ឈ្នះ iPad Pro ពីកាត ABA Visa ថ្មីរបស់អ្នក!
21/Jan/2019
ចាប់ពីថ្ងៃនេះ ដល់ខែមេសា ធនាគារ ABA មានចែករង្វាន់ iPad Pro 12.9-inch ចំនួន 2គ្រឿងជារៀងរាល់ខែ។ លោកអ្នកអាចក្លាយជាម្ចាស់រង្វាន់បាន នៅពេលលោកអ្នកបើកកាត Visa របស់ ABA ថ្មី ហើយប្រើកាតនោះចាយតាមលក្ខខណ្ឌដែលបានកំណត់។ ទូទាត់កាន់តែច្រើន ឱកាសឈ្នះកាន់តែច្រើន។ តើលោកអ្នកនៅរង់ចាំអ្វីទៀត? ស្នើសុំកាតឥឡូវនេះ!
រយៈពេលប្រូម៉ូសិន
31 មករា - 30 មេសា 2020។
សិទ្ធិចូលរួម
កាត ABA Visa ដែលចេញជូន និងបើកដំណើរការចាប់ពីថ្ងៃទី 31 មករា 2020 ឡើងទៅ។
ដំណើរការជ្រើសរើសអ្នកឈ្នះ
- លើកទី 1៖ បញ្ចប់នៅថ្ងៃទី 29 កុម្ភៈ។ អ្នកឈ្នះត្រូវប្រកាសនៅថ្ងៃទី 12 មីនា។
- លើកទី 2៖ បញ្ចប់នៅថ្ងៃទី 31 មីនា។ អ្នកឈ្នះត្រូវប្រកាសនៅថ្ងៃទី 12 មេសា។
- លើកទី 3៖ បញ្ចប់នៅថ្ងៃទី 30 មេសា។ អ្នកឈ្នះត្រូវប្រកាសនៅថ្ងៃទី 12 ឧសភា។
លក្ខខណ្ឌ
- អនុវត្តចំពោះកាត ABA Visa ទាំងអស់1 ដែលចេញជូនចាប់ពីថ្ងៃទី 31 មករា 2020 និងបើកដំណើរការដោយម្ចាស់កាតចាប់ពីថ្ងៃទី 31 មករា 2020 ឡើងទៅ។
- ចាប់ពីថ្ងៃទី 31 មករា 2020 ដល់ថ្ងៃទី 30 មេសា 2020 រាល់ការចាយតាមម៉ាស៊ីន POS និងតាមអនឡាញយ៉ាងតិច 100 ដុល្លារក្នុងមួយប្រតិបត្តិការ នឹងត្រូវបញ្ចូលឈ្មោះមួយ(1) ទៅក្នុងបញ្ជីចាប់រង្វាន់ដោយស្វ័យប្រវត្តិ។ ប្រសិនបើមួយប្រតិបត្តិការចាយអស់ទឹកប្រាក់ចាប់ពី 200 ដុល្លារឡើងទៅ ប្រព័ន្ធនឹងបញ្ចូលឈ្មោះបី(3)ទៅក្នុងបញ្ជីចាប់រង្វាន់។
- ចំណាយតាមលក្ខខណ្ឌបានកាន់តែច្រើន នឹងមានឈ្មោះក្នុងបញ្ជីចាប់រង្វាន់កាន់តែច្រើន។
- ជារៀងរាល់ខែ កម្មវិធីនឹងធ្វើការជ្រើសរើសអ្នកឈ្នះរង្វាន់ពីរ (2) រូប។ កម្មវិធីប្រូម៉ូសិនរយៈពេលបីខែនេះ នឹងមានអ្នកឈ្នះសរុបប្រាំមួយ (6) រូប។
- អតិថិជនម្នាក់ទទួលបានឱកាសឈ្នះរង្វាន់តែម្តងប៉ុណ្ណោះ។ អ្នកដែលឈ្នះម្តងហើយ នឹងមិនត្រូវបានជ្រើសរើសឲ្យឈ្នះបន្តទៀតឡើយ។
- តាមរយៈការចូលរួមនៅក្នុងកម្មវិធីប្រូម៉ូសិននេះ មានន័យថាបានយល់ព្រមឲ្យធនាគារធ្វើការបង្ហាញជាសាធារណៈនូវរូបភាព, សកម្មភាព, អត្តសញ្ញាណ និងប្រទេសកំណើត ពាក់ព័ន្ធនឹងប្រូម៉ូសិននេះ។
- ប្រសិនបើអ្នកឈ្នះមិនបានអញ្ជើញមកទទួលរង្វាន់ក្នុងរយៈពេល 14 ថ្ងៃ បន្ទាប់ពីការប្រកាស នោះកម្មវិធីនឹងធ្វើការជ្រើសរើសអ្នកឈ្នះថ្មីជំនួសវិញ។
- បុគ្គលិក ABA ទាំងអស់មិនមានសិទ្ធិចូលរួមកម្មវិធីប្រម៉ូសិននេះទេ។
- រង្វាន់ទាំងអស់មិនអាចធ្វើការផ្ទេរឲ្យអ្នកផ្សេង និងប្តូរជាប្រាក់បានឡើយ។
- ធនាគារ ABA និងក្រុមហ៊ុន Visa សូមរក្សារសិទ្ធិពេញលេញក្នុងការបញ្ចប់កម្មវិធីនេះ ឬកែប្រែ លុបចេញ ឬបន្ថែមបន្ថយចំណុចណាមួយនៃលក្ខខណ្ឌនេះ ដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និង Visa ទៅលើបញ្ហាទាំងអស់នៃកម្មវិធីនេះ គឺជាការសម្រេចចិត្តផ្លូវការ ហើយការឆ្លើយឆ្លងនានា នឹងមិនត្រូវបានផ្តល់ជូនឡើយ។
1 កាតនិម្មិតមិនមានសិទ្ធិចូលរួមកម្មវិធីប្រម៉ូសិននេះឡើយ។
ចង់ក្លាយជាម្ចាស់កាត ABA Visa? សូមអញ្ជើញទៅកាន់សាខា ABA ណាមួយថ្ងៃនេះដើម្បីស្នើសុំកាត។ សម្រាប់ព័ត៌មានបន្ថែមអំពីកាត ABA សូមចូលមើល ទំព័រកាតទូទាត់។