មានឱកាសឈ្នះ 40,000 រៀលជាមួយ ABA KHQR នៅខេត្តស្វាយរៀង
06/Sep/2024
រីករាយជាមួយការទូទាត់ប្រាក់ដ៏រលូន, គាំទ្រអាជីវកម្មក្នុងស្រុក ហើយឱកាសឈ្នះប្រាក់រង្វាន់។
ប្រូម៉ូសិន ABA KHQR តាមខេត្តរបស់យើង ត្រលប់មកខេត្តស្វាយរៀងវិញហើយ! បង្កើនបទពិសោធក្នុងការទិញអីវ៉ាន់របស់អ្នកជាមួយ ABA KHQR ដែលមិនធ្លាប់មានពីមុនមក — អ្នកប្រើ ABA Mobile ស្គែន ABA KHQR របស់អាជីវករដែលបានចុះឈ្មោះបើកគណនីនៅខេត្តស្វាយរៀងអស់ចាប់ពី 5,000 រៀល នឹងមានឈ្មោះចូលរួមក្នុងការចាប់ឆ្នោតឈ្នះទឹកប្រាក់ 40,000 រៀលក្រោយប្រូម៉ូសិនបានបញ្ចប់។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 9 ដល់ថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2024 (រាប់បញ្ចូលថ្ងៃទាំងពីរ)។
ដំណើរការនៃប្រូម៉ូសិន៖ អតិថិជន ABA Mobile ទាំងអស់ដែលបានធ្វើប្រតិបត្តិការចាប់ពី 5,000 រៀល យ៉ាងហោចណាស់ 20 ដង ទៅកាន់អាជីវករដែលបានចុះឈ្មោះបើកគណនីនៅខេត្តស្វាយរៀង នឹងមានឱកាសឈ្នះទឹកប្រាក់ 40,000 រៀល តាមរយៈការចាប់ឆ្នោត។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់អតិថិជន ABA Mobile ទាំងអស់ ដែលធ្វើការទូទាត់តាមរយៈ ABA PAY របស់ ABA ដែលបានចុះឈ្មោះក្នុងនាមជាអាជីវករក្នុងខេត្តស្វាយរៀងប៉ុណ្ណោះ។
- ដើម្បីមានឈ្មោះចូលរួមក្នុងការចាប់ឆ្នោតនេះ អតិថិជន ABA Mobile ត្រូវតែទូទាត់តាម ABA PAY យ៉ាងតិច 5 ដង ដោយគិតចំពោះប្រតិបត្តិការចាប់ពី 4,000 រៀលឡើងទៅ ទៅកាន់អាជីវករដែលបានចុះឈ្មោះបើកគណនីនៅខេត្តស្វាយរៀង អំឡុងពេលប្រូម៉ូសិន។
- អតិថិជនសរុប 500 រូប នឹងឈ្នះទឹកប្រាក់ 40,000 រៀលនេះ។
- អ្នកឈ្នះនឹងត្រូវជ្រើសរើសតាមរយៈការចាប់ឆ្នោត នៅសប្ដាហ៍បន្ទាប់ ក្រោយប្រូម៉ូសិនបានបញ្ចប់។
- រង្វាន់ទឹកប្រាក់ នឹងផ្ទេរចូលគណនីអ្នកឈ្នះក្នុងរយៈពេល 15 ថ្ងៃ ក្រោយជ្រើសរើសអ្នកឈ្នះរួច។
- ក្នុងករណី គណនីរបស់អតិថិជនបានបិទមុនថ្ងៃផ្ទេរប្រាក់ នោះរង្វាន់នឹងចាត់ទុកជាមោឃៈ។
- បុគ្គលិកធនាគារ ABA នឹងមិនធ្វើការទាក់ទងទៅអ្នកទទួលរង្វាន់ឡើយ ពាក់ព័ន្ធនឹងរង្វាន់ទឹកប្រាក់នៃប្រូម៉ូសិននេះ។
- ធនាគារ ABA រក្សាសិទ្ធិក្នុងការបញ្ឈប់ប្រូម៉ូសិននេះ ឬ កែប្រែ លុបចេញ ឬបន្ថែម ខនិងលក្ខខណ្ឌនានា ដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។
- ការសម្រេចរបស់ធនាគារ ABA លើរាល់បញ្ហាណាមួយ គឺជាការសម្រេចចុងក្រោយ ដោយមិនមានការកែប្រែ។