​មានឱកាស​ឈ្នះ​ 50,000​ រៀល​ជាមួយ​ ABA​ KHQR​ នៅ​ខេត្តតាកែវ​

09/Jul/2024

រីករាយ​ជាមួយ​ការ​ទូទាត់​ប្រាក់​ដ៏​រលូន​,​ គាំទ្រ​អាជីវកម្ម​ក្នុងស្រុក​ ហើយ​ឱកាស​ឈ្នះ​ប្រាក់​រង្វាន់​។​ ​

ប្រូ​ម៉ូ​សិន​ ABA​ KHQR​ តាម​ខេត្ត​របស់​យើង​ ត្រលប់​មក​ខេត្តតាកែវ​វិញ​ហើយ​!​ បង្កើន​បទ​ពិសោធ​ក្នុង​ការ​ទិញ​អីវ៉ាន់​របស់​អ្នក​ជាមួយ​ ABA​ KHQR​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ —​ អ្នក​ប្រើ​ ABA​ Mobile​ ស្គែ​ន​ ABA​ KHQR​ របស់​អាជីវករ​ដែល​បាន​ចុះ​ឈ្មោះ​បើក​គណនី​នៅ​ខេត្តតាកែវ​អស់​ចាប់ពី​ 5,000​ រៀល​ នឹង​មានឈ្មោះ​ចូលរួម​ក្នុង​ការ​ចាប់ឆ្នោត​ឈ្នះ​ទឹកប្រាក់​ 50,000​ រៀល​ក្រោយ​ប្រូ​ម៉ូ​សិន​បាន​បញ្ចប់​។​ ​

រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 11​ ដល់​ថ្ងៃ​ទី​ 25​ ខែកក្កដា​ ឆ្នាំ​ 2024​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។

​ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ អតិថិជន​ ABA​ Mobile​ ទាំងអស់​ដែល​បាន​ធ្វើ​ប្រតិបត្តិការ​ចាប់ពី​ 5,000​ រៀល​ យ៉ាង​ហោច​ណាស់​ 5​ ដង​ ទៅ​កាន់​អាជីវករ​ដែល​បាន​ចុះ​ឈ្មោះ​បើក​គណនី​នៅ​ខេត្តតាកែវ​ នឹង​មានឱកាស​ឈ្នះ​ទឹកប្រាក់​ 50,000​ រៀល​ តាម​រយៈ​ការ​ចាប់ឆ្នោត​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​សម្រាប់​អតិថិជន​ ABA​ Mobile​ ទាំងអស់​ ដែល​ធ្វើការ​ទូទាត់​តាម​រយៈ​ ABA​ PAY​ របស់​ ABA​ ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​នាម​ជា​អាជីវករ​ក្នុង​ខេត្តតាកែវ​ប៉ុណ្ណោះ​។​
  • ​ដើម្បី​មានឈ្មោះ​ចូលរួម​ក្នុង​ការ​ចាប់ឆ្នោត​នេះ​ អតិថិជន​ ABA​ Mobile​ ត្រូវ​តែ​ទូទាត់​តាម​ ABA​ PAY​ យ៉ាងតិច​ 5​ ដង​ ដោយ​គិត​ចំពោះ​ប្រតិបត្តិការ​ចាប់ពី​ 5,000​ រៀល​ឡើង​ទៅ​ ទៅ​កាន់​អាជីវករ​ដែល​បាន​ចុះ​ឈ្មោះ​បើក​គណនី​នៅ​ខេត្តតាកែវ​ អំឡុង​ពេល​ប្រូ​ម៉ូ​សិន​។​
  • ​អតិថិជន​សរុប​ 1,000​ រូប​ នឹង​ឈ្នះ​ទឹកប្រាក់​ 50,000​ រៀល​នេះ​។​
  • ​អ្នក​ឈ្នះ​នឹង​ត្រូវ​ជ្រើសរើស​តាម​រយៈ​ការ​ចាប់ឆ្នោត​ នៅ​ស​ប្ដា​ហ៍​បន្ទាប់​ ក្រោយ​ប្រូ​ម៉ូ​សិន​បាន​បញ្ចប់​។​
  • រង្វាន់​ទឹកប្រាក់​ នឹង​ផ្ទេរ​ចូល​គណនី​អ្នក​ឈ្នះ​ក្នុង​រយៈពេល​ 15​ ថ្ងៃ​ ក្រោយ​ជ្រើសរើស​អ្នក​ឈ្នះ​រួច​។​
  • ​​ក្នុង​ករណី​ គណនី​របស់​អតិថិជន​បាន​បិទ​មុន​ថ្ងៃ​ផ្ទេរ​ប្រាក់​ នោះ​រង្វាន់​នឹង​ចាត់ទុកជា​មោឃៈ​។​
  • បុគ្គលិក​ធនាគារ​ ABA​ នឹង​មិន​ធ្វើការ​ទាក់ទង​ទៅ​អ្នក​ទទួល​រង្វាន់​ឡើយ​ ពាក់ព័ន្ធ​នឹង​រង្វាន់​ទឹកប្រាក់​នៃ​ប្រូ​ម៉ូ​សិន​នេះ​។​
  • ​​ធនាគារ​ ABA​ រក្សា​សិទ្ធិ​ក្នុង​ការ​បញ្ឈប់​ប្រូ​ម៉ូ​សិន​នេះ​ ឬ​ កែប្រែ​ លុប​ចេញ​ ឬ​បន្ថែម​ ខ​និង​លក្ខខណ្ឌ​នានា​ ដោយ​មិន​ជម្រាប​ជូនដំណឹង​ជា​មុន​ឡើយ​។​
  • ​​ការ​សម្រេច​របស់​ធនាគារ​ ABA​ លើ​រាល់​បញ្ហា​ណាមួយ​ គឺជា​ការ​សម្រេច​ចុង​ក្រោយ​ ដោយ​មិន​មានការ​កែប្រែ​។​