​ចុះថ្លៃ​ 10%​ លើ​ការ​ម៉ាស្សា​នៅ​ បូ​ឌា​ស្ប៉ា​ ជាមួយ​ ABA​ Mobile

12/Jul/2024

មាន​អារម្មណ៍​ចុក​ស្រពន់​ ហើយ​ស្វែងរក​មធ្យោបាយ​បំបាត់​ភាព​នឿយហត់​ និង​តានតឹង​ បន្ទាប់​ពី​ចំណាយពេល​ពេញ​មួយ​ថ្ងៃ​ បំពេញការងារ​?

​បូ​ឌា​ស្ប៉ា​ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​តម្រូវការ​របស់​លោក​អ្នក​!​ មិន​ថា​លោក​អ្នក​កំពុង​ស្វែងរក​ការ​ម៉ាស្សា​បែប​បន្ធូរ​ អារម្មណ៍​ ឬ​ចង់​សាកល្បង​ការ​ម៉ាស្សា​ប្រចាំ​ហាង​របស់​ពួក​គាត់​នោះ​ទេ​ អ្នក​ម៉ាស្សា​ដ៏​ជំនាញ​របស់​ បូ​ឌា​ស្ប៉ា​ នឹង​ធានា​ថា​ អ្នក​ទទួល​បាន​បទ​ពិសោធ​ដ៏​ធូរស្រាល​ អស់​ទុក្ខ​កង្វល់​។​ រហូត​ដល់​ថ្ងៃ​ទី​ 31​ សីហា 2024​ អ្នក​ប្រើប្រាស់​ ABA​ Mobile​ ទាំងអស់​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ 10%​ លើ​ការ​កញ្ចប់​ម៉ាស្សា​ណាមួយ​ពី​ បូ​ឌា​ស្ប៉ា​ នៅ​ក្នុង​ ផ្នែក​សេវាកម្ម​ របស់​ ABA​ Mobile!​ កក់​ការ​ណាត់ជួប​ឥឡូវ​ ហើយ​ទទួលយក​អត្ថប្រយោជន៍​នៃ​ការ​ផ្ដល់​ជូន​មាន​កំណត់​នេះ​។

​​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 15 កក្កដា ដល់​ថ្ងៃ​ 31​ សីហា 2024​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​

​ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ បាន​បញ្ចុះតម្លៃ​ 10%​ ភ្លាមៗ​ សម្រាប់​ការ​ទិញ​កញ្ចប់​ម៉ាស្សា​របស់​ បូ​ឌា​ស្ប៉ា​ ណាមួយ​ នៅ​ក្នុង​ផ្នែក​ សេវាកម្ម​ របស់​ ABA​ Mobile​។

​ជំហាន​ងាយៗ​ ដើម្បី​ទទួល​បាន​ប្រូ​ម៉ូ​សិន​

  • បើក​កម្មវិធី​ ABA​ Mobile,​ រួច​ចុច​ប៊ូ​តុង​ សេវាកម្ម​ នៅ​លើ​អេ​ក្រង់​ដើម​
  • ចុច​ Bodia​ Spa
  • ជ្រើសរើស​ កញ្ចប់​ណាមួយ​ ដែល​អ្នក​ពេញចិត្ត​ -​ អ្នក​នឹង​ឃើញ​តម្លៃ​បន្ទាប់​ពី​បញ្ចុះ​រួច​
  • ទូទាត់​ជាមួយ​គណនី​ ABA
  • ទូរស័ព្ទ​ទៅ​ក្រុមការងារ​ Bodia​ Spa​ ដើម្បី​ធ្វើការ​ណាត់ជួប​ជា​មុន​
  • នៅ​ពេល​អញ្ជើញ​ទៅ​ដល់​ Bodia​ Spa​ សូម​បង្ហាញ​កូដ​ QR​ ដែល​រក្សា​ទុក​នៅ​ក្នុង​ផ្នែក​ ការ​ទិញ​របស់ខ្ញុំ​ ទៅ​ក្រុមការងារ​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​អ្នក​ប្រើប្រាស់​ ABA​ Mobile​ ទាំងអស់​។​
  • កញ្ចប់​ដែល​បាន​ទិញ​តាម​ មុខងារ​ សេវាកម្ម​ របស់​ ABA​ Mobile​ មាន​សុពលភាព​រយៈពេល​ 30​ ថ្ងៃ​ បន្ទាប់​ពី​ថ្ងៃ​ដែល​បាន​ទិញ​។​ ក្នុង​ករណី​ដែល​អតិថិជន​មិន​អញ្ជើញ​មក​ទទួល​សេវាកម្ម​បន្ទាប់​ពី​ថ្ងៃ​ទិញ​រយៈពេល​ 30​ ថ្ងៃ​នោះ​ទេ​ នឹង​ចាត់ទុកជា​មោឃៈ​។
  • ​បន្ទាប់​ពី​ទិញ​រួច​ ហើយ​ចង់​មក​ទទួល​សេវាកម្ម​ នោះ​អតិថិជន​ ABA​ Mobile​ ត្រូវ​ធ្វើការ​ណាត់​ជា​មុន​ តាម​លេខ​ទូរស័ព្ទ​ 092​ 671​ 937​។​
  • ក្នុង​ករណី​មិន​បាន​ធ្វើការ​ណាត់​ទុកជា​មុន​ អតិថិជន​ ABA​ Mobile​ អាច​ ឬ​មិន​អាច​ទទួល​បាន​សេវាកម្ម​នេះ​ អាស្រ័យ​លើ​ក្រុមការងារ​របស់​ បូ​ឌា​ស្ប៉ា​ ដែល​ទំនេរ​ជាក់ស្ដែង​ ពេល​អញ្ជើញ​មក​ដល់​។​
  • ការ​បញ្ចុះតម្លៃ​នេះ​ ផ្ដល់​ជូន​តាម​គោលការណ៍​ មក​មុន​ បាន​មុន​។​
  • អតិថិជន​ម្នាក់​ អាច​ទិញ​បាន​ច្រើន​ដង​ ដោយ​មិន​កំណត់​ចំនួន​ទិញ​ប្រចាំ​ថ្ងៃ​ឡើយ​។​
  • ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​បើក​ ឬ​ដូរ​យក​ជា​សាច់ប្រាក់​បាន​ទេ​។​
  • ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ប្រើ​ផ្កួ​ប​ជាមួយ​ប្រូ​ម៉ូ​សិន​ផ្សេង​ដែល​ផ្ដល់​ជូន​ដោយ​ធនាគារ​ ABA​ ឬ​បូ​ឌា​ស្ប៉ា​នោះ​ទេ​។​
  • ​ធនាគារ​ ABA​ និង​ បូ​ឌា​ស្ប៉ា​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ បូ​ឌា​ស្ប៉ា​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​ នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ ហើយ​មិន​មានការ​ឆ្លើយឆ្លង​ណាមួយ​ផ្សេង​ទៀត​ឡើយ​។