សេចក្ដីបំភ្លឺ ជុំវិញព័ត៌មានក្លែងក្លាយនៅលើបណ្ដាញសង្គម ដែលប្រឌិតមួលបង្កាច់ធនាគារ ABA

14/Jun/2024

Public Announcement on fake information khPublic Announcement on fake information kh
Public Announcement on fake information kh-1Public Announcement on fake information kh-1
Public Announcement on fake information kh-2Public Announcement on fake information kh-2

អតិថិជនជាទីគោរព!

ថ្មីៗនេះ ធនាគារយើងខ្ញុំ បានឃើញការបង្ហោះសារនៅលើបណ្ដាញសង្គម ដោយប្រឌិតព័ត៌មានថា ធនាគារ ABA ខ្ស័យធន។ សារទុច្ចរិតនេះ គឺជាព័ត៌មានក្លែងក្លាយ បំភ្លៃការពិត និងជាការបរិហារកេរ្តិ៍ទាំងស្រុង ដែលរៀបចំឡើងដើម្បីញុះញង់ និងបំភាន់សាធារណជន។ យើងខ្ញុំ សូមស្នើយ៉ាងទទូច ឲ្យសាធារណជនគ្រប់រូប មេត្តាចៀសវាងនូវសកម្មភាពពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយទាំងនេះ។

ក្រោយពីទទួលបានដំណឹងភ្លាម ធនាគារយើងខ្ញុំបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងភ្នាក់ងារអនុវត្តច្បាប់ ដើម្បីចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ ចំពោះបុគ្គលដែលបានប្រឌិតចែកចាយព័ត៌មានក្លែងក្លាយនេះ ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះធនាគារ ABA។

យើងខ្ញុំសូមជម្រាបថា ធនាគារ ABA នៅតែជាធនាគារពាណិជ្ជឈានមុខរបស់កម្ពុជា ដែលមានស្ថានភាពហិរញ្ញវត្ថុរឹងមាំ សមិទ្ធផលកំណើនដ៏ល្អប្រសើរ និងមានភាគទុនិករឹងមាំ ជាទីទុកចិត្តបំផុត។ សូមបញ្ជាក់ផងដែរថា ប្រតិបត្តិការរបស់ធនាគារយើងខ្ញុំ កំពុងដំណើរការជាធម្មតា និងរលូន ហើយយើងខ្ញុំនៅតែប្ដេជ្ញាយ៉ាងមោះមុតបំផុតក្នុងការបម្រើរាល់តម្រូវការសេវាធនាគារជូនដល់អតិថិជនគ្រប់រូប។

ដើម្បីទទួលបានព័ត៌មានពិត ត្រឹមត្រូវ និងថ្មីៗអំពីធនាគារ ABA សូមលោកអ្នកចូលទៅកាន់បណ្ដាញទំនាក់ទំនងផ្លូវការរបស់ធនាគារយើងខ្ញុំ ឬទាក់ទងមកផ្នែកបម្រើអតិថិជនរបស់យើង តាមលេខ 1 800 203 203 (ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ ក្នុងប្រទេសកម្ពុជា)

យើងខ្ញុំ សូមអរគុណលោកអ្នក សម្រាប់ការបន្តផ្ដល់ទំនុកចិត្តមកលើធនាគារ ABA!