ធនាគារ​ ABA​ បន្ថែម​ដើមទុន​ 220​ លាន​ដុល្លារ​ ប្ដេជ្ញា​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​

19/Sep/2024

aba capital increase 2024 kh

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​ បាន​ទទួល​ការ​អនុម័ត​សម្រាប់​ការ​បន្ថែម​ដើមទុន​ចំនួន​ 220​ លាន​ដុល្លារ​ ពី​ធនាគារជាតិ​កា​ណា​ដា​ ដែល​ជា​ភាគ​ហ៊ុ​និករ​បស់​ខ្លួន​។​

​ការ​បន្ថែម​ថ្មី​នេះ​ បាន​ធ្វើ​ឲ្យ​មូលធន​សរុប​របស់​ភាគ​ហ៊ុ​និក​ សម្រេច​ឈាន​ដល់​ 2.2​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ដោយ​ពង្រឹង​ជំហរ​ របស់​ខ្លួន​ជា​តួអង្គ​នាំមុខ​គេ​ នៅ​ក្នុង​វិស័យ​ធនាគារ​របស់​កម្ពុជា​។​

​ការ​សម្រេចចិត្ត​របស់​ភាគ​ហ៊ុ​និក​ក្នុង​ការ​បង្កើន​ដើមទុន​នេះ​ គឺជា​ការ​គាំទ្រ​ប្រកបដោយ​អានុភាព​ដល់​មាគ៌ា​រីក​ចម្រើន​របស់​ធនាគារ​ ABA​ និង​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ខ្លួន​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​

​គួរ​កត់សម្គាល់​ផង​ដែរ​ថា​ រាល់​ប្រាក់​ចំណេញ​ទាំងអស់​ ភាគ​ហ៊ុ​និក​មិន​ដែល​ដក​ចេញពី​ ABA​ មួយ​កាក់​មួយ​សេន​ចេញ​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ ពួក​គាត់​បន្ត​ដាក់​ប្រាក់​ចំណេញ​របស់​ពួក​គាត់​ទាំងអស់​ទៅ​ក្នុង​ ABA​ វិញ​ ដោយ​ផ្តោត​លើ​វឌ្ឍនភាព​បន្ត​នៃ​បច្ចេកវិទ្យា​ទំនើបៗ​ និង​ការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​លើ​ធនធានមនុស្ស​របស់​ធនាគារ​។​

​ជំរុញ​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យា​

​ការ​បន្ថែម​ដើមទុន​ថ្មី​នេះ​ មិន​ត្រឹមតែ​ជួយ​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​ ABA​ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​បាន​គាំទ្រ​ដល់​ចក្ខុវិស័យ​របស់​ធនាគារ​ សម្រាប់​កំណើន​ប្រកបដោយ​ចីរភាព​ និង​ន​វា​នុ​វត្ត​ផង​ដែរ​។​ ជាមួយនឹង​មូលដ្ឋាន​ដើមទុន​កើនឡើង​ដ៏​ធំ​នេះ​ ធនាគារ​ស្ថិត​ក្នុង​ជំហរ​ដ៏​រឹ​មាំ​ អាច​គ្រប់គ្រង​ស្ថានភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​ ដោយ​ធានា​បាន​នូវ​ស្ថិរភាព​ និង​ភាព​ធន់​របស់​ខ្លួន​ ក្នុង​ទិដ្ឋភាព​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។​

​ដើមទុន​ថ្មី​នេះ​នឹង​ព​ន្លឿ​ន​បន្ថែម​ដល់​ការ​វិនិយោគ​របស់​ ABA​ នៅ​ក្នុង​បច្ចេកវិទ្យា​ទំនើប​ ពង្រឹង​សេវា​ធនាគារ​ឌី​ជី​ថ​ល​របស់​ខ្លួន​ និង​គាំទ្រ​ដល់​ភាព​រីក​ចម្រើន​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​។​ ដោយ​ផ្តោត​លើ​ផ្នែក​អាទិភាព​ទាំងនេះ​ ABA​ មាន​គោលបំណង​ផ្ដល់​អានុភាព​ដល់​បណ្ដា​អាជីវកម្ម​ក្នុងស្រុក​ និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅ​គ្រប់​វិស័យ​ ខណៈ​ដែល​ខ្លួន​បន្ត​បម្រើ​អតិថិជន​ជាមួយ​សេវា​ធនាគារ​កាន់តែ​ងាយស្រួល​ប្រើប្រាស់​ មាន​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​ខ្ពស់​ជា​លំដាប់​។​

