​ចុះថ្លៃ​ $1​ សម្រាប់​ការ​កុម្ម៉ង់​លើក​ដំបូង​តាម​ WOWNOW​ ជាមួយ​ ABA​ PAY!

10/Jun/2024

រហូត​ដល់​ថ្ងៃ​ 9​ កញ្ញា​ 2024​ អ្នក​ប្រើប្រាស់​ ABA​ Mobile​ ដែល​ជា​អតិថិជន​ WOWNOW​ ថ្មី​ទាំងអស់​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ $1​ លើ​ការ​កុម្ម៉ង់​លើក​ដំបូង​តាម​អេប​ WOWNOW​ ចាប់ពី​ $7​ ហើយ​ទូទាត់​ជាមួយ​ ABA​ PAY​។

​មិន​ទាន់​មាន​គណនី​ ABA?​ ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ដោយ​មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​អញ្ជើញ​ទៅ​សាខា​ (​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​ និង​លេខ​ទូរស័ព្ទ​)​ ដើម្បី​ទទួលយក​អត្ថប្រយោជន៍​នៃ​ការ​ផ្ដល់​ជូន​នេះ​ ឥឡូវ​។

​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ថ្ងៃ​ទី​ 10​ មិថុនា​ ដល់​ 9​ កញ្ញា​ 2024​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)

​ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ ចុះថ្លៃ​ $1​ លើ​ការ​កុម្ម៉ង់​លើក​ដំបូង​របស់​អ្នក​តាម​ WOWNOW​ ពេល​ទូទាត់​ជាមួយ​ ABA​ PAY​ សម្រាប់​ការ​ចំណាយ​ចាប់ពី​ $7​ អំឡុង​ពេល​ប្រូ​ម៉ូ​សិន​។

​ជំហាន​ងាយៗ​ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​

  • ដោ​ន​ឡូត​អេប​ WOWNOW​ ហើយ​ចុះ​ឈ្មោះ​បង្កើត​គណនី​
  • កុម្ម៉ង់​ចាប់ពី​ $7
  • ជ្រើសរើស​ ABA​ PAY​ ជា​មធ្យោបាយ​ទូទាត់​ នៅ​លើ​ទំព័រ​ទូទាត់​ប្រាក់​។​
  • ការ​បញ្ចុះតម្លៃ​ $1​ នឹង​ផ្ដល់​ជូន​ដោយ​ស្វ័យប្រវត្តិ​ នៅ​ពេល​ជ្រើសរើស​ ABA​ PAY​ ដើម្បី​ទូទាត់​។​
  • ដាក់​កុម្ម៉ង់​ និង​បញ្ចប់​ការ​ទូទាត់​ដោយ​ប្រើ​ ABA​ PAY​។

​ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​អ្នក​ប្រើ​ ABA​ Mobile​ ប៉ុណ្ណោះ​។
  • ​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​អ្នក​ប្រើ​ ABA​ Mobile​ ដែល​ដោ​ន​ឡូត​អេប​ WOWNOW​ ហើយ​ចុះ​ឈ្មោះ​បង្កើត​គណនី​ អំឡុង​ពេល​ប្រូ​ម៉ូ​សិន​ប៉ុណ្ណោះ​។​
  • អ្នក​ប្រើ​ ABA​ Mobile​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​នេះ​ចំនួន​ 1​ ដង​ប៉ុណ្ណោះ​ អំឡុង​ពេល​ប្រូ​ម៉ូ​សិន​។​
  • ​ដើម្បី​ទទួល​បាន​ប្រូ​ម៉ូ​សិន​៖

    • អតិថិជន​ WOWNOW​ ថ្មី​ ត្រូវ​តែ​ប្រើ​ ABA​ PAY​ ជា​មធ្យោបាយ​ទូទាត់​
    • ការ​កុម្ម៉ង់​ត្រូវ​តែ​ចំណាយ​អស់​ចាប់ពី​ $7​ ឡើង​ទៅ​។

  • ​ការ​បញ្ចុះតម្លៃ​ $1​ នឹង​ផ្ដល់​ជូន​ដោយ​ស្វ័យប្រវត្តិ​ បន្ទាប់​ពី​អតិថិជន​ជ្រើសរើស​ ABA​ PAY​ ជា​មធ្យោបាយ​ទូទាត់​។​
  • ការ​បញ្ចុះតម្លៃ​ $1​ នឹង​អនុវត្ត​ចំពោះ​តម្លៃ​ទំនិញ​ប៉ុណ្ណោះ​ ដោយ​មិន​រាប់​បញ្ចូល​ពន្ធ​អាករ​ និង​ថ្លៃ​ដឹក​។​
  • ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​ផ្នែក​ ដឹក​ជញ្ជូន​អាហារ​ ប៉ុណ្ណោះ​ ដោយ​មិន​រាប់​បញ្ចូល​ផ្នែក​ ទំនិញ​អន​ឡាញ​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ផ្ដល់​ជូន​សម្រាប់​ការ​កុម្ម៉ង់​តាម​លក្ខខណ្ឌ​ចំនួន​ 30,000​ លើក​ដំបូង​ប៉ុណ្ណោះ​ ហើយ​ផ្អែក​តាម​គោលការណ៍​មក​មុន​ បាន​មុន​ ដែល​មាន​ន័យ​ថា​ អាច​ចប់​មុន​រយៈពេល​ដែល​បាន​កំណត់​។​
  • ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ប្រើ​ផ្គួប​ជាមួយ​ប្រូ​ម៉ូ​សិន​ផ្សេង​ដែល​ផ្ដល់​ជូន​ដោយ​ធនាគារ​ ABA​ និង​/​ឬ​ WOWNOW​ ឡើយ​។
  • ​ធនាគារ​ ABA​ និង​ WOWNOW​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។
  • ​ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ WOWNOW​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ និង​មិន​មានការ​កែប្រែ​។