លើកកម្ពស់បរិស្ថានស្អាត៖ ធនាគារ ABA គាំទ្រទិវាសំអាតពិភពលោក 2024

23/Sep/2024

aba bank supports world cleanup day 2024 khaba bank supports world cleanup day 2024 kh
aba bank supports world cleanup day 2024 kh-1aba bank supports world cleanup day 2024 kh-1
aba bank supports world cleanup day 2024 kh-2aba bank supports world cleanup day 2024 kh-2
aba bank supports world cleanup day 2024 kh-3aba bank supports world cleanup day 2024 kh-3
aba bank supports world cleanup day 2024 kh-4aba bank supports world cleanup day 2024 kh-4
aba bank supports world cleanup day 2024 kh-5aba bank supports world cleanup day 2024 kh-5

ធនាគារ ABA មានមោទនភាពដែលបានគាំទ្រ និងរួមចំណែកយ៉ាងសកម្ម នៅក្នុងទិវាសំអាតពិភពលោកលើកទី 7 (World Cleanup Day) ។ គំនិតផ្តួចផ្តើមសកលនេះ បង្កើតឡើងក្នុងគោលបំណងដើម្បីបោសសំអាតសំរាម លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីបរិស្ថាន និងផ្ញើសារមួយជូនដល់សហគមន៍អន្តរជាតិគឺ “កម្ពុជាស្អាត ខ្មែរអាចធ្វើបាន” ។

កម្មវិធីផ្លូវការបានប្រព្រឹត្តទៅកាលពីថ្ងៃទី 21 ខែកញ្ញា ឆ្នាំ2024 នៅសួនច្បារមាត់ទន្លេ តាមដងទន្លេសាប ត្រង់រូបសំណាកតេជោមាស តេជោយ៉ត និងរៀបចំឡើងដោយអង្គការសំអាតទន្លេ សមុទ្រ (River Ocean Cleanup) ជាមួយតំណាងមកពីស្ថាប័នរដ្ឋ និងក្រសួងពាក់ព័ន្ធ។

ក្រោមប្រធានបទ “ពិភពលោកគ្មានសំរាម” កម្មពិធីនេះទទួលបានអ្នកស្ម័គ្រចិត្តចូលរួមជាច្រើននាក់ ក្នុងនោះមានបុគ្គលិក ABA មកពីសាខាចំនួន 6 ដែលចំណាយពេលវេលា និងកម្លាំងចូលរួមសំអាតទីធ្លាមាត់ទន្លេ។

ក្រៅពីកម្មវិធីនៅរាជធានីភ្នំពេញ ទិវានេះក៏បានរៀបចំឡើងនៅតាមបណ្តាខេត្តទាំងអស់ ដោយកំណត់គោលដៅអ្នកស្ម័គ្រចិត្ត 1 លាននាក់ ក្នុងរយៈពេល 1 ថ្ងៃ។ ការចូលរួមនេះ គូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការរវាងរដ្ឋាភិបាល វិស័យឯកជន និងបុគ្គលម្នាក់ៗក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថាន និងជំរុញវប្បធម៌និរន្តរភាព។

ការចូលរួមយ៉ាងសកម្មរបស់ធនាគារនៅក្នុងទិវាសម្អាតពិភពលោកនេះ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់ធនាគារ ដែលផ្តោតសំខាន់ទៅលើនិរន្តរភាពបរិស្ថាន និងការរួមចំណែកពីសហគមន៍។ តាមរយៈការផ្តួចផ្តើមនេះ ធនាគារយើងខ្ញុំសង្ឃឹមថា នឹងបំផុសគំនិតសាធារណជនទាំងអស់ ក្នុងការការពារបរិស្ថាន ដើម្បីជំរុញអនាគតមួយដែលមានអនាម័យ និងផាសុកភាពសម្រាប់មនុស្សគ្រប់រូប។