​ឥឡូវនេះ​ ម្ចាស់​គណនី​រហ័ស​ អាច​បើក​កាត​ និង​ស្នើ​សុំ​កាត​តាម​កម្មវិធី​ ABA​ Mobile

22/Jun/2021

Instant​ Account​ holders 3

​គណនី​រហ័ស​ ABA​ បន្ត​ទទួល​បានការ​ដំឡើង​សមត្ថភាព​ ដើម្បី​នាំ​មក​នូវ​ភាព​ងាយស្រួល​បន្ថែម​ដល់​អ្នក​ប្រើប្រាស់​!​ ជាមួយនឹង​បច្ចុប្បន្នភាព​ថ្មី​ចុង​ក្រោយ​នេះ​ ម្ចាស់​​គណនី​រហ័ស​​អាច​បើក​​កាត​និម្មិត​ (​កាត​ Visa​ និង​កាត​Mastercard)​ និង​ស្នើ​សុំ​កាត​ប្លា​ស្ទីក​ (​កាត​ Visa​ កាត​ Mastercard​ ឬ​កាត​ UPI)​ តាម​រយៈ​កម្មវិធី​ ABA​ Mobile​ របស់​ខ្លួន​ដោយ​គ្រាន់តែ​ចុច​ពីរ​បី​ប៉ក់​តែ​ប៉ុណ្ណោះ​។​

កាត​និម្មិត​មានមុខ​ងារ​ដូច​គ្នា​នឹង​កាត​ទូទាត់​ផ្សេងៗ​ដែរ​ គ្រាន់តែ​វា​បង្ហាញ​ត្រឹម​ជា​រូបភាព​ឌី​ជី​ថ​ល​នៅ​លើ​ទូរស័ព្ទ​ដៃ​ ហើយ​អាច​បើក​បាន​ភ្លាមៗ​។​ កាត​និម្មិត​ អាច​បើក​បាន​ដោយ​ឥត​គិតថ្លៃ​ ហើយ​អ្នក​ប្រើប្រាស់​អាច​ប្រើ​សម្រាប់​ទិញ​ និង​ទូទាត់​ការ​ទិញ​អីវ៉ាន់​តាម​អន​ឡាញ​បាន​ភ្លាមៗ​ បន្ទាប់​ពី​បើក​រួច​។​ ដើម្បី​បើក​កាត​និម្មិត​តាម​កម្មវិធី​ ABA​ Mobile​ អ្នក​គ្រាន់តែ​អនុវត្ត​តាម​ជំហាន​ងាយៗ​ ដូច​ខាងក្រោម​៖

  1. បើក​កម្មវិធី​ ABA​ Mobile​ និង​ចុច​ប៊ូ​តុង​ កាត​
  2. ចុច​ប៊ូ​តុង​ កាត​ថ្មី​ ឬ​ចុច​រូប​កាត​ក្នុង​រង្វង់​ក្រហម​ នៅ​ជ្រុង​ស្ដាំ​ខាងក្រោម​ រួច​ចុច​លើ​ កាត​និម្មិត​
  3. ​ជ្រើសរើស​កាត​ Visa​ ឬ​ Mastercard​ និង​គណនី​ប្រាក់​ដុល្លារ​1​ ដើម្បី​ភ្ជាប់​កាត​និម្មិត​
  4. បញ្ចូល​អាសយដ្ឋាន​អ៉ីមែល​ និង​កំណត់​ចំនួន​ទឹកប្រាក់​សម្រាប់​ការ​ទិញ​ប្រចាំ​ថ្ងៃ​របស់​កាត​នេះ​
  5. ​ចុច​ពាក្យ​ ខ្ញុំ​បាន​អាន​ និង​យល់ព្រម​តាម​ លក្ខខណ្ឌ​ រួច​ចុច​លើ​ប៊ូ​តុង​ បើក​ឥឡូវ​​។

ដើម្បី​ស្នើ​សុំ​កាត​ប្លា​ស្ទិ​កតាម​ទូរស័ព្ទ​ដៃ​សម្រាប់​ប្រតិបត្តិការ​តាម​បច្ចេកវិទ្យា​ចរន្ត​ជិត​ (Contactless)​ និង​ការ​ដក​ប្រាក់​ប្រចាំ​ថ្ងៃ​ អ្នក​ចាំបាច់​ត្រូវ​អនុវត្ត​តាម​ជំហាន​ងាយៗ​ ដូច​ខាងក្រោម​៖

  1. ​បើក​កម្មវិធី​ ABA​ Mobile​ និង​ចុច​ប៊ូ​តុង​ កាត​
  2. ​ចុច​ប៊ូ​តុង​ កាត​ថ្មី​ ឬ​ចុច​រូប​កាត​ក្នុង​រង្វង់​ក្រហម​ នៅ​ជ្រុង​ស្ដាំ​ខាងក្រោម​ រួច​ចុច​លើ​ កាត​ឥណ​ពន្ធ​
  3. ​​ជ្រើសរើស​ Visa,​ Mastercard​ ឬ​ UPI​ និង​ជ្រើសរើស​គណនី​ប្រាក់​ដុល្លារ​1​ ដែល​អ្នក​ចង់​ភ្ជាប់​កាត​
  4. ​បញ្ចូល​ឈ្មោះ​សាខា​ធនាគារ​ដែល​នៅ​ជិត​អ្នក​ ដើម្បី​ទទួល​កាត​2​
  5. ចុច​ពាក្យ​ ខ្ញុំ​បាន​អាន​ និង​យល់ព្រម​តាម​ លក្ខខណ្ឌ​ រួច​បញ្ជាក់​ដោយ​ចុច​លើ​ប៊ូ​តុង​ ស្នើ​សុំ​ឥឡូវ​។

1​ ប្រសិនបើ​អ្នក​មិន​ទាន់​មាន​គណនី​ប្រាក់​ដុល្លារ​ទេ​ អ្នក​អាច​បើក​គណនី​នេះ​បាន​យ៉ាង​ងាយស្រួល​នៅ​ក្នុង​កម្មវិធី​។​ អាន​បន្ថែម​ ​ត្រង់នេះ​។​
2 កាត​របស់​អ្នក​នឹង​រួចរាល់​ក្នុង​រយៈពេល​ 7​ ថ្ងៃ​ ហើយ​អ្នក​នឹង​ទទួល​បាន​សារ​ SMS​ ជូនដំណឹង​ឲ្យ​អ្នក​ទៅ​ទទួល​កាត​ថ្មី​របស់​អ្នក​នៅ​សាខា​ដែល​អ្នក​បាន​ជ្រើសរើស​។​ សូម​ប្រាកដ​ថា​ អ្នក​យក​អត្តសញ្ញាណប័ណ្ណ​/​លិខិតឆ្លងដែន​របស់​អ្នក​មក​ជាមួយ​ផង​។

មុខងារ​ថ្មី​ទាំងនេះ​មាន​មក​ជាមួយ​មុខងារ​គ្រប់គ្រង​កាត​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ អាច​ធ្វើការ​កែប្រែ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​កាត​របស់​ខ្លួន​ ដូច​ជា​ ការ​គ្រប់គ្រង​កម្រិត​ប្រតិបត្តិការ​របស់​កាត​ ការ​ប្តូរ​គណនី​ភ្ជាប់​កាត​ និង​ការ​កែប្រែ​ផ្សេងៗ​ទៀត​។​ អាន​បន្ថែម​អំពី​មុខងារ​គ្រប់គ្រង​កាត ​ត្រង់នេះ​។​​

​ប្រសិនបើ​អ្នក​មិន​ទាន់​មាន​គណនី​ ABA​ ទេ​ សូម​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ដើម្បី​ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ រួច​ហើយ​ ​បើក​គណនី​រហ័ស​ (​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ឬ​អញ្ជើញ​ទៅ​បើក​នៅ​សាខា​ ABA​ ណាមួយ​ដែល​នៅ​ជិត​អ្នក​។​