ABA​ បន្ដ​មាគ៌ា​កំណើន​យ៉ាង​រឹង​មាំ​ នៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​ 2024

29/Jul/2024

aba growth first half 2024 khaba growth first half 2024 kh
aba growth first half 2024 dt khaba growth first half 2024 dt kh

ធនាគារ​ ABA​ បន្ត​នាំមុខ​គេ​នៅ​លើ​ទិដ្ឋភាព​ហិរញ្ញវត្ថុ​ជាមួយនឹង​លទ្ធផល​ដ៏​ល្អ​ប្រសើរ​នៅ​ក្នុង​ឆមាស​ទី​១​ ឆ្នាំ​2024​។​ ធនាគារ​បាន​រាយការណ៍​អំពី​កំណើន​ដ៏​ល្អ​ប្រសើរ​នៅ​គ្រប់​សូចនាករ​ (​ម៉េ​ត​ទ្រិ​ក​)​ សំខាន់ៗ​ដោយ​ពង្រឹង​ជំហរ​របស់​ ខ្លួន​ក្នុង​នាម​ជា​តួអង្គ​ចម្បង​មួយ​ដែល​ចូលរួម​ជំរុញ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

​សន្ទុះ​នៃ​កំណើន​អតិថិជន​ ជំរុញ​ដោយ​និន្នាការ​ឌី​ជី​ថ​ល​៖​ ធនាគារ​មាន​មោទនភាព​ក្នុង​ការ​រាយការណ៍​ អំពី​កំណើន​ អតិថិជន​ថ្មីៗ​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​ឆមាស​ទី​មួយ​ ឆ្នាំ​ 2024​។​ ចំនួន​អ្នក​ប្រើ​អេប​ធនាគារ​ បាន​កើនឡើង​ 34%​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ អតិថិជន​មានការ​ពេញចិត្ត​កាន់តែ​ខ្លាំង​ឡើង​ ចំពោះ​សេវា​ធនាគារ​ឌី​ជី​ថ​ល​របស់​ ABA​។​ ការ​កើនឡើង​នៃ​និន្នាការ​ប្រើប្រាស់​ឌី​ជី​ថ​ល​នេះ​ ត្រូវ​បាន​គូសបញ្ជាក់​ឲ្យ​ឃើញ​បន្ថែម​ទៀត​ តាម​រយៈ​កំណើន​មូលដ្ឋាន​អតិថិជន​ទាំងមូល​របស់​ខ្លួន​ដល់​ 32%​ ដែល​សម្រេច​ឈាន​ដល់​ជិត​ 4​ លាន​គណនី​។​ ក្រៅពី​កំណើន​នេះ​ ប្រតិបត្តិការ​ ABA​ PAY​ ក៏​មានការ​កើនឡើង​យ៉ាង​គំហុក​ប្រមាណ​ 126%​ ធៀប​នឹង​ឆមាស​ទី​មួយ​ ឆ្នាំ​2023​។​ ការ​កើនឡើង​នៃ​ការ​ទូទាត់​បែប​ឌី​ជី​ថ​ល​ (​រួម​ទាំង​ KHQR​ ថេរ​ និង​ KHQR​ ចរន្ដ​,​ ការ​ទូទាត់​តាម​ម៉ាស៊ីន​ POS​ និង​ប្រតិបត្តិការ​តាម​វិ​ប​សាយ​)​ បង្ហាញ​ពី​ឌី​ជី​ថ​លុ​នី​យ​កម្ម​កំពុង​ព​ន្លឿ​ន​ទៅ​មុខ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ −​ ជា​និន្នាការ​ដែល​ ABA​ កំពុង​ឈរ​នៅ​ជួរ​មុខ​ ក្នុង​ការ​ជំរុញ​វឌ្ឍនភាព​។​

​កំណើន​ប្រាក់​បញ្ញើ​៖​ ទំនុកចិត្ត​របស់​អតិថិជន​មក​លើ​ ABA​ បាន​កើនឡើង​ ជាមួយនឹង​ប្រាក់​បញ្ញើ​សរុប​ កើន​ដល់​ 20%​ ដែល​សម្រេច​បាន​ 9.8​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ក្នុង​ត្រីមាស​ទី​ពីរ​ ឆ្នាំ​2024​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ ដែល​មាន​ 8.2​ ពាន់​លាន​ដុល្លារ​។​ ការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នេះ​ ស្ដែង​ឲ្យ​ឃើញ​ពី​ទំនុកចិត្ត​របស់​អតិថិជន​ថ្មី​រាប់​លាន​នាក់​ កំពុង​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួក​គាត់​ប្រកបដោយ​ភាព​ជឿជាក់​ជាមួយ​ធនាគារ​ ABA​ ដែល​រំលេច​ពី​ការ​បន្ត​ពង្រីក​វិសាលភាព​របស់​ធនាគារ​យើង​។​

​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​៖​ ABA​ បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​។​ កំណើន​ប្រាក់​កម្ចី​បន្ដ​មាន​ស្ថិរភាព​ក្នុង​អត្រា​ 14%​ ដែល​សរុប​ជា​ទឹកប្រាក់​ 8.3​ ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​ 2​ ឆ្នាំ​2024​។​ តួលេខ​នេះ​ ឆ្លុះ​បញ្ចាំង​ពី​កំណើន​នៅ​ក្នុង​ឆមាស​ទី​1​ ដែល​បង្ហាញ​ពី​តម្រូវការ​ ឥណទាន​ដ៏​ខ្លាំងក្លា​ ពី​សំណាក់​អាជីវកម្ម​ និង​រូបវន្ដបុគ្គល​។​ ប្រាក់​កម្ចី​ទាំងនេះ​ ជំរុញ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​បណ្ដា​សហគ្រាស​ និង​សមត្ថភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ដោយ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ថាមវន្ដ​។​

​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​៖​ ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ ABA​ គាំទ្រ​ដល់​លទ្ធផល​ដ៏​ល្អ​ប្រសើរ​របស់​ធនាគារ​។​ មូលធន​របស់​ភាគ​ហ៊ុ​និក​ទទួល​បាន​កំណើន​ 19%​ ដែល​សម្រេច​ឈាន​ដល់​ 1.9​ ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​2​ ឆ្នាំ​2024​។​ កំណើន​នេះ​បង្ហាញ​ពី​មូលដ្ឋាន​ដើមទុន​ដ៏​រឹង​មាំ​របស់​ ABA​ ដែល​ពង្រឹង​ជំហរ​របស់​ខ្លួន​បាន​ល្អ​ឥត​ខ្ចោះ​ សម្រាប់​កំណើន​ផលប​ត្រ​នា​ពេល​អនាគត​។​

​ការ​ពង្រីក​វិសាលភាព​ជា​រួម​៖​ ដោយ​ឆ្លុះ​បញ្ចាំង​ពី​យុទ្ធសាស្ត្រ​កំណើន​ពេញលេញ​របស់​ ABA​ ទ្រព្យសកម្ម​សរុប​របស់​ធនាគារ​សម្រេច​បាន​ដល់​ 12.3​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ត្រីមាស​ទី​ 2​ ឆ្នាំ​ 2024​ ដែល​កើន​បាន​ 19%​ ធៀប​នឹង​ត្រីមាស​ទី​2​ ឆ្នាំ​2023​។​ កំណើន​នេះ​ បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ ABA​ ក្នុង​ការ​បម្រើសេវា​ជូន​អតិថិជន​កាន់តែ​ច្រើន​វិស័យ​ និង​រួមចំណែក​យ៉ាង​សំខាន់​ដល់​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

​ប្រាក់​ចំណេញ​កើនឡើង​៖​ បន្ថែម​លើ​សមត្ថភាព​ប្រតិបត្តិការ​ប្រកបដោយ​ភាព​វិជ្ជមាន​ ប្រាក់​ចំណេញ​សុទ្ធ​របស់​ ABA​ ក៏​មានការ​កើនឡើង​ 21%​ ផង​ដែរ​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ ដែល​សម្រេច​ឈាន​ដល់​ 166.2​ លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​2​ ឆ្នាំ​2024​។​ កំណើន​នៃ​ប្រាក់​ចំណេញ​នេះ​បង្ហាញ​ពី​ការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​ និង​សមត្ថភាព​របស់​ធនាគារ​ក្នុង​ការ​បង្កើត​ប្រាក់​ចំណេញ​ប្រកបដោយ​ស្ថិរភាព​។​ ជាង​នេះ​ទៅ​ទៀត​ ការ​ដែល​ម្ចាស់​ភាគហ៊ុន​ទាំងអស់​របស់​ធនាគារ​យើងខ្ញុំ​ មិន​ដែល​ដក​ប្រាក់​ចំណេញ​មួយ​កាក់​មួយ​សេន​ ហើយ​ផ្ទុយ​ទៅ​វិញ​រក្សា​ទុក​ប្រាក់​ចំណេញ​ទាំងអស់​ មក​វិនិយោគ​លើ​ធនាគារ​ ABA​ វិញ​ បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ និង​ទំនុក​ចិត្តជា​បន្តបន្ទាប់​របស់​ម្ចាស់​ភាគហ៊ុន​ទាំងអស់​ចំពោះ​ទិស​ដៅ​យុទ្ធសាស្ត្រ​របស់​ ABA​ ដោយ​សង្កត់ធ្ងន់​លើ​ការ​យកចិត្តទុកដាក់​របស់​ពួក​គាត់​ក្នុង​ការ​ចូលរួម​ដល់​ការ​រីក​ចម្រើន​ទៅ​មុខ​ និង​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ​របស់​កម្ពុជា​។​

​ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់​ឥត​ងាករេ​លើ​នវានុវត្តន៍​ សេវា​បម្រើ​អតិថិជន​ បច្ចេកវិទ្យា​ និង​ស្ថិរភាព​ ABA​ ស្ថិត​នៅ​ក្នុង​ជំហរ​ដ៏​រឹង​មាំ​ ជាមួយ​ឱកាស​ច្រើន​ក្នុង​ការ​បម្រើ​ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​។​ ក្នុង​នាម​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​ ABA​ គាំទ្រ​យ៉ាង​សកម្ម​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​គោលដៅ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​បន្ថែម​ទៀត​។​ ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​នេះ​ រួម​បញ្ចូល​គំនិត​ផ្តួចផ្តើម​ជា​ច្រើន​របស់​រដ្ឋាភិបាល​ ដូច​ជា​ យុទ្ធសាស្ត្រ​បញ្ច​កោណ​ ជាមួយ​ការ​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​របស់​ ABA​ ចំពោះ​គោលដៅ​យុទ្ធសាស្ត្រ​នានា​របស់​រាជរដ្ឋាភិបាល​។​