បើកកាត ABA SEA Games រចនាពិសេស ដើម្បីអបអរព្រឹត្តិការណ៍ស៊ីហ្គេមជាមួយ ABA!
21/Apr/2023
ធនាគារ ABA មានសេចក្ដីរីករាយ នឹងដាក់ឲ្យប្រើប្រាស់នូវកាតរចនាពិសេស ABA SEA Games (Special Edition) ដើម្បីអបអរ និងផ្សព្វផ្សាយបន្ថែមទៀត អំពីព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងប្រវត្តិសាស្ដ្រកម្ពុជា – នោះគឺ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 32 និងអាស៊ានប៉ារ៉ាហ្គេមលើកទី12។ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ដ៏ធំនេះ នឹងរៀបចំឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ក្នុងខែឧសភា និងខែមិថុនា ឆ្នាំ 2023 នេះ។
ធនាគារ ABA សូមណែនាំកាតរចនាពិសេស សម្រាប់ជម្រើស Classic និង Platinum ដែលដំណើរការជាមួយប្រព័ន្ធទូទាត់ចំនួន 3 រួមមាន Visa, Mastercard និង UnionPay International។ អតិថិជន ABA អាចបង្ហាញនូវមោទនភាពរបស់ខ្លួនចំពោះជាតិ ក៏ដូចជាគាំទ្រអត្តពលិកកម្ពុជា តាមរយៈការប្រើប្រាស់កាតទាំងនេះ ហើយអ្នកប្រើ ABA Mobile អាចបើកបានដោយចាយពេលត្រឹម 2 នាទី នៅលើស្មាតហ្វូន។ ដើម្បីបើកកាតប្លាស្ទិករចនាពិសេសនេះ តាម ABA Mobile អ្នកត្រូវ៖
- ចុចប៊ូតុង កាត នៅក្នុងកម្មវិធី ហើយចុចលើ រង្វង់មូលពណ៌ក្រហម ផ្នែកខាងក្រោមនៃអេក្រង់;
- ចុច បើកកាតប្លាស្ទិក ហើយជ្រើសរើសប្រភេទកាត;
- ជ្រើសរើសគណនីដែលអ្នកចង់ភ្ជាប់ជាមួយកាតថ្មីរបស់អ្នក;
- នៅក្នុង “មធ្យោបាយទទួលកាត” សូមជ្រើសរើស “ទទួលភ្លាមៗពីម៉ាស៊ីនកាត” ជ្រើសរើសទីតាំង យកកាត រួចចុច បញ្ជាក់;
- ទៅសាខា ឬ ទីតាំងស្វ័យសេវា 24/7 ដែលអ្នកជ្រើសរើសខាងលើ ដើម្បីបើកកាតថ្មីពី មាស៊ីនបើកកាត ABA។
អតិថិជនក៏អាចស្នើបើកកាតពីបញ្ជរផ្ទាល់នៅគ្រប់សាខា ABA ផងដែរ។
សូមចូលរួមអបអរពេលវេលាដ៏រីករាយនេះ និងចូលរួមចំណែកក្នុងព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ដ្រកម្ពុជា ដោយប្រើប្រាស់កាត SEA Games រចនាពិសេស របស់ធនាគារ ABA។ បង្ហាញការគាំទ្ររបស់អ្នក ជាមួយការរចនាដ៏ពិសេសនេះ ហើយទទួលយកអត្ថប្រយោជន៍ពីការផ្ដល់ជូន ដែលមានកំណត់មួយនេះ!