ចុះថ្លៃ 15% លើបន្ទប់សម្រាកព្យាបាល និងថ្លៃថ្នាំពេទ្យ នៅមន្ទីរពេទ្យ Phyathai ពេលទូទាត់ជាមួយកាត ABA ណាមួយ

02/Jul/2024

ដំណឹងល្អសម្រាប់ម្ចាស់កាត ABA ទាំងអស់! ឥឡូវនេះអ្នកអាចទទួលបានការបញ្ចុះតម្លៃ 15% ភ្លាមៗលើថ្លៃថ្នាំពេទ្យ និងបន្ទប់សម្រាកព្យាបាលនៅមន្ទីរពេទ្យ Phyathai ក្នុងប្រទេសថៃ! កាន់តែ​ពិសេស​សម្រាប់​ម្ចាស់​កាត​ ABA​ ទៀត​នោះ​គឺ​កម្មវិធី​ពិនិត្យ​សុខភាព​ ឯក​សិទ្ធ​ពិសេស​សម្រាប់​ដៃគូ​ ABA!​ នេះ​គឺជា​ឱកាស​ដ៏​ល្អ​ —​ ចំណេញ​បាន​ទាំង​ថ្លៃ​សេវា​ថែទាំ​សុខភាព​ បាន​ទាំង​សេវាកម្ម​គុណភាព​ខ្ពស់​។​ ​

មិន​ទាន់​មាន​កាត​ ABA​ Visa,​ Mastercard​ ឬ​ UnionPay?​ សូម​មើល​ពី​របៀប​បើក​កាត​ទាំងនេះ​ជា​ និម្មិត​ ឬ​ ប្លា​ស្ទិ​ក​ ផ្ទាល់​តាម​កម្មវិធី​ ABA​ Mobile​។

​​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 16 ខែកុម្ភៈ​ ដល់​ថ្ងៃ​ទី​ 30​ ខែកញ្ញា 2024​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​ ​

ដំណើរការ​ប្រូ​ម៉ូ​សិន​៖​ ទទួលបានការបញ្ចុះតម្លៃ 15% ភ្លាមៗ លើថ្នាំពេទ្យ និងបន្ទប់សម្រាកព្យាបាល ឬកម្មវិធីពិនិត្យសុខភាព ឯកសិទ្ធពិសេសសម្រាប់ដៃគូ ABA ក្នុងតម្លៃត្រឹមតែ 7,200 បាត នៅមន្ទីរពេទ្យ Phyathai 1, Phyathai 2, Phyathai 3, Phyathai Nawamin, Phyathai Phaholyothin និង Phyathai Sriracha ពេលទូទាត់ជាមួយកាត ABA ណាមួយ។

​ជំហាន​ងាយៗ​ ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​នេះ​

  • ពេល​អញ្ជើញ​ទៅ​ដល់​មន្ទី​ពេទ្យ​ Phyathai​ ណាមួយ​ សូម​ដើរទៅ​បញ្ជរ​ចុះ​ឈ្មោះ​
  • ជម្រាប​បុគ្គលិក​មន្ទីរពេទ្យ​នៅ​បញ្ជរ​ចុះ​ឈ្មោះ​ថា​ អ្នក​ចង់​បានការ​បញ្ចុះតម្លៃ​ 15%​ លើ​បន្ទប់​សម្រាក​ព្យាបាល​ ឬ​ថ្លៃ​ថ្នាំពេទ្យ​ ឬ​មក​ពិនិត្យ​សុខភាព​ ដោយ​ប្រើ​កម្មវិធី​ ពិនិត្យ​សុខភាព​ផ្ដាច់មុខ​សម្រាប់​ដៃគូ​ ABA​ ពី​ធនាគារ​ ABA​។
  • ​បង្ហាញ​កាត​ ABA​ របស់​អ្នក​ ជាមួយ​លិខិតឆ្លងដែន​ ទៅ​បុគ្គលិក​នៅ​បញ្ជរ​ចុះ​ឈ្មោះ​ មុន​នឹង​ទទួល​ប្រើប្រាស់​សេវាកម្ម​ណាមួយ​
  • ​បន្ទាប់​ពី​ប្រើប្រាស់​សេវាកម្ម​រួចរាល់​ បង់ថ្លៃ​ពេទ្យ​ជាមួយនឹង​ការ​បញ្ចុះតម្លៃ​ 15%​ លើ​បន្ទប់​អ្នកជំងឺ​ ឬ​ថ្លៃ​ថ្នាំពេទ្យ​ ឬ​7,200​ បាត​ សម្រាប់​ “​កម្មវិធី​ពិនិត្យ​សុខភាព​ ឯក​សិទ្ធ​ពិសេស​សម្រាប់​ដៃគូ​ ABA”​ ជាមួយ​កាត​ ABA​ របស់​អ្នក​។​ ​

