បាន​រង្វាន់​ 5,000​ រៀល​ រាល់ពេល​ណែនាំ​ឲ្យ​គេ​បើក​គណនី​រហ័ស​ ABA​ ដោយ​ជោគជ័យ​

27/Mar/2024

ចែករំលែក​ភាព​ងាយស្រួល​ ហើយ​បាន​រង្វាន់​ជាមួយ​ ABA​ Mobile​ –​ ណែនាំ​អ្នក​ណា​ម្នាក់​ឲ្យ​បើក​គណនី​រហ័ស​ ABA​ បាន​រង្វាន់​លើកទឹកចិត្ត​!​ អ្នក​នឹង​ទទួល​បាន​រង្វាន់​ 5,000​ រៀល​ (​ឬ​ 1.25​ ដុល្លារ​)​ រាល់ពេល​ដែល​ អ្នក​ទទួល​ការ​ណែនាំ​ ពី​អ្នក​ បាន​បើក​គណនី​រហ័ស​ដោយ​ជោគជ័យ​ ហើយ​ដាក់​ប្រាក់​ចូល​គណនី​នោះ​!​

​សូម​ចូល​ទៅ​កាន់​ ABA​ Mobile​ របស់​អ្នក​ ចុច​ប៊ូ​តុង​ ណែនាំ​មិត្តភក្តិ​ ហើយ​ផ្ញើ​លីង​/​ កូដ​ QR​ ណែនាំ​ នោះ​ទៅ​កាន់​បងប្អូន​ មិត្តភក្តិ​ និង​អ្នក​ស្គាល់គ្នា​ តាម​កម្មវិធី​ឆាត​ណាមួយ​ដែល​អ្នក​ចង់​ប្រើ​ ឬ​គ្រាន់តែ​បង្ហាញ​កូដ​ QR​ នៅ​លើ​អេ​ក្រង់​ ឲ្យ​ពួក​គាត់​ស្គែ​ន​ ជា​ការ​ស្រេច​។​ ចែករំលែក​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​សេវា​ធនាគារ​ជាមួយ​ ABA​ កាន់តែ​ងាយស្រួល​ និង​ចំណេញ​។​ ចាប់ផ្ដើម​ណែនាំ​ ថ្ងៃនេះ​! ​

រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 27​ មីនា​ ដល់​ 31 ធ្នូ​ 2024​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)

​ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​

  • បាន​រង្វាន់​ទឹកប្រាក់​ 5,000​ (​ឬ​ 1.25​ ដុល្លារ​)​ រៀល​ រាល់​ការ​ណែនាំ​ត្រូវ​តាម​លក្ខខណ្ឌ​ នៅ​ពេល​អ្នក​ដែល​ ទទួល​ការ​ណែនាំ​ពី​អ្នក​ ប្រើ​លីង​/QR​ ណែនាំ​ របស់​អ្នក​ ដើម្បី​បើក​គណនី​រហ័ស​ ABA​1 ហើយ​បញ្ចូល​ទឹកប្រាក់​ក្នុង​គណនី​ថ្មី​នោះ2​ ។​

1​ សូម​ប្រាកដ​ថា​ អ្នក​ទទួល​ការ​ណែនាំ​ ពី​អ្នក​ បញ្ចប់​ដំណើរការ​បើក​គណនី​រហូត​ចប់​រួចរាល់​ បន្ទាប់​ពី​បាន​ចុច​លីង​/​ ស្គែ​ន​ QR​ ណែនាំ​ រួច​ ទើប​អ្នក​ទទួល​បាន​ប្រាក់​រង្វាន់​នេះ​។​ ប្រសិនបើ​ឈប់​នៅ​ត្រង់​ជំហាន​ណាមួយ​ អ្នក​ទទួល​ការ​ណែនាំ​ នឹង​ត្រូវ​ចុច​លីង​/​ស្គែ​ន​ QR​ ណែនាំ​ម្តងទៀត​ ដើម្បី​ចាប់ផ្ដើម​ដំណើរការ​បើក​គណនី​សារ​ឡើង​វិញ​។​
2​ គណនី​រហ័ស​ថ្មី​ អាច​បញ្ចូល​ទឹកប្រាក់​បាន​ តាម​រយៈ​ការ​ផ្ទេរ​ប្រាក់​ពី​អ្នក​ដែល​មាន​ ABA​ ដូច​គ្នា​ និង​ផ្ទេរ​ពី​ធនាគារ​ផ្សេង​,​ ដាក់​ប្រាក់​តាម​ម៉ាស៊ីន​ ដូច​ជា​ម៉ាស៊ីន​ដាក់​ប្រាក់​ ឬ​ម៉ាស៊ីន​ដក​-​ដាក់​ប្រាក់​,​ ផ្ទេរ​ប្រាក់​ពី​ Wing,​ TrueMoney,​ ឬ​គណនី​ Bakong​។

​ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ សម្រាប់​អតិថិជន​ ABA​ Mobile​ ទាំងអស់​
  • ​អតិថិជន​ ABA​ Mobile​ ដែល​ផ្ញើ​លីង​/QR​ ណែនាំ​ដល់​បងប្អូន​ មិត្តភក្តិ​ ឬ​អ្នក​ស្គាល់គ្នា​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ ‘​អ្នក​ណែនាំ​’​។​ អតិថិជន​គណនី​រហ័ស​ថ្មី​ ដែល​បើក​គណនី​តាម​លីង​/​ QR​ របស់​អ្នក​ណែនាំ​ ហើយ​ដាក់​ប្រាក់​ចូល​គណនី​នោះ​ អំឡុង​ពេល​ប្រូ​ម៉ូ​សិន​ នឹង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ ‘​អ្នក​ទទួល​ការ​ណែនាំ​’​។​
  • រង្វាន់ទឹកប្រាក់ 5,000រៀល (ឬ 1.25 ដុល្លារ)  នឹងត្រូវផ្ទេរចូលគណនីអ្នកណែនាំ នៅថ្ងៃបន្ទាប់ នៅពេលគណនីរហ័សបានបើកតាមលីង/QR ណែនាំដោយជោគជ័យ និងបានដាក់ប្រាក់ចូលក្នុងគណនីថ្មីនោះអំឡុងពេលប្រូម៉ូសិន។
  • ​​អ្នក​ណែនាំ​ អាច​ទទួល​បាន​រង្វាន់​ទឹកប្រាក់​ 5,000​រៀល​ ច្រើន​លើក​ ដោយ​មិន​កំណត់​ ឲ្យ​តែ​បាន​ណែនាំ​ដល់​អតិថិជន​ថ្មីៗ​ដែល​បាន​បើក​គណនី​រហ័ស​ និង​ដាក់​ប្រាក់​ចូល​ដោយ​ជោគជ័យ​អំឡុង​ពេល​ប្រូ​ម៉ូ​សិន​។
  • ​​បុគ្គលិក​ធនាគារ​ ABA​ នឹង​មិន​ធ្វើការ​ទាក់ទង​ទៅ​អ្នក​ឡើយ​ ពាក់ព័ន្ធ​នឹង​រង្វាន់​ទឹកប្រាក់​ 5,000​រៀល​ (​ឬ​ 1.25​ ដុល្លារ)​ នេះ​។​
  • ធនាគារ​ ABA​ រក្សា​សិទ្ធិ​ក្នុង​ការ​បញ្ឈប់​ប្រូ​ម៉ូ​សិន​នេះ​ ឬ​ កែប្រែ​ លុប​ចេញ​ ឬ​បន្ថែម​ ខ​និង​លក្ខខណ្ឌ​នានា​ ដោយ​មិន​ជម្រាប​ជូនដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេច​របស់​ធនាគារ​ ABA​ លើ​រាល់​បញ្ហា​ណាមួយ​ គឺជា​ការ​សម្រេច​ចុង​ក្រោយ​ ដោយ​មិន​មានការ​កែប្រែ​។​