បញ្ចុះតម្លៃ 10% ពេញមួយឆ្នាំ ពី EVA Air ជាមួយកាត ABA
27/Dec/2023
បន្ដចំណេញលើសំបុត្រយន្ដហោះ EVA Air របស់អ្នកជាមួយ ABA!
មិនថាអ្នកត្រូវហោះហើរទៅកាន់គោលដៅណានោះទេ — តៃប៉ិ អាស៊ី អាមេរិកខាងជើង អឺរ៉ុប ឬ អូស្រា្តលី ការផ្ដល់ជូននេះគឺសម្រាប់ម្ចាស់កាត ABA Mastercard និង Visa ទាំងអស់។ រហូតដល់ថ្ងៃទី 31 ធ្នូ 2024 បន្ដរីករាយជាមួយការបញ្ចុះតម្លៃ 10% ភ្លាមៗ នៅពេលទិញសំបុត្រយន្ដហោះលើវិបសាយ ឬអេប EVA Air ហើយទូទាត់ជាមួយ កាត ABA Mastercard និង Visa។ ដើម្បីទទួលបានការបញ្ចុះតម្លៃនេះ សូមចុចប៊ូតុង “បាទ/ចាស” លើ “បញ្ចុះតម្លៃជាមួយធនាគារ” បន្ទាប់ពីជ្រើសរើសកាលបរិច្ឆេទ ហោះហើរ ចំនួនកៅអី និងប្រភេទកន្លែងអង្គុយរួច។ កុំភ្លេចទទួលយកអត្ថប្រយោជន៍នៃការផ្ដល់ជូនពេញមួយឆ្នាំនេះ សម្រាប់ការហោះហើរលើកក្រោយរបស់អ្នកជាមួយ EVA Air និង ABA!
មិនទាន់មានកាត ABA Mastercard និង Visa? សូមមើលពីរបៀបបើកកាត ABA Mastercard និង Visa ប្លាស្ទិក ឬ និម្មិតតាម ABA Mobile របស់អ្នក។
ចន្លោះពេលនៃការការកក់៖ ពីថ្ងៃទី 1 មករា ដល់ថ្ងៃទី 31 ធ្នូ 2024 (ថ្ងៃទាំងពីរត្រូវបានរាប់បញ្ចូល)។
ចន្លោះពេលនៃការធ្វើដំណើរ៖ ពីថ្ងៃទី 1 មករា 2023 ដល់ថ្ងៃទី 31 មីនា 2025 (ថ្ងៃទាំងពីរត្រូវបានរាប់បញ្ចូល)។
ដំណើរការនៃប្រូម៉ូសិន៖ ចុះថ្លៃ 10% ភ្លាមៗលើសំបុត្រយន្ដហោះ EVA Air ពេលទិញតាម វិបសាយ EVA Air ឬអេប EVA Air ហើយទូទាត់ជាមួយ កាត ABA Mastercard ឬ Visa។
ជំហានងាយៗក្នុងការកក់សំបុត្រយន្ដហោះ EVA Air ជាមួយការបញ្ចុះតម្លៃ
វិបសាយ EVA៖ លីងប្រូម៉ូសិន | កម្មវិធី EVA Mobile |
|
|
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ អនុវត្តចំពោះម្ចាស់កាត ABA Mastercard និង Visa ទាំងអស់ ទាំងកាតប្លាស្ទិក និងកាតនិម្មិត។
- ប្រូម៉ូសិននេះមានសុពលភាពសម្រាប់តែសំបុត្រយន្តហោះដែលបានទិញតាមរយៈកម្មវិធី EVA Mobile ឬពី វិបសាយ EVA Air ប៉ុណ្ណោះ។ ប្រូម៉ូសិននេះមានសុពលភាពសម្រាប់តែការចេញដំណើរពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់គោលដៅនានានៅតៃប៉ិ អាស៊ី អាមេរិកខាងជើង អឺរ៉ុប និងអូស្រា្តលី ដែលក្រុមហ៊ុន EVA Air ធ្វើប្រតិបត្តិការប៉ុណ្ណោះ។
- ការបញ្ចុះតម្លៃនេះ អនុវត្តចំពោះសំបុត្រយន្តហោះទាំងប្រភេទ Business និង Economy ប៉ុន្តែអាស្រ័យលើកៅអី ប្រភេទកន្លែងអង្គុយ និងតារាងពេលវេលាហោះហើរដែលមានជាក់ស្ដែងប៉ុណ្ណោះ។
- ការបញ្ចុះតម្លៃនេះ មិនអនុវត្តចំពោះតម្លៃពន្ធអាកាសយានដ្ឋាន, ថ្លៃសេវា និងបន្ទុកផ្សេងៗឡើយ។
- សំបុត្រយន្តហោះអាចប្តូរជាប្រាក់វិញបាន អាស្រ័យលើលក្ខខណ្ឌសំបុត្រយន្តហោះក្រុមហ៊ុន EVA Air (វិធានតម្លៃសំបុត្រ)។ ក្នុងករណីមានបញ្ហាណាមួយបណ្តាលមកពីវិបសាយកក់សំបុត្រ អតិថិជនគួរតែទាក់ទងមកបញ្ជរសេវាកម្មក្រុមហ៊ុន EVA Air ឬទូរស័ព្ទមកលេខ 023 210 303 / 023 219 911។
- ប្រូម៉ូសិននេះមិនអាចផ្ទេរ ឬដូរយកជាសាច់ប្រាក់ ឬផលិតផលផ្សេងៗឡើយ។
- ធនាគារ ABA និងក្រុមហ៊ុន Eva Air រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់កម្មវិធីនេះ ឬធ្វើការកែប្រែ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និងក្រុមហ៊ុន Eva Air គឺជាការសម្រេចចុងក្រោយ និងមិនមានការឆ្លើយឆ្លងណាមួយឡើយ។