​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​ “​ការ​បង្កើន​ដើមទុន​នេះ​ គឺជា​ឧទាហរណ៍​ជាក់ស្ដែង​មួយ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​ក្នុង​សេដ្ឋកិច្ចជាតិ​ ដោយសារ​ទំនុក​ចិត្តជា​បន្តបន្ទាប់​របស់​ភាគ​ហ៊ុ​និក​យើង​ មក​លើ​ប្រទេស​កម្ពុជា​ និង​លើ​ ABA​ ផ្ទាល់​។​ ការ​បន្ថែម​ដើមទុន​នេះ​អាច​ឲ្យ​យើង​បន្ត​ផ្តល់​កម្ចី​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ រក្សា​ការ​វិនិយោគ​ជា​បន្ដបន្ទាប់​លើ​បច្ចេកវិទ្យា​ទំនើបៗ​ និង​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ល្អ​ឯក​ ខណៈ​ដែល​ខ្លួន​កំពុង​រួមចំណែក​ដល់​វឌ្ឍនភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​”​។​

​ការ​រួម​វិភាគទាន​ជា​បន្ដបន្ទាប់​ទៅ​ក្នុង​សេដ្ឋកិច្ចជាតិ​

​ធនាគារ​ ABA​ ក៏​ប្រតិបត្តិ​ខ្លួន​ជា​ពលរដ្ឋ​សាជីវកម្ម​គំរូ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ដោយ​ទទួល​បាន​វិញ្ញាបនបត្រ​អនុលោម​ភាព​សារពើពន្ធ​ប្រភេទ​ "​មាស​"​ ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT)​ រយៈពេល​ប្រាំមួយ​ឆ្នាំ​ជាប់ៗ​គ្នា​ចាប់តាំងពី​ឆ្នាំ​ 2019​ មក​។​

​ការ​ទទួលស្គាល់​នេះ​ គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ឈប់​ឈរ​របស់​ ABA​ ចំពោះ​តម្លាភាព​ និង​អភិបាលកិច្ច​ពន្ធ​សាជីវកម្ម​ល្អ​។​ ធនាគារ​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ទៅ​តាម​បទ​ប្បញ្ញត្តិ​ពន្ធដារ​របស់​កម្ពុជា​ ដោយ​បង់ពន្ធ​យ៉ាង​ពេញលេញ​ និង​មាន​តម្លាភាព​100%​។​ ធនាគារ​ក៏​មាន​កិត្តិយស​ទទួល​បាន​លិខិត​ថ្លែងអំណរគុណ​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ខែឧសភា​ ឆ្នាំ​2022​ សម្រាប់​ជា​ការ​ទទួលស្គាល់​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​។​

​គិតតែ​លើ​ឆ្នាំ​ 2023​ ABA​ បាន​បង់ពន្ធ​លើ​ប្រាក់​ចំណូល​ និង​ចំណាយ​លើ​ពន្ធ​ផ្សេងៗ​ទៀត​ ប្រមាណ​ 85​ លាន​ដុល្លារ​។​ ហើយ​គិត​ត្រឹម​ 8​ខែ​ដំបូង​នៃ​ឆ្នាំ​ 2024​ ធនាគារ​បាន​បង់ពន្ធ​ជូន​រដ្ឋ​រួចរាល់​ប្រមាណ​ 80​ លាន​ដុល្លារ​។​ ​សរុប​ពី​ឆ្នាំ​ 2009​ ដល់​ឆ្នាំ​ 2024​ មក​ ABA​ បាន​រួមចំណែក​បង់ពន្ធ​ជូន​រដ្ឋ​ប្រមាណ​ 446​ លាន​ដុល្លារ​ ដោយ​ថវិកា​ទាំងនេះ​បាន​រួមចំណែក​គាំទ្រ​ដល់​គំនិត​ផ្ដួចផ្ដើម​នានា​របស់​រដ្ឋាភិបាល​ក្នុង​ការ​កសាង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ សម្រាប់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ទាំងមូល​។​

​ការ​វិនិយោគ​ជា​យុទ្ធសាស្ដ្រ​លើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​

​កំណើន​គួរ​ឲ្យ​កត់សម្គាល់​របស់​ធនាគារ​ ABA​ ដែល​សម្រេច​បាន​ មិនមែន​អាស្រ័យ​លើ​ត្រឹម​ ហិរញ្ញវត្ថុ​រឹង​មាំ​ និង​នវានុវត្តន៍​ផ្នែក​បច្ចេកវិទ្យា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ដោយសារ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ផង​ដែរ​។​ ជាមួយ​ការ​បង្កើត​ឱកាស​ការងារ​ជាង​ 9,300​ ធនាគារ​ផ្តោត​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​ការ​បណ្ដុះបណ្ដាល​ បំពាក់បំប៉ន​បុគ្គលិក​ និង​លើកកម្ពស់​វប្បធម៌​នៃ​ការ​អនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​ការ​វិនិយោគ​ជា​បន្តបន្ទាប់​របស់​ ABA​ ក្នុង​ការ​បណ្តុះបណ្តាល​ និង​អភិវឌ្ឍន៍​ជំនាញ​វិជ្ជាជីវៈ​ ធានា​ថា​ បុគ្គលិក​របស់​ខ្លួន​ត្រូវ​ បាន​បំពាក់បំប៉ន​ជាមួយនឹង​ជំនាញ​យ៉ាង​ច្បាស់លាស់​ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ដែល​បន្ដ​កើនឡើង​ និង​បញ្ហា​ប្រឈម​នៃ​ទិដ្ឋភាព​ ហិរញ្ញវត្ថុ​ដែល​កំពុង​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​។​