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ កម្មវិធី​ពិនិត្យ​សុខភាព​ ឯក​សិទ្ធ​ពិសេស​សម្រាប់​ដៃគូ​ ABA​ សូម​ ចុច​ទី​នេះ​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូម៉ូសិននេះ អនុវត្តចំពោះមន្ទីរពេទ្យ Phyathai 1, Phyathai 2, Phyathai 3, Phyathai Nawamin, Phyathai Phaholyothin និង Phyathai Sriracha ដូចខាងក្រោម៖

    • ចុះ​ 15%​ លើ​បន្ទប់​សម្រាក​ព្យាបាល​ឬ​ថ្លៃ​ថ្នាំពេទ្យ​
    • 7,200​ បាត​ សម្រាប់​ “​កម្មវិធី​ពិនិត្យ​សុខភាព​ ឯក​សិទ្ធ​ពិសេស​សម្រាប់​ដៃគូ​ ABA”

  • អតិថិជន​ ABA​ ម្នាក់ៗ​ អាច​ប្រើ​ប្រូ​ម៉ូ​សិន​នេះ​បាន​ម្ដង​ក្នុង​មួយ​ថ្ងៃ​ ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​។​

    • ​ដើម្បី​ទទួល​បាន​ប្រូ​ម៉ូ​សិន​នេះ​ ឈ្មោះ​នៅ​លើ​កាត​ ABA​ របស់​អ្នក​ ត្រូវ​តែ​ដូច​គ្នា​នឹង​ឈ្មោះ​នៅ​លើ​លិខិតឆ្លងដែន។

  • ការ​ផ្ដល់​ជូន​នេះ​ មិន​អនុវត្ត​ចំពោះ​ការ​បើក​ប្រូ​ម៉ូ​សិន​សម្រាប់​សមាជិកគ្រួសារ​ ឬ​អ្នក​ណា​ម្នាក់​ទៀត​។​ ឈ្មោះ​អ្នក​បង់ថ្លៃ​ពេទ្យ​ ត្រូវ​តែ​ដូច​គ្នា​នឹង​ឈ្មោះ​នៅ​លើ​កាត​ ABA​។
  • ​ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​បើក​ ឬ​ដូរ​យក​ជា​សាច់ប្រាក់​បាន​ឡើយ​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ប្រើ​ជាមួយ​ប្រូ​ម៉ូ​សិន​ផ្សេង​ ដែល​ផ្ដល់​ជូន​ដោយ​ធនាគារ​ ABA​ និង​/​ឬ​មន្ទីរពេទ្យ​ Phyathai​ ឡើយ​។​
  • ធនាគារ​ ABA​ និង​មន្ទីរពេទ្យ​ Phyathai​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​មន្ទីរពេទ្យ​ Phyathai​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ ហើយ​មិន​មានការ​ឆ្លើយឆ្លង​ណាមួយ​ផ្សេង​ទៀត​ឡើយ​។​