លើកកម្ពស់ហិរញ្ញវត្ថុឌីជីថល៖ ABA ឧបត្ថម្ភ ព្រឹត្តិការណ៍ CamTech Summit 2024

23/Sep/2024

aba sponsors camtech summit 2024 kh-1aba sponsors camtech summit 2024 kh-1
aba sponsors camtech summit 2024 kh-2aba sponsors camtech summit 2024 kh-2
aba sponsors camtech summit 2024 kh-3aba sponsors camtech summit 2024 kh-3
aba sponsors camtech summit 2024 kh-4aba sponsors camtech summit 2024 kh-4

ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា1 មានមោទនភាពដែលបានធ្វើជា Gold Sponsor នៃព្រឹត្តិការណ៍ CamTech Summit ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី 18-19 ខែកញ្ញា ឆ្នាំ2024 នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នេះ មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា និងតំណាងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនទៀត។

ក្រោមប្រធានបទ “បច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់ទាំងអស់គ្នា៖ ផលប៉ះពាល់ និងនិរន្តរភាព” កិច្ចប្រជុំកំពូលឆ្នាំនេះ បានជំរុញឲ្យមាននវានុវត្តន៍យ៉ាងជោគជ័យ ក្នុងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅកម្ពុជា។

ព្រឹត្តិការណ៍នេះដើរតួជាវេទិកាសម្រាប់ភាគីពាក់ព័ន្ធសំខាន់ៗ និងអ្នកជំនាញក្នុងវិស័យ ដើម្បីចែករំលែក ព័ត៌មាន និងចំណេះដឹង។ រីឯសិស្សនិស្សិត និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ ក៏អាចស្វែងយល់ពីឱកាសការងារ និងហាត់ការក្នុងវិស័យហិរញ្ញវត្ថុឌីជីថល នៅព្រឹត្តិការណ៍ផងដែរ។

ព្រឹត្តិការណ៍ រយៈពេល 2 ថ្ងៃនេះ បានរៀបចំកម្មវិធីយ៉ាងសម្បូរបែប ដូចជាសន្និសីទ និងកិច្ចពិភាក្សាទៅលើប្រធានបទដូចជា វិវដ្តនៃទិដ្ឋភាពហិរញ្ញវត្ថុឌីជីថលរបស់កម្ពុជា ការរួមបញ្ចូលគ្នានៃសុវត្ថិភាពឌីជីថលនិងបណ្តាញធនាគារ និងសិក្ខាសាលាផ្សេងៗទាក់ទងទៅនឹងបញ្ញាសប្បនិម្មិត (AI) Blockchain និងអនាគតនៃធនាគារទំនើប។

ការឧបត្ថម្ភរបស់ ABA នៃកិច្ចប្រជុំកំពូលនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួន ក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងគាំទ្រគំនិតផ្តួចផ្តើមទាំងឡាយណា ដែលជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុរបស់សហគមន៍។

1ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជន និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាប្រចាំឆ្នាំ 2021-2023 ។