​ចុះ​ 8%​ លើ​ថ្លៃ​សេវា​សុខភាព​សរុប​ជាមួយ​ ABA​ KHQR​ នៅ​លើ​អេប​ Pethyoeung​ e-Health​ ID

09/Jul/2024

ទទួល​បានការ​ពិគ្រោះ​សុខភាព​ចំនួន​ 3​ ដងដោយ​ឥត​គិតថ្លៃ​ ជាមួយ​ Pethyoeung​ e-Health​ ID​។​ នៅ​ក្នុង​អេប​នោះ​ អ្នក​ក៏​អាច​ធ្វើការ​ណាត់ជួប​ជាមួយ​វេជ្ជបណ្ឌិត​ដែល​មាន​ជំនាញ​ត្រូវ​នឹង​ស្ថានភាព​សុខភាព​របស់​អ្នក​ ជា​មុន​បាន​យ៉ាង​ងាយស្រួល​ ព្រមទាំង​ជ្រើសរើស​កញ្ចប់​សុខភាព​ផ្សេងៗ​ជា​ច្រើន​ផង​ដែរ​។​ កុំ​ខកខាន​ឱកាស​នេះ​ឲ្យ​សោះ​ —​ ផ្ដល់​អាទិភាព​លើ​សុខុមាលភាព​របស់​អ្នក​ ព្រមទាំង​ចំណេញ​លើ​ការ​ចំណាយ​ថ្លៃ​ពេទ្យ​។​ គ្រប់គ្រង​ និង​ថែទាំ​សុខភាព​របស់​អ្នក​ថ្ងៃនេះ​ ជាមួយ​ ABA​ KHQR​ នៅ​លើ​ Pethyoeung​ e-Health​ ID! ​

មិន​ទាន់​មាន​គណនី​ ABA?​ ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ដោយ​មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​អញ្ជើញ​ទៅ​សាខា​ (​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​ និង​លេខ​ទូរស័ព្ទ​)​ ដើម្បី​ទទួលយក​អត្ថប្រយោជន៍​នៃ​ប្រូ​ម៉ូ​សិន​នេះ​ ឥឡូវ​។​ ​

រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ 1​ កក្កដា​ ដល់​ថ្ងៃ​ 31​ ធ្នូ​ ឆ្នាំ​ 2024​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​) ​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ អតិថិជន​ ABA​ Mobile​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ 8%​ ភ្លាមៗ​ លើ​ថ្លៃ​សេវា​សុខភាព​ ពេល​ទូទាត់​ជាមួយ​ ABA​ Mobile​ នៅ​លើ​អេប​ Pethyoeung​ e-Health​ ID ​

ជំហាន​ងាយៗ​ ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​ ​

ណាត់ជួបកញ្ចប់​សុខភាព
  • ​បើក​អេប​ Pethyoeung​ e-Health​ ID
  • ​ជ្រើសរើស​ វេជ្ជបណ្ឌិត​/​គ្លីនិក​ ដែល​អ្នក​ចង់​ប្រើ​សេវាកម្ម​
  • ជ្រើសរើស​កាលបរិច្ឆេទ​ និង​ពេលវេលា​ណាត់ជួប​
  • ជ្រើសរើស​ ឯកទេស​
  • ដាក់​ប្រូ​ម៉ូ​កូដ​ “PYABA”
  • ចុច​ បញ្ជូន​
  • បង់លុយ​កក់​ $5​ ជាមួយ​ ABA​ KHQR​ តាម​ ABA​ Mobile
  • ទូទាត់​ថ្លៃ​សេវា​សុខភាព​ក្រោយ​បញ្ចុះតម្លៃ​ បន្ទាប់​ពី​ណាត់ជួប​រួច​
  • ​​បើក​អេប​ Pethyoeung​ e-Health​ ID
  • ​ជ្រើសរើស​កញ្ចប់​សុខភាព​ដែល​អ្នក​ចង់​ប្រើប្រាស់​
  • ដាក់​ប្រូ​ម៉ូ​កូដ​ “PYABA”
  • ជ្រើសរើស​ អ្នក​ផ្តល់​សេវា​
  • ចុច​ ដាក់​ចូល​កន្ដ្រក​
  • ចូល​ទៅ​ផ្នែក​ ”​កន្ដ្រក​”​ ហើយ​ធ្វើការ​ទូទាត់​តាម​។​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​អ្នក​ប្រើប្រាស់​ ABA​ Mobile​ ទាំងអស់​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​ការ​កក់​ ការ​ណាត់ជួប​វេជ្ជបណ្ឌិត​ និង​កញ្ចប់​សុខភាព​ នៅ​លើ​អេប​ Pethyoeung​ e-Health​ ID​។
  • ​អតិថិជន​ ABA​ Mobile​ ត្រូវ​ដាក់​ប្រូ​ម៉ូ​កូដ​ “​ PYABA​”​ នៅ​កន្លែង​បង់ប្រាក់​ ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​។
  • ​ការ​បញ្ចុះតម្លៃ​ 8%​ អនុវត្ត​ចំពោះ​ថ្លៃ​សេវា​សុខភាព​ទាំង​ថ្លៃ​ពិគ្រោះ​ ពិនិត្យ​ និង​ព្យាបាល​។​
  • ​អតិថិជន​ ABA​ Mobile​ អាច​ទទួល​បានការ​ពិគ្រោះ​សុខភាព​ដោយ​ឥត​គិតថ្លៃ​ចំនួន​ 3​ ដង​ លើ​ផ្នែក​ Cardiology,​ Gastrology,​ Paediatrics​ និង​ Neurology​ អំឡុង​ពេល​ប្រូ​ម៉ូ​សិន​។​ ថ្ងៃ​ជាក់លាក់​នៃ​ប្រូ​ម៉ូ​សិន​ ផ្ដល់​ការពិគ្រោះ​សុខភាព​ឥត​គិតថ្លៃ​ នឹង​ប្រកាស​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ Pethyoeng​ e-Health​ ID​។
  • ​ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​បើក​ ឬ​ដូរ​ជា​សាច់ប្រាក់​បាន​ទេ​។​
  • ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ប្រើ​ផ្គួប​ជាមួយ​ប្រូ​ម៉ូ​សិន​ផ្សេង​ ដែល​ផ្ដល់​ជូន​ដោយ​ធនាគារ​ ABA​ និង​/​ឬ​ Pethyoeng​ ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ Pethyoeng​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ ហើយ​មិន​មានការ​កែប្រែ​។​
  • ​ធនាគារ​ ABA​ និង​ Pethyoeng​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។