​មិន​គិតថ្លៃ​សេវា​ទទួល​ប្រាក់​ ពេល​ផ្ទេរលុយ​ចូល​តាម​ប្រព័ន្ធ​ SWIFT​

02/May/2024

យើង​នាំ​យក​នូវ​ការ​ផ្តល់​ជូន​ដ៏​អស្ចារ្យ​នេះ​ ជូន​ដល់​អតិថិជន​របស់​យើង​ ដែល​ទទួល​ប្រាក់​ផ្ទេរ​ពី​អន្តរជាតិ​មក​ប្រទេស​កម្ពុជា​តាម​រយៈ​ SWIFT​ ជា​រូបិយប័ណ្ណ​ អ៊ឺ​រ៉ូ​ (EUR),​ ដុល្លារកាណាដា (CAD), ដុល្លារអូស្រ្តាលី (AUD), ផោន ​(GBP),​ បាត​ (THB),​ ដុង (VND), ដុល្លារ​សិង្ហ​បុរី​ (SGD) ប្រាក់​យ៉​ន់​ចិន​ (CNY)​ និង ប្រាក់យេនជប៉ុន (JPY)​។​ ទឹកប្រាក់ដែលបាន​ផ្ទេរ​នឹង​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​គណនី​ធនាគារ​ ABA​ របស់​អតិថិជន​ដោយ​មិន​គិតថ្លៃ​សេវា​ទទួល​ប្រាក់​ឡើយ​។

ចាប់​យក​អត្ថប្រយោជន៍​នៃ​ការ​ផ្តល់​ជូន​នេះ​ ហើយ​សូម​ជ្រើសរើស​ប្រើ​គណនី​ធនាគារ​ ABA​ ដើម្បី​បាន​ចំណេញ​បន្ថែម​សម្រាប់​ការ​ផ្ទេរ​ប្រាក់​ពី​ក្រៅប្រទេស​លើក​ក្រោយ​!

ព័ត៌មាន​តម្រូវ​សម្រាប់​ការ​ផ្ទេរ​ប្រាក់​ចូល​តាម​ SWIFT​ មក​កាន់​គណនី​ ABA

​ដើម្បី​ទទួល​បាន​ប្រាក់​ផ្ទេរ​ចូល​តាម​ SWIFT​ លោក​អ្នក​ត្រូវ​ផ្តល់​ព័ត៌មាន​ខាងក្រោម​ដល់​អ្នក​ផ្ទេរ​ ឬ​អ្នក​ផ្ញើ​

  • ​ឈ្មោះ​ធនាគារ​ទទួល​៖​ ធនាគារ​ វឌ្ឍនៈ​អាស៊ី​ចំកាត់ ​(ABA)
  • ឈ្មោះ​គណនី​៖​ [​ឈ្មោះ​គណនី​របស់​អ្នក​]
  • លេខ​គណនី​៖​ [​លេខ​គណនី​ទាំង​ 9​ ខ្ទង់​របស់​អ្នក​]
  • លេខ​កូដ​ SWIFT៖​ ABAAKHPP
  • អាសយដ្ឋាន​ធនាគារ​ទទួល​៖​ អគារ​លេខ​ 148​ មហាវិថី​ព្រះ​សីហ​នុ​ រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​
  • ធនាគារ​ដៃគូ​៖​ សូម​ជ្រើសរើស​ធនាគារ​ណាមួយ​ក្នុង​ចំណោម​ធនាគារ​ដៃគូ​របស់​ ABA​ ទៅ​តាម​រូបិយ​បណ្ណ​នៃ​ប្រាក់​បញ្ញើ​៖

    ​រូបិយប័ណ្ណធនាគារ​ដៃគូ​SWIFT កូដ 
    អ៊ឺ​រ៉ូ​ (EUR)Commerzbank,​ GermanyCOBADEFF
    ដុល្លារកាណាដា (CAD)National​ Bank​ of​ CanadaBNDCCAMMINT
    ដុល្លារអូស្រ្តាលី (AUD)JPMorgan Chase Bank, N.A., SydneyCHASAU2X
    ផោន​ (GBP)Standard​ Chartered​ Bank,​ UKSCBLGB2L
    បាត​ (THB)Standard​ Chartered​ Bank,​ ThailandSCBLTHBX
    ដុង (VND)Vietcom Bank, VietnamBFTVVNVX
    ដុល្លារ​សិង្ហ​បុរី​ (SGD)​DBS​ Bank,​ Singapore​DBSSSGSG
    យ៉​ន់​ចិន (CNY)China​ Construction​ Bank,​ ChinaPCBCCNBJ
    យេ​ន​ជប៉ុន (JPY)Sumitomo Mitsui Banking Corporation, JapanSMBCJPJT

លក្ខខណ្ឌ​ត្រូវ​អនុវត្ត​៖​

  • ប្រូ​ម៉ូ​សិន​នេះ​មាន​ប្រសិទ្ធិ​ភាព​តែ​សម្រាប់​ការ​ផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​ SWIFT​ ចូល​មក​កាន់​គណនី​ធនាគារ​ ABA​ តាម​រយៈ​ធនាគារ​ដៃគូ​ និង​តាម​រូបិយ​បណ្ណ​ដែល​បាន​លើក​ឡើង​ខាងលើ​តែ​ប៉ុណ្ណោះ​។​
  • ការ​ផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​ SWIFT​ ជា​ អ៊ឺ​រ៉ូ​ (EUR),​ ដុល្លារកាណាដា (CAD), ដុល្លារអូស្រ្តាលី (AUD), ផោន​ (GBP),​ បាត​ (THB),​ ដុង​ (VND) ដុល្លារ​សិង្ហ​បុ​រី​ (SGD)​, យ៉​ន់​ចិន​ (CNY)​ និង យេនជប៉ុន (JPY) នឹង​ត្រូវ​បាន​បំប្លែង​ទៅ​ជា​ប្រាក់​ដុល្លារ​ ហើយ​បញ្ចូល​ទៅ​ក្នុង​គណនី​ប្រាក់​ដុល្លារ​របស់​អតិថិជន​ ឬ​អ្នក​ទទួល​។​ ថ្លៃ​សេវា​ទទួល​ប្រាក់​របស់​ធនាគារ​ ABA​ នឹង​មិន​ត្រូវ​បាន​គិតថ្លៃ​ឡើយ​។​
  • ចំនួន​ទឹកប្រាក់​ផ្ទេរ​ចូល​តាម​ SWIFT​ មិន​មាន​កំណត់​ឡើយ​។​
  • ធនាគារ​ ABA​ សូម​រក្សា​សិទ្ធិ​សម្រេច​ក្នុង​ការ​ទម្លាក់​ចោល​ ឬ​កែប្រែ​ លុប​ ឬ​បន្ថែម​ផ្នែក​ណាមួយ​នៅ​ក្នុង​លក្ខខណ្ឌ​អនុវត្ត​ដោយ​មិន​ចាំបាច់​ជូនដំណឹង​ជា​មុន​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ ចំពោះ​បញ្ហា​ផ្សេងៗ​ដែល​កើត​មាន​ឡើង​ទាក់ទង​នឹង​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ​គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ ហើយ​មិន​មាន​ការ​តវ៉ា​ណាមួយ​ត្រូវ​បាន​ឆ្លើយ​តប​ឡើយ​។​

ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ការ​ផ្ទេរ​ប្រាក់​ចូល​តាម​រយៈ​ SWIFT​ សូម​ចូល​ទៅ​កាន់​ទំព័រ​ សេវា​ផ្ទេរ​ប្រាក់​តាម SWIFT។​