ABA ចូលរួមក្នុងសកម្មភាពដាំកូនឈើ និងជួសជុលកែលម្អអគារសិក្សារបស់ សមាគមធនាគារនៅកម្ពុជា (ABC) នៅខេត្តតាកែវ

25/Jun/2024

aba abc tree-plan khaba abc tree-plan kh
aba abc tree-plan kh-1aba abc tree-plan kh-1
aba abc tree-plan kh-2aba abc tree-plan kh-2
aba abc tree-plan kh-3aba abc tree-plan kh-3
aba abc tree-plan kh-4aba abc tree-plan kh-4
aba abc tree-plan kh-5aba abc tree-plan kh-5
aba abc tree-plan kh-6aba abc tree-plan kh-6

ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា1 បានចូលរួមធ្វើជាអ្នកឧបត្ថម្ភក្នុង ព្រឹត្តិការណ៍ដាំកូនឈើ និងជួសជុលកែលម្អអគារសិក្សា ដែលរៀបចំឡើងដោយ សមាគមធនាគារនៅកម្ពុជា (ABC) កាលពីថ្ងៃទី 21 មិថុនា 2024 កន្លងទៅ នៅសាលាបឋមសិក្សាសត្ថារាម ក្នុងខេត្តតាកែវ។

កម្មវិធីនេះ ត្រូវបានអញ្ជើញចូលរួមដោយ អ្នកតំណាងរបស់ ABC, ក្រុមការងារ ABA សាខាខេត្តតាកែវ ព្រមទាំងភ្ញៀវកិត្តយសជាច្រើនទៀត។

កម្មវិធីនេះបានបញ្ចប់ទៅជាមួយនឹងលទ្ធផលដ៏ល្អប្រសើរ ដោយក្នុងនោះ អគារសិក្សាចំនួនពីរខ្នង ត្រូវបានលាបពណ៌ និងជួសជុលកែលម្អ ព្រមទាំងបានសាងសង់ទ្វារច្រកចូលថ្មី ដែលជួយឲ្យបរិយាកាសសិក្សា និងការអប់រំសម្រាប់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ កាន់តែប្រសើរឡើង។ ក្រៅពីនេះ អ្នកចូលរួមទាំងអស់ ក៏បានដាំកូនឈើចំនួន 200 ដើម នៅក្នុងបរិវេណសាលារៀនដើម្បីបន្ថែមសម្រស់ពណ៌បៃតងនៅក្នុងទីធ្លាសាលាផ្ទាល់ផងដែរ។

លោក មាស ខេមរា ប្រធានសាខា ABA ខេត្តតាកែវ បានបង្ហាញការកោតសរសើររបស់លោក សម្រាប់កម្មវិធីនេះថា “សាលារៀនជាច្រើននៅក្នុងខេត្តតាកែវ កំពុងត្រូវការការកែលម្អបន្ថែម។ គម្រោងនេះ ដែលរួមបញ្ចូលទាំងការជួសជុលហេដ្ឋារចនាសម្ពន្ធសាលារៀន និងដាំកូនឈើ គឺជាគំនិតផ្ដួចផ្ដើមដ៏ល្អមួយ ក្នុងការធានានូវគុណភាពអប់រំ និងបរិស្ថានបៃតងសម្រាប់សិស្សានុសិស្សនៅភូមិតារ៉ុង”។

កម្មវិធីនេះ បានដើរតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់ការអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយស្ថិរភាព និងទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។ គំនិតផ្ដួចផ្ដើមនេះ មិនត្រឹមតែស្របនឹងគោលការណ៍ជួយសង្គមរបស់ធនាគារ ABA ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងត្រួសត្រាយផ្លូវសម្រាប់សិស្សានុសិស្សក្នុងការទទួលបានការអប់រំដែលត្រឹមត្រូវ ដែលពង្រឹងគុណភាពរស់នៅរបស់ពួកគេបន្ថែមផងដែរ។

1 ABA គឺជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប, កម្ចីដុល, ប្រាក់បញ្ញើអតិថិជន និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ប្រចាំឆ្នាំ 2021-2023។