៅ​របស់​អ្នក​ឈ្នះ​ អាច​នឹង​ត្រូវ​បង្ហាញ​ជា​សាធារណៈ​។​
  • ធនាគារ​ ABA​ និង​ Visa​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ ផ្លាស់​ប្ដូរ​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ Visa​ អំពី​បញ្ហា​ណាមួយ​ជា​ការ​សម្រេច​ចុង​ក្រោយ​ និង​មិន​មានការ​កែប្រែ​។​