ចុះថ្លៃ 15% លើសំបុត្រកុន Legend Cinema ជាមួយ ABA Mobile

05/Jun/2024

មិនបាច់រង់ចាំតាមលេខរៀងទិញសំបុត្រ ហើយបានចំណេញទៀត!

ជាមួយ ABA Mobile ចុចតែមួយប៉ក់ ចំណេញបាន 15% លើសំបុត្រកុន Legend Cinema ភ្លាម។ មិនបាច់ឈរចាំទិញសំបុត្រដូចមុនទៀតទេ — ទុកពេល ញ៉ាំផបខន និងចំណាយជាមួយដៃគូវិញ! ទិញ និងទូទាត់ថ្លៃសំបុត្រយ៉ាងងាយស្រួល ដោយប្រើ ABA Mobile។ រកមើលរឿងដែលអ្នកចង់ទស្សនា, ជ្រើសរើសកៅអី និងទទួលបានការបញ្ចុះតម្លៃភ្លាមៗ ដោយចុចពីរបីប៉ក់ប៉ុណ្ណោះ។ កុំខកខានឱកាសនេះណា៎ — បានទាំងបទពិសោធមើលកុនដ៏រលូន បានទាំងបញ្ចុះតម្លៃផ្ដាច់មុខ!

រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 3 មិថុនា ដល់ថ្ងៃទី 31 ខែសីហា ឆ្នាំ 2024 (រួមបញ្ចូលថ្ងៃទាំងពីរ រហូតអស់ថវិកាកំណត់)។

មិន​ទាន់​មាន​គណនី​ ABA?​ ដោ​ន​ឡូត​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ដោយ​មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​អញ្ជើញ​ទៅ​សាខា​ធនាគារ​ (​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ដើម្បី​ទទួលយក​អត្ថប្រយោជន៍​នៃ​ប្រូ​ម៉ូ​សិន​នេះ​ ឥឡូវ​។

ដំណើរការនៃប្រូម៉ូសិន៖ ចុះថ្លៃ 15% ពេលទិញសំបុត្រកុន Legend Cinema ពីមុខងារ សេវាកម្ម ក្នុង ABA Mobile ។

ជំហានងាយៗដើម្បីទទួលបានការបញ្ចុះតម្លៃ

  • បើកកម្មវិធី ABA Mobile រួចចុចប៊ូតុង សេវាកម្ម នៅលើអេក្រង់ដើម
  • ចុច Cinema Ticket និងជ្រើសរើស ទីតាំង រោងភាពយន្ដ Legend Cinema
  • ជ្រើសរើស រឿងដែលអ្នកចង់មើល ម៉ោងចាក់បញ្ចាំង កៅអី នោះអ្នកនឹងឃើញអត្រាបញ្ចុះតម្លៃ
  • ទូទាត់ជាមួយគណនី ABA របស់អ្នក
  • ពេលដល់រោងភាពយន្ដ សូមស្គែនកូដ QR ឬបញ្ចូលលេខកូដនៅទូបើកសំបុត្ររបស់ Legend Cinema ដើម្បីយកសំបុត្រ។

ខ និងលក្ខខណ្ឌ

  • ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់អ្នកប្រើប្រាស់ ABA Mobile។
  • ប្រូម៉ូសិននេះ អនុវត្តចំពោះសំបុត្រកុន Legend Cinema ទាំងអស់ ដែលទិញពី Cinema Ticket ក្រោមមុខងារ សេវាកម្ម ក្នុង ABA Mobile។
  • ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់ការមើលរឿងគ្រប់ប្រភេទ, កៅអី, សាល (Hall) នៅសាខារោងភាពយន្ដ Legend Cinema ទាំងអស់។
  • ប្រូម៉ូសិននេះ មិនអាចប្រើផ្គួបជាមួយប្រូម៉ូសិនផ្សេងដែលផ្ដល់ជូនដោយធនាគារ ABA និង/ឬ Legend Cinema ឡើយ។
  • ធនាគារ ABA និងរោងភាពយន្ដ Legend Cinema រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្ដូរ ឬកែប្រែលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនជម្រាបដំណឹងជាមុនឡើយ។
  • ការសម្រេចចិត្តរបស់ធនាគារ ABA និងរោងភាពយន្ដ Legend Cinema អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចិត្តចុងក្រោយ ហើយមិនមានការឆ្លើយឆ្លងណាមួយផ្សេងទៀតឡើយ។