ABA គាំទ្រកម្មវិធីពិនិត្យសុខភាព និងព្យាបាលជំងឺរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA)

26/Jun/2024

aba tyda 2024 kambol khaba tyda 2024 kambol kh
aba tyda 2024 kambol kh-1aba tyda 2024 kambol kh-1
aba tyda 2024 kambol kh-2aba tyda 2024 kambol kh-2
aba tyda 2024 kambol kh-3aba tyda 2024 kambol kh-3
aba tyda 2024 kambol kh-4aba tyda 2024 kambol kh-4
aba tyda 2024 kambol kh-5aba tyda 2024 kambol kh-5
aba tyda 2024 kambol kh-6aba tyda 2024 kambol kh-6

ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា1 បានចូលរួមគាំទ្រដល់យុទ្ធនាការចុះពិនិត្យសុខភាព និងព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA)។

កម្មវិធីនេះ បានប្រព្រឹត្តទៅនៅ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាបឋមសិក្សាទ្រនំជ្រឹង ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតំបន់នោះ បានទទួលការពិនិត្យសុខភាពទូទៅ ការព្យាបាលជំងឺ និងសេវាថែទាំសុខភាពសំខាន់ផ្សេងៗដោយឥតគិតថ្លៃ ពីក្រុមការងាររបស់ TYDA ដែលសរុបមានចំនួន ៤.១៤៧ ករណី។​ ​

ដើម្បីបង្ហាញពីការយកចិត្តទុកដាក់បន្ថែមលើកិច្ចការទទួលខុសត្រូវសង្គម បុគ្គលិក ABA បានចូលរួមយ៉ាងសកម្ម ជាមួយក្រុមគ្រូពេទ្យ និងអ្នករៀបចំកម្មវិធី ព្រមទាំងបាននាំយកនូវសម្ភារៈមួយចំនួន ដូចជា ថង់យួរ សៀវភៅ និងប៊ិច ចែកជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋដែលបានចូលរួមផងដែរ ។

គំនិតផ្តួចផ្តើមនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្ដបន្ទាប់របស់ធនាគារ ABA ចំពោះសហគមន៍មូលដ្ឋាន និងប្រកាន់ខ្ជាប់គោលការណ៍ជួយសង្គមរបស់ខ្លួន ដោយឧបត្ថម្ភគាំទ្រដល់គំនិតផ្តួចផ្តើមនានា ដែលរួមចំណែកដល់អនាគតប្រកបដោយសុខុមាលភាព និងត្រចះត្រចង់សម្រាប់ប្រជាពលរដ្ឋកម្ពុជា។​

1​ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជន និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាប្រចាំឆ្នាំ 2021-2023 ។