ទទួលការបញ្ចុះ៥%សម្រាប់ការទិញទំនិញនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍

10/Oct/2023

មិនថាអ្នកទៅលេង ឬទិញអីវ៉ាន់ពីផ្លែតហ្វមលក់ទំនិញអនឡាញក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍នោះទេ សូមប្រាកដថា អ្នកទូទាត់ជាមួយកាត ABA UnionPay ដើម្បីបានលុយមកវិញ លើការចាយរបស់អ្នក។

រហូតដល់ថ្ងៃទី 3០ មិថុនា 2024 បានលុយវិញ 5% រហូតដល់ 5 ដុល្លារក្នុងមួយប្រតិបត្តិការ ពេលអ្នកទិញអីវ៉ាន់ពីហាងណាមួយ ឬពីវិបសាយនៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ហើយទូទាត់ជាមួយកាត ABA UnionPay។ កុំភ្លេចដាក់កាត ABA UnionPay តាមខ្លួន ពេលដើរលេងលើកក្រោយ និងរក្សាទុកកាតនោះ ជាលំនាំទូទាត់នៅលើផ្លែតហ្វមទិញទំនិញដែលអ្នកចូលចិត្ត!

មិនទាន់មានកាត ABA UnionPay? សូមមើលពីរបៀបបើកកាត UnionPay និម្មិតប្លាស្ទិក ផ្ទាល់តាមកម្មវិធី ABA Mobile។

រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 11 កុម្ភៈ ដល់ថ្ងៃទី 3០ មិថុនា 2024 (រាប់បញ្ចូលថ្ងៃទាំងពីរ រហូតអស់ថវិកាកំណត់)

ដំណើរការនៃប្រូម៉ូសិន៖ បានលុយវិញ 5% រហូតដល់ 5 ដុល្លារ ពេលអ្នកទិញអីវ៉ាន់ពីហាងណាមួយ ឬពីវិបសាយនៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ជាមួយកាត ABA UnionPay ។

ខ និងលក្ខខណ្ឌ

  • ប្រូម៉ូសិននេះ សម្រាប់ម្ចាស់កាត ABA UnionPay ទាំងកាតប្លាស្ទិក និងកាតនិម្មិត។
  • ប្រូម៉ូសិននេះ អនុវត្តចំពោះការទូទាត់ឆ្លងដែន នៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដូចជា ប្រ៊ុយណេ, មីយ៉ាន់ម៉ា, ទីម័រ, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, ភីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម លើកលែងកម្ពុជា។
  • ម្ចាស់កាត ABA UnionPay ម្នាក់ៗ អាចទទួលបានប្រាក់ត្រលប់ច្រើនបំផុត 30 ដុល្លារ អំឡុងពេលប្រូម៉ូសិន។
  • ប្រូម៉ូសិននេះ មានសុពលភាពសម្រាប់ការទូទាត់ដែលធ្វើឡើងតាមម៉ាស៊ីន POS និងវិបសាយដែលឆ្លងកាត់បណ្ដាញរបស់ UnionPay លើកលែងតែ ការដកប្រាក់តាមម៉ាស៊ីន ATM, ការខ្ចីប្រាក់, ការផ្ទេរសមតុល្យ និងការបង្វិលសងវិញ។
  • ប្រាក់ត្រលប់នឹងផ្ទេរទៅម្ចាស់កាត ABA UnionPay ដោយស្វ័យប្រវត្តិ តាមប្រព័ន្ធ UnionPay PCT មួយថ្ងៃ ក្រោយពីថ្ងៃធ្វើប្រតិបត្តិការ។
  • ក្នុងករណីមានការស្នើសុំប្រគល់ ឬបង្វិលសងប្រាក់វិញ នោះម្ចាស់កាតនឹងទទួលបានតែប្រាក់ដែលបានទូទាត់ជាក់ស្ដែងប៉ុណ្ណោះ ដោយមិនគិតចំនួនទឹកប្រាក់ដែលបានបញ្ចុះតម្លៃរួច
  • ប្រូម៉ូសិននេះ ផ្ដល់ជូនតាមគោលការណ៍ មកមុន បានមុន រហូតអស់ថវិកាកំណត់ ដែលអាចចប់មុនពេលដែលបានកំណត់។
  • ធនាគារ ABA និងក្រុមហ៊ុន UnionPay International រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួន ក្នុងការផ្លាស់ប្ដូរ ឬកែប្រែខ និងលក្ខខណ្ឌនេះ ឬបញ្ចប់ប្រូម៉ូសិននេះ ដោយមិនជម្រាបដំណឹងជាមុនឡើយ។
  • ការសម្រេចចិត្តរបស់ធនាគារ ABA និងក្រុមហ៊ុន UnionPay International គឹជាការសម្រេចចុងក្រោយ ដោយមិនមានការឆ្លើយឆ្លងណាមួយឡើយ។