​តាម​រយៈ​កម្មវិធី​បណ្ដុះបណ្ដាល​ភាព​ជា​អ្នកដឹកនាំ​ សិក្ខាសាលា​ពង្រឹង​ជំនាញ​ និង​ឱកាស​នានា​សម្រាប់​វឌ្ឍនភាព​ការងារ​ ធនាគារ​គាំទ្រ​ការ​អភិវឌ្ឍន៍​ខ្លួន​ និង​វិជ្ជាជីវៈ​របស់​បុគ្គលិក​ ដោយ​ពង្រឹងសមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​ជំរុញ​ការ​ច្នៃប្រឌិត​ និង​ផ្តល់​សេវាកម្ម​កម្រិត​ខ្ពស់​បំផុត​ជូន​អតិថិជន​។​

​កម្លាំង​ដ៏​រឹង​មាំ​ គួប​ផ្សំ​នឹង​បច្ចេកវិទ្យា​ដ៏​ទំនើប​ បាន​ធ្វើ​ឲ្យ​ ABA​ រក្សា​តំណែង​ជា​ធនាគារ​នាំមុខ​នៅ​លើ​ទីផ្សារ​ និង​បន្ត​កំណត់​ស្តង់ដារ​ថ្មីៗ​នៅ​ក្នុង​ឧស្សាហកម្ម​ធនាគារ​របស់​កម្ពុជា​។​

​អំណរ​គុណ​ចំពោះ​ទំនុកចិត្ត​ និង​ការ​គាំទ្រ​របស់​អតិថិជន​

​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​របស់​ធនាគារ​នៅ​ក្នុង​កំណើន​មូលដ្ឋាន​អតិថិជន​ ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​ឧត្ត​ភាព​។​ បច្ចុប្បន្ន​នេះ​ ធនាគារ​ ABA​ បម្រើ​អតិថិជន​ជាង​ 4​ លាន​ ដោយ​ក្នុង​នោះ​ 3.8​ លាន​ជា​អ្នក​ប្រើប្រាស់​កម្មវិធី​ ABA​ Mobile​។​

​កំណើន​យ៉ាង​ឆាប់រហ័ស​នេះ​ សបញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ជំនឿ​ចិត្ត​ និង​ទំនុកចិត្ត​ ដែល​អតិថិជន​ខ្មែរ​យើង​មាន​មក​លើ​ធនាគារ​។​ យើងខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​អតិថិជន​គ្រប់​រូប​សម្រាប់​ការ​បន្ត​ស្រឡាញ់​គាំទ្រ​ឥត​ងាករេ​ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គាត់​ដែល​បាន​ក្លាយជា​ច​លករ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ពង្រឹង​ជំហរ​របស់​ ABA​ ក្នុង​នាម​ជា​ធនាគារ​ឌី​ជី​ថ​ល​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​។​

​ការ​ពង្រីក​វត្តមាន​ទីផ្សារ​ និង​ឧត្តមភាព​ប្រកួតប្រជែង​

​ជាមួយនឹង​ដើមទុន​បន្ថែម​នេះ​ ធនាគារ​ ABA​ ត្រៀម​រួចរាល់​ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​ឧត្តមភាព​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​ដែល​ពោរពេញ​ដោយ​ការ​ប្រកួតប្រជែង​។​ ធនាគារ​បន្ត​បង្ហាញ​ភាពល្អ​ឯក​លេចធ្លោ​របស់​ខ្លួន​ ជាមួយនឹង​ផលិតផល​ហិរញ្ញវត្ថុ​ន​វា​នុ​វត្ត​ និង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ចំពោះ​នវានុវត្តន៍​ឌី​ជី​ថ​ល​។​

​ខណៈ​ដែល​ខ្លួន​បន្ត​ពង្រីក​វត្តមាន​ និង​សមត្ថភាព​ជា​លំដាប់​ ធនាគារ​ ABA​ នៅ​តែ​យកចិត្ត​ទុកជា​និច្ច​ដាក់​ចំពោះ​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​លើកកម្ពស់​សុខុមាលភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន​ និង​រួមចំណែក​ដល់​វឌ្ឍនភាព​របស់​ប្រទេស​ជាតិ​ទាំងមូល​។​

​កំណើន​របស់​ធនាគារ​ ABA​ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដោយ​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​បន្ន​របស់​ប្រទេស​។​ ធនាគារ​ត្រៀមខ្លួន​ជា​និច្ច​ក្នុង​ការ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន​ ដោយ​ពង្រឹង​តួនាទី​របស់​ខ្លួន​ជា​គ្រឹះស្ថាន​ផ្ដល់​សេវា​ធនាគារ​ជាទី​ទុកចិត្ត​ និង​សុវត្ថិភាព​បំផុត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជា​រួម​មក​ ខណៈ​ដែល​ខ្លