ឈ្នះទឹកប្រាក់ត្រលប់ $30 ជាមួយកាត ABA Visa ថ្មីរបស់អ្នក
10/Jan/2020
ធនាគារ ABA និងក្រុមហ៊ុន Visa ឥឡូវនេះមានកម្មវិធីផ្តល់រង្វាន់ទឹកប្រាក់ត្រលប់ដល់ម្ចាស់កាត ABA Visa ថ្មី 600 នាក់! ដើម្បីមានឱកាសឈ្នះទឹកប្រាក់ត្រលប់ $30 អ្នកគ្រាន់តែធ្វើការទូទាត់តាមរយៈម៉ាស៊ីន POS ឬតាមអនឡាញ ដោយប្រើកាត ABA Visa ដែលបានបើកក្នុងថ្ងៃណាមួយ ចាប់ថ្ងៃទី 12 កក្កដា ដល់ 12 កញ្ញា 2021។ ការចាយស្របលក្ខខណ្ឌ អាចជាប្រតិបត្តិការតែមួយ ឬច្រើនដែលមានចំនួនទឹកប្រាក់ចាប់ពី $100 ឡើងទៅ នៅអំឡុងពេលប្រូម៉ូសិននេះ។
រាល់ការទិញទំនិញផ្សេងៗ សូមប្រើកាត ABA Visa ដើម្បីមានឱកាសឈ្នះទឹកប្រាក់ត្រលប់!
មិនទាន់មានកាត ABA Visa មែនទេ? បើកកាតនេះតាមកម្មវិធី ABA Mobile!
រយៈពេលប្រូម៉ូសិន
12 កក្កដា – 12 កញ្ញា 2021 (រាប់ថ្ងៃទាំងពីរផងដែរ)។
ការជ្រើសរើសអ្នកឈ្នះ
ជុំទី 1៖ 12 កក្កដា ដល់ 12 សីហា 2021 – អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី 19 សីហា 2021។
ជុំទី 2៖ 13 សីហា ដល់ 12 កញ្ញា 2021 – អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី 17 កញ្ញា 2021។
លក្ខខណ្ឌ៖
- ប្រូម៉ូសិននេះសម្រាប់ម្ចាស់កាត ABA Visa ទាំងអស់ រួមទាំងកាតនិម្មិត ដែលបានបើកនៅថ្ងៃណាមួយ ពីថ្ងៃទី 12 កក្កដា ដល់ 12 កញ្ញា 2021។
- ម្ចាស់កាត ABA Visa ចំនួន 300 នាក់ដំបូងពីប្រូម៉ូសិនជុំនីមួយៗដែលមានប្រតិបត្តិការមួយ ឬច្រើនក្នុងចំនួនទឹកប្រាក់ចាប់ពី $100 ឡើងទៅ តាមម៉ាស៊ីន POS/ តាមអនឡាញ នឹងមានសិទ្ធិឈ្នះទឹកប្រាក់ត្រលប់ $30 ។
- ក្នុងរយៈពេល 5 (ប្រាំ) ថ្ងៃធ្វើការ បន្ទាប់ពីការប្រកាសលទ្ធផលអ្នកឈ្នះនៅជុំនីមួយៗ ទឹកប្រាក់ត្រលប់ $30 នឹងត្រូវដាក់ចូលទៅក្នុងគណនីរបស់អ្នកឈ្នះដែលភ្ជាប់នឹងកាត Visa របស់ខ្លួន។
- អ្នកឈ្នះនឹងត្រូវប្រកាសនៅលើវិបសាយរបស់ធនាគារ ហើយធនាគារនឹងមិនទាក់ទងដោយផ្ទាល់ទៅកាន់អ្នកឈ្នះ ពាក់ព័ន្ធនឹងប្រូម៉ូសិននេះឡើយ។
- ប្រូម៉ូសិននេះ នឹងមានអ្នកឈ្នះសរុបចំនួន 600 នាក់ ។
- អ្នកដែលបានឈ្នះជុំទីមួយហើយ មិនអាចឈ្នះនៅជុំទីពីរបានទេ។ អ្នកឈ្នះនីមួយៗមានសិទ្ធិឈ្នះរង្វាន់បានតែម្តងប៉ុណ្ណោះអំឡុងប្រូម៉ូសិននេះ។
- ធនាគារ ABA និងក្រុមហ៊ុន Visa រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ប្រូម៉ូសិននេះ ឬផ្លាស់ប្តូរ, លុបចោល, ឬបន្ថែមលក្ខខណ្ឌណាមួយដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និងក្រុមហ៊ុន Visa អំពីបញ្ហានានាពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចិត្តស្ថាពរ និងមិនមានការឆ្លើយឆ្លងណាផ្សេងទៀតឡើយ។