​មានឱកាស​ឈ្នះ​ iPhone​ 15​ ឬ​ប័ណ្ណ​ទឹកប្រាក់​ $10​ ពេល​កុម្ម​ង់​នៅ​លើ​ foodpanda​ ជាមួយ​ ABA​ PAY!

05/Jul/2024

រហូត​ដល់​ថ្ងៃ​ទី​ ០6​ កញ្ញា​ 2024​ រាល់​ការ​ទូទាត់​ជាមួយ​ ABA​ PAY​ នៅ​លើ​អេប​ foodpanda​ លោក​អ្នក​នឹង​មានឈ្មោះ​សម្រាប់​ការ​ចាប់ឆ្នោត​ឈ្នះ​ IPhone​ 15​ ឬ​ប័ណ្ណ​ទឹកប្រាក់​ 10​ ដុល្លារ​ ដោយ​ស្វ័យប្រវត្តិ​!​ ទូទាត់​ជាមួយ​ ABA​ PAY​ កាន់តែ​ច្រើន​ ឱកាស​ឈ្នះ​ IPhone​ 15​ ឬ​ប័ណ្ណ​ទឹកប្រាក់​ $10​ ក៏​មាន​ច្រើន​ដូច​គ្នា​!

​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 7​ ខែកក្កដា​ ដល់​ថ្ងៃ​ទី​ 6​ ខែកញ្ញា​ ឆ្នាំ​2024​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​ ​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ មានឱកាស​ឈ្នះ​ IPhone​ 15​ ឬ​ប័ណ្ណ​ទឹកប្រាក់​ $10​ ពេល​កុម្ម​ង់​ពី​ foodpanda​ ហើយ​ទូទាត់​ជាមួយ​ ABA​ PAY! ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​អតិថិជន​ ABA​ Mobile​ ទាំងអស់​។
  • ​អ្នក​ប្រើប្រាស់​ ABA​ Mobile​ មាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​ចាប់ឆ្នោត​ផ្សងសំណាង​បាន​លុះត្រាតែ​ពួក​គេ​ ធ្វើការ​កុម្ម៉ង់​យ៉ាង​ហោច​ណាស់​បី​ដង​ហើយ​ទូទាត់​ជាមួយ​ ABA​ PAY​ នៅ​លើ​កម្មវិធី​ foodpanda​។​
  • ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​គ្រប់​សេវាកម្ម​ទាំងអស់​នៅ​ក្នុង​ foodpanda​ ដូច​ជា​ផ្នែក​ ដឹក​ជញ្ជូន​អាហារ​,​ កុម្ម​ង់​ទៅ​យក​ផ្ទាល់​,​ pandasend​ និង​ហាង​គ្រឿងទេស​។​
  • iPhone​ 15​ ចំនួន​ 2​ គ្រឿង​ និង​ប័ណ្ណ​ទឹកប្រាក់​ foodpanda​ ដែល​មាន​តម្លៃ​ 10$​ ចំនួន​ 600​ រង្វាន់​ នឹង​ត្រូវ​ផ្ដល់​ជូន​ សម្រាប់​ប្រូ​ម៉ូ​សិន​នេះ​។​ អ្នក​ឈ្នះ​នឹង​ត្រូវ​ជ្រើសរើស​តាម​រយៈ​ការ​ចាប់ឆ្នោត​ ក្រោយ​ពី​រយៈពេល​ប្រូ​ម៉ូ​សិន​បាន​បញ្ចប់​។​
  • អ្នក​ឈ្នះ​ iPhone​ 15​ ទាំង​ពីរ​រូប​ នឹង​ត្រូវ​ក្រុមការងារ​ ABA​ ទំនាក់ទំនង​ដើម្បី​មក​បើក​រង្វាន់​ តាម​រយៈ​លេខ​ទូរស័ព្ទ​ 098​ 203​ 203​ ហើយ​iPhone​ត្រូវ​អញ្ជើញ​មក​ទទួល​រង្វាន់​ក្នុង​រយៈពេល​ 3​ ថ្ងៃ​ បន្ទាប់​ពី​ក្រុមការងារ​ ABA​ ទាក់ទង​ទៅ​រួច​។​ ប្រសិនបើ​មិន​មក​ទទួល​តាម​ពេល​ដែល​បាន​កំណត់​ នោះ​នឹង​មានការ​ចាប់ឆ្នោត​ម្ដងទៀត​ ដើម្បី​រក​អ្នក​ឈ្នះ​ថ្មី​មក​ជំនួស​។​
  • ​បុគ្គលិក​របស់​ ABA​ និង​ foodpanda​ មិន​មាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​ចាប់​រង្វាន់​យក​ iPhone​ 15​ ទេ​។​
  • តាម​រយៈ​ការ​ចូលរួម​ក្នុង​ប្រូ​ម៉ូ​សិន​នេះ​ អ្នក​ឈ្នះ​ iPhone​ 15​ នឹង​តម្រូវ​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ​ដោយ​ស្វ័យប្រវត្តិ​ ដោយ​រូបភាព​ ឈ្មោះ​ ទីកន្លែង​ស្នាក់​នៅ​បច្ចុប្បន្ន​ អាច​នឹង​ត្រូវ​បង្ហាញ​ជា​សាធារណៈ​។​
  • ​ប័ណ្ណ​ទឹកប្រាក់​ 10$​ នឹង​ផ្ទេរ​ចូល​អេប​ foodpanda​ របស់​អ្នក​ឈ្នះ​ ទាំង​ 600​ រូប​ ដោយ​ផ្ទាល់​ ក្នុង​រយៈពេល​ 15​ ថ្ងៃក្រោយ​ប្រូ​ម៉ូ​សិន​បាន​បញ្ចប់​។​ អ្នក​ឈ្នះ​អាច​រក​មើល​ប័ណ្ណ​ទឹកប្រាក់​ 10$​ របស់​ខ្លួន​ នៅ​ក្នុង​ផ្នែក​ ប័ណ្ណ​បញ្ចុះតម្លៃ​ និង​ការ​ផ្ដល់​ជូន​ នៅ​ក្នុង​អេប​ foodpanda​។​
  • ការ​ឈ្នះ​ម្ដង​ហើយ​ម្ដងទៀត​ មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ​ ហើយ​រង្វាន់​មិន​អាច​ផ្ទេរ​ ឬ​ដូរ​យក​ជា​សាច់ប្រាក់​បាន​ឡើយ​។​
  • ធនាគារ​ ABA​ និង​ foodpanda​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ foodpanda​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ ហើយ​មិន​មានការ​ឆ្លើយឆ្លង​ណាមួយ​ផ្សេង​ទៀត​ឡើយ​។​