​បញ្ចូល​លុយ​ទូរស័ព្ទ​ ឬ​ទិញ​ដា​តា​អ៊ីនធឺណិត​ $1.5​ ក្នុង​ ABA​ Mobile​ ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ធំ​ពី​ Metfone

18/Apr/2024

រាល់ពេល​បញ្ចូល​លុយ​ទូរស័ព្ទ​មិត្ត​ហ្វូ​ន​ ឬ​ភ្ជាប់​គម្រោង​ដា​តា​អស្ចារ្យ​ប្រចាំ​ស​ប្ដា​ហ៍​ $1.5​ តាម​ ABA​ Mobile​ អ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ដូច​ជា​ រថយន្ត​ថ្មីស្រឡាង​ Mazda​ 2​ (2024)​ ចំនួន​ 1​ រង្វាន់​,​ ម៉ូតូ​ Honda​ Dream​ (2024)​ ចំនួន​ 3​ រង្វាន់​ និង ​iPhone​ 14​ Pro​ Max​ (512GB)​ ចំនួន​ 9​ រង្វាន់​។​ ការ​ផ្ដល់​ជូន​សម្រាប់​អតិថិជន​មិត្ត​ហ្វូ​ន​នេះ​ នឹង​ដំណើរការ​រហូត​ដល់​ថ្ងៃ​ទី​ 31​ ខែធ្នូ​ ឆ្នាំ​2024!​ ចាប់​យក​ឱកាស​នេះ​ ឥឡូវ​!​ ​

ជំហាន​ងាយៗ​ ដើម្បី​អាច​ឈ្នះ​រង្វាន់​ធំ​ពី​ Metfone

​របៀប​ទិញ​ដា​តា​អ៊ីនធឺណិត​របៀប​បញ្ចូល​លុយ​ទូរស័ព្ទ
  • ​បើក​ ABA​ Mobile
  • ​ចុច​លើ​ រក​មើល​សេវាកម្ម​ នៅ​លើ​អេ​ក្រង់​ដើម​នៃ​កម្មវិធី​
  • ​អូស​រក​ពាក្យ​ Metfone​ Services
  • ​ជ្រើសរើស​ ដា​តា​អស្ចារ្យ​ប្រចាំ​ស​ប្ដា​ហ៍​ $1.5
  • ​ដាក់​លេខ​ទូរស័ព្ទ​មិត្ត​ហ្វូ​ន​ចូល​
  • បង់លុយ​ជាមួយ​ ABA​ របស់​អ្នក
  • បើក​ ABA​ Mobile
  • ចុច​ប៊ូ​តុង​ ទូទាត់​ នៅ​លើ​អេ​ក្រង់​ដើម​នៃ​កម្មវិធី​
  • ចុច​ពាក្យ​ បញ្ចូល​លុយ​ទូរស័ព្ទ​
  • ​បញ្ចូល​លេខ​ មិត្ត​ហ្វូ​ន​របស់​អ្នក
  • ​ដាក់​ចំនួន​ទឹកប្រាក់​ត្រូវ​បញ្ចូល​ $1.5
  • ​បង់លុយ​ជាមួយ​ ABA​ របស់​អ្នក

​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ 1​ មេ​សា​ ដល់​ថ្ងៃ​ 31​ ធ្នូ​ 2024​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​ ​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ បញ្ចូល​លុយ​ទូរស័ព្ទ​មិត្ត​ហ្វូ​ន​ ឬ​ទិញ​ គម្រោង​ដា​តា​អស្ចារ្យ​ប្រចាំ​ស​ប្ដា​ហ៍​ $1.5​ តាម​ ABA​ Mobile​ ដើម្បី​មានឈ្មោះ​ចូលរួម​ក្នុង​ការ​ចាប់ឆ្នោត​ឈ្នះ​រង្វាន់​ពី​ មិត្ត​ហ្វូ​ន​។

​ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​សម្រាប់​អតិថិជន​ ABA​ Mobile​ ទាំងអស់​ដែល​បញ្ចូល​លុយ​ទូរស័ព្ទ​ មិត្ត​ហ្វូ​ន​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​ការ​បញ្ចូល​លុយ​ទូរស័ព្ទ​ $1.5​ ឬ​ ទិញ​គម្រោង​ដា​តា​អស្ចារ្យ​ប្រចាំ​ស​ប្ដា​ហ៍​ $1.5​ តាម​ ABA​ Mobile​ តែ​ប៉ុណ្ណោះ​។
  • ​រង្វាន់​ដែល​ផ្ដល់​ជូន​សម្រាប់​ប្រូ​ម៉ូ​សិន​នេះ​ មាន​ដូច​ជា​៖

    • ​រង្វាន់​ប្រចាំខែ​៖​ iPhone​ 14​ Pro​ Max​ (512GB)​ ចំនួន​ 9​ រង្វាន់​
    • ​រង្វាន់​ប្រចាំត្រីមាស​៖​ ម៉ូតូ​ Honda​ Dream​ (2024)​ ចំនួន​ 3​ រង្វាន់​
    • ​រង្វាន់​ប្រចាំឆ្នាំ​៖​ រថយន្ត​ថ្មីស្រឡាង​ Mazda​ 2​ (2024)​ ចំនួន​ 1​ រង្វាន់​

  • អតិថិជន​អាច​ទទួល​បាន​លេខ​កូដ​សំណាង​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ រាល់ពេល​បញ្ចូល​លុយ​ទូរស័ព្ទ​ $1.5​ ឬ​ទិញ​គម្រោង​ដា​តា​អស្ចារ្យ​ប្រចាំ​ស​ប្ដា​ហ៍​ $1.5​ តាម​ ABA​ Mobile​។
  • ​​អតិថិជន​នឹង​ទទួល​បាន​សារ​ SMS​ បញ្ជាក់​ ដែល​មាន​លេខ​កូដ​ផ្សងសំណាង​ បន្ទាប់​ពី​បញ្ចូល​លុយ​ដោយ​ជោគជ័យ​។​
  • ​អតិថិជន​នឹង​ទទួល​រង្វាន់​ដូច​ខាងក្រោម​៖

    • ប្រសិនបើ​អតិថិជន​បញ្ចូល​តាម​ e-top​ up​ សម្រាប់​លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ លេខ​ទូរស័ព្ទ​នោះ​នឹង​ឈ្នះ​រង្វាន់​។​
    • ប្រសិនបើ​អតិថិជន​បញ្ចូល​តាម​ e-top​ up​ សម្រាប់​លេខ​ទូរស័ព្ទ​អ្នក​ផ្សេង​ លេខ​ទូរស័ព្ទ​របស់​បុគ្គល​នោះ​ នឹង​ឈ្នះ​រង្វាន់​។​

  • រាល់​ប្រតិបត្តិការ​ទាំងអស់​ អតិថិជន​នឹង​មានឈ្មោះ​សម្រាប់​ចាប់ឆ្នោត​យក​រង្វាន់​ iPhone​ 14​ Pro​ Max​ ប្រចាំខែ​,​ ម៉ូតូ​ Honda​ Dream​ 2024​ ប្រចាំត្រីមាស​ និង​រថយន្ដ​ Mazda​ 2​ ប្រចាំឆ្នាំ​៖​

    • ​ឈ្មោះ​សម្រាប់​ការ​ចាប់​រង្វាន់​ iPhone​ 14​ Pro​ Max​ នឹង​ប្រមូល​ជា​រៀង​រាល់​ខែ​។​ ឈ្មោះ​ដែល​ប្រមូល​បាន​ទាំងអស់​នៅ​ក្នុង​ខែ​នីមួយៗ​ នឹង​មិន​រាប់​ចូល​តទៅ​ខែ​បន្ទាប់​ទេ​។​
    •  ​ឈ្មោះ​សម្រាប់​ការ​ចាប់​រង្វាន់​ម៉ូតូ​ Honda​ Dream​ 2024​ នឹង​ប្រមូល​ជា​រៀង​រាល់​ត្រីមាស​។​ ឈ្មោះ​ដែល​ប្រមូល​បាន​ទាំងអស់​នៅ​ក្នុង​ត្រីមាស​នីមួយៗ​ នឹង​មិន​រាប់​ចូល​ទៅ​ត្រីមាស​បន្ទាប់​ទេ​។​
    •  ​ឈ្មោះ​សម្រាប់​ការ​ចាប់​រង្វាន់​រថយន្ដ​ Mazda​ 2​ 2024​ នឹង​ប្រមូល​សម្រាប់​ប្រតិបត្តិការ​ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​ទាំងមូល​។​

  • ការ​ចាប់​រង្វាន់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រៀងរាល់ថ្ងៃ​ទី​05​ ខែ​បន្ទាប់​ វេលា​ម៉ោង​ 10​ ព្រឹក​ តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​លើ​ Facebook​ ផេ​ក​ផ្លូវការ​របស់​ Metfone​។​

    • ​អ្នក​ឈ្នះ​រង្វាន់​ iPhone​ 14​ Pro​ Max​ នឹង​ត្រូវ​ជ្រើសរើស​ជា​រៀង​រាល់​ខែ​ ដោយ​ចាប់ផ្ដើម​ពី​ខែឧសភា​។​
    • អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ​ Honda​ Dream​ 2024​ នឹង​ត្រូវ​ជ្រើសរើស​នៅ​ខែកក្កដា​ និង​ខែតុលា​ 2024​ និង​ខែមករា​ 2025​។​
    • ​អ្នក​ឈ្នះ​រង្វាន់​រថយន្ដ​ Mazda​ 2​ 2024​ នឹង​ត្រូវ​ជ្រើសរើស​នៅ​ខែមករា​ 2025​។​

  • អ្នក​ឈ្នះ​នឹង​ប្រកាស​នៅ​លើ​ Facebook​ ផេ​ក​ផ្លូវការ​របស់​ Metfone​ ប៉ុណ្ណោះ​ ហើយនឹង​ត្រូវ​ទាក់ទង​ដោយ​ក្រុមការងារ​របស់​ Metfone​។​

    • ​អ្នក​ឈ្នះ​នឹង​ត្រូវ​បាន​ទាក់ទង​ដោយ​ផ្ទាល់​ដោយ​ក្រុមការងារ​របស់​ Metfone​ ក្នុង​ពេល​ Live​ ផ្ទាល់​។​

  • រង្វាន់​មិន​អាច​ដូរ​ជា​សាច់ប្រាក់​ ឬ​ជា​រង្វាន់​ផ្សេង​បាន​ទេ​។​
  • ​ធនាគារ​ ABA​ នឹង​មិន​ទាក់ទង​ទៅ​អ្នក​ពាក់ព័ន្ធ​នឹង​រង្វាន់​ពី​ប្រូ​ម៉ូ​សិន​នេះ​ទេ​។
  • ​​សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​ទៅ​លេខ​ 1204​ ឬ​ 097​ 9​ 097​ 097 24.​​ធនាគារ​ ABA​ មិនមែន​ជា​ម្ចាស់​រង្វាន់​នៃ​កម្មវិធី​នេះ​ទេ​។​ ចំពោះ​ការ​មិន​ពេញចិត្ត​ណាមួយ​ អ្នក​ឈ្នះ​រង្វាន់​ត្រូវ​ទំនាក់ទំនង​ដោយ​ផ្ទាល់​ទៅ​កាន់​ក្រុមហ៊ុន​ Metfone​ ។​
  • ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ Metfone​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​,​ កែប្រែ​,​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។
  • ​ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ ក្រុមហ៊ុន​ Metfone​ អំពី​បញ្ហា​ណាមួយ​ជា​ការ​សម្រេច​ចុង​ក្រោយ​ និង​មិន​មានការ​ឆ្លើយឆ្លង​ណាមួយ​ផ្សេង​ទៀត​ឡើយ​។​