ទទួល​បាន​អត្ថប្រយោជន៍​ផ្ដាច់មុខ​ជាមួយ​កាត​ ABA​ Visa​ Platinum​

02/May/2024

បង្កើន​ការ​កម្សាន្ដ​ និង​ហិរញ្ញវត្ថុ​របស់​អ្នក​ ជាមួយ​កាត​ ABA​ Visa​ Platinum!​

​បាន​ទាំង​ចំណេញ​ ទាំង​ការ​កម្សាន្ដ​ជា​ច្រើន​ជាមួយ​កាត​ ABA​ Visa​ Platinum!​ ស្នើ​កាត​ ABA​ Visa​ Platinum​ ហើយ​បាន​លុយ​វិញ​សម្រាប់​ការ​ភ្ជាប់​គម្រោង​ YouTube​ Premium​ រយៈពេល​ពេញ​មួយ​ឆ្នាំ​។​ ទស្សនា​រឿង​ វី​ដេ​អូ​កម្សាន្ដ​ និង​មាតិកា​ជា​ច្រើន​នៅ​ទីនោះ​យ៉ាង​ងាយស្រួល​ ដោយ​មិនបាច់​បារម្ភ​ពី​ការ​រំខាន​ដោយ​ការ​ផ្សាយពាណិជ្ជកម្ម​។​ ពិសេស​លើស​ហ្នឹង​ទៀត​នោះ​គឺ​ កាត​ ABA​ Visa​ Platinum​ ក៏​ផ្ដល់​នូវ​ការ​ធ្វើ​ប្រតិបត្តិការ​ឆ្លង​រូបិយប័ណ្ណ​ដោយ​ឥត​គិតថ្លៃ​សេវា​ផង​ដែរ​ ដែល​អាច​ឲ្យ​អ្នក​ចំណេញ​ ពេល​ទិញ​អីវ៉ាន់​នៅ​ក្រៅប្រទេស​។​ បើក​កាត​ថ្មី​ថ្ងៃនេះ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ទាំងនេះ​។​ ចង់​ប្រើ​កាត​ Platinum​ នឹក​ដល់​ កាត​ ABA​ Visa​ Platinum!​

​មិន​ទាន់​មាន​កាត​ ABA​ Visa​ Platinum?​ ដឹង​ពី​របៀប​បើក​កាត​ ABA​ Visa​ Platinum​ ប្លា​ស្ទិ​ក​ តាម​ ABA​ Mobile​ របស់​អ្នក​។​

​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ 02​ ឧសភា​ ដល់​ 31​ ធ្នូ​ 2024​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​

​ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ បើក​កាត​ ABA​ Visa​ Platinum​ ថ្មី​ ដើម្បី​រីករាយ​ជាមួយ​សេវា​ប្ដូរ​រូបិយប័ណ្ណ​ឥត​គិតថ្លៃ​ និង​សិទ្ធិ​ចូល​សម្រាក​នៅ​កន្លែងសម្រាបរង់ចាំនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ ព្រមទាំង​ការ​ផ្ដល់​ប្រាក់​ត្រលប់​វិញ​សម្រាប់​ការ​ភ្ជាប់​គម្រោង​ YouTube​ Premium​ ពេល​បង់ថ្លៃ​ភ្ជាប់​ ជាមួយ​កាត​ថ្មី​នោះ​។​

​ជំហាន​ងាយៗ​ ដើម្បី​បាន​ប្រូ​ម៉ូ​សិន​

  • ​ស្នើ​កាត​ ABA​ Visa​ Platinum​ តាម​កម្មវិធី​ ABA​ Mobile​ ឬ​អញ្ជើញ​ទៅ​សាខា​ ABA​ ណាមួយ​
  • ​អញ្ជើញ​ទៅ​យក​កាត​នៅ​សាខា​ ឬ​ឲ្យ​ក្រុមការងារ​ដឹក​ដល់ទី​តាំង​
  • ​ចូល​ទៅ​វិ​ប​សាយ​/​អេប​ YouTube​ ហើយ​បើក​ចូល​គណនី​ Google​1
  • ​ចុច​លើ​ YouTube​ Premium​
  • ​ជ្រើសរើស​ Individual​ Membership​
  • ​ដាក់​កាត​ ABA​ Visa​ Platinum​ ថ្មី​ ជា​មធ្យោបាយ​ទូទាត់​
  • ​ប្រសិនបើ​អាច​ ចាប់ផ្ដើម​ប្រើ​សាកល្បង​រយៈពេល​ 1​ ខែ​ ដោយ​ឥត​គិតថ្លៃ​។​ បើ​មិន​អាច​ បង់ថ្លៃ​សេវា​ភ្ជាប់​គម្រោង​ជាមួយ​កាត​ ABA​ Visa​ Platinum​។​

1 តម្លៃ​សម្រាប់ការភ្ជាប់ YouTube Premium ខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ។ សូមពិនិត្យមើល​ផ្នែក ការកំណត់នៅក្នុង app store របស់អ្នក ហើយប្រាកដថា ប្រទេស និងប្រូហ្វាលក្នុង Google Play Store ឬប្រទេស/តំបន់ក្នុង App Store ស្ថិតនៅក្នុងប្រទេសកម្ពុជា។

​ខ​ និង​លក្ខខណ្ឌ​

  • ​ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​ម្ចាស់​កាត​ ABA​ Visa​ Platinum​ ថ្មី​ប៉ុណ្ណោះ​ ដោយ​មិន​រាប់​បញ្ចូល​កាត​ ABA​ Visa​ Platinum​ Lite​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ មិន​អនុវត្ត​ចំពោះ​ម្ចាស់​កាត​ ABA​ Visa​ Platinum​ ដែល​បាន​បើក​មុន​ពេល​ចាប់ផ្ដើម​នៃ​ប្រ​ម៉ូ​សិន​នេះ​ឡើយ​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​ការ​ភ្ជាប់​គម្រោង​ YouTube​ Premium​ សម្រាប់​ជម្រើស​ Individual​ Membership​ ប៉ុណ្ណោះ​ -​ Family​ និង​ Student​ Membership​ មិន​រាប់​បញ្ចូល​ឡើយ​
  • ​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​ការ​ភ្ជាប់​គម្រោង​សម្រាប់​គណនី​មួយ​ប៉ុណ្ណោះ​។​ ការ​ភ្ជាប់​បន្ថែម​ ជាមួយ​កាត​ដដែល​ ធ្វើ​ជា​មធ្យោបាយ​ទូទាត់​ មិន​ទទួល​បាន​ប្រូ​ម៉ូ​សិន​នេះ​ឡើយ​។​
  • ​ម្ចាស់​កាត​ ABA​ Visa​ Platinum​ ថ្មី​ ត្រូវ​ភ្ជាប់​ YouTube​ Premium​ ប្រភេទ​ Individual​ Membership​ ក្នុង​ រយៈពេល​មួយ​ខែ​បន្ទាប់​ពី​បើក​កាត​រួច​។​ បើ​មិន​ដូច្នោះ​ អត្ថប្រយោជន៍​នេះ​ នឹង​ចាត់ទុកជា​មោឃៈ​។​
  • ​ម្ចាស់​កាត​ ABA​ Visa​ Platinum​ ថ្មី​ ត្រូវ​ប្រើ​កាត​ជា​មធ្យោបាយ​ទូទាត់​ សម្រាប់​ការ​ភ្ជាប់​ YouTube​ Premium​ ដើម្បី​បាន​ប្រូ​ម៉ូ​សិន​នេះ​។​
  • ​សម្រាប់​ម្ចាស់​កាត​ ABA​ Visa​ Platinum​ ដែល​ជា​អ្នក​ភ្ជាប់​ YouTube​ Premium​ ថ្មី​៖​

    • ​ខែ​ដំបូង​ គឺជា​ដំណាក់កាល​ប្រើ​សាកល្បង​ដោយ​ឥត​គិតថ្លៃ​ និង​មិន​ត្រូវ​បាន​គិត​ប្រាក់​ពី​ YouTube​ ឡើយ​។​
    • ​ការ​ផ្ដល់​ជូន​សម្រាប់​ប្រូ​ម៉ូ​សិន​នេះ​ ចាប់ផ្ដើម​ពី​ថ្ងៃ​បញ្ចប់​នៃ​ការ​ប្រើ​សាកល្បង​ សម្រាប់​រយៈពេល​ 12​ ខែ​
    • ​ធនាគារ​ ABA​ នឹង​បង្វិលប្រាក់​ជូន​វិញ​ សម្រាប់​ថ្លៃ​ភ្ជាប់​គម្រោង​ បន្ទាប់​ពី​ទឹកប្រាក់​ត្រូវ​បាន​ទូទាត់​ជា​រៀង​រាល់​ខែ​។​

  • ​សម្រាប់​ម្ចាស់​កាត​ ABA​ Visa​ Platinum​ ដែល​ភ្ជាប់​ YouTube​ Premium​ ស្រាប់​៖​

    • ​ការ​ផ្ដល់​ជូន​សម្រាប់​ប្រូ​ម៉ូ​សិន​នេះ​ នឹង​ចាប់ផ្ដើម​ភ្លាមៗ​ពី​ថ្ងៃ​ភ្ជាប់​ សម្រាប់​រយៈពេល​ 12​ ខែ​។​
    • ​ធនាគារ​ ABA​ នឹង​បង្វិលប្រាក់​ជូន​វិញ​ សម្រាប់​ថ្លៃ​ភ្ជាប់​គម្រោង​ បន្ទាប់​ពី​ទឹកប្រាក់​ត្រូវ​បាន​ទូទាត់​ជា​រៀង​រាល់​ខែ​។​

  • ​ម្ចាស់​កាត​ ABA​ Visa​ Platinum​ ថ្មី​ នឹង​ទទួល​បាន​ប្រាក់​ត្រលប់​មក​វិញ​ រយៈពេល​ 12​ ខែ​ រាប់​ចាប់ពី​ថ្ងៃ​ដែល​ទឹកប្រាក់​ត្រូវ​បាន​កាត់​ខែ​ដំបូង​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​តាម​គោលការណ៍​ មក​មុន​ បាន​មុន​ ដែល​ថវិកា​សម្រាប់​ការ​ផ្ដល់​ជូន​នោះ​ អាច​អស់​មុន​ពេល​កំណត់​។​
  • ប្រូម៉ូសិននេះ អនុវត្តចំពោះតែ តម្លៃភ្ជាប់ YouTube Premium  សម្រាប់ប្រទេសកម្ពុជា ប៉ុណ្ណោះ។ ផ្សេងពីនេះ  មិនទទួលបានប្រាក់ត្រលប់វិញទេ។
  • ​ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ផ្ទេរ​ ឬ​ដូរ​យក​ជា​សាច់ប្រាក់​ ឬ​ផលិតផល​ផ្សេង​ឡើយ​។​
  • ​ធនាគារ​ ABA​ និង​ Visa​ រក្សា​សិទ្ធិ​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​ កែប្រែ​ ខ​ និង​លក្ខខណ្ឌ​ ឬ​បញ្ឈប់​ប្រូ​ម៉ូ​សិន​នេះ​ ដោយ​មិន​ជម្រាប​ជូនដំណឹង​ជា​មុន​ឡើយ​។​
  • ​ការ​សម្រេច​របស់​ ធនាគារ​ ABA​ និង​ Visa​ លើ​រាល់​បញ្ហា​ណាមួយ​ គឺជា​ការ​សម្រេច​ចុង​ក្រោយ​ ដោយ​មិន​មានការ​ឆ្លើយឆ្លង​បន្ថែម​ឡើយ​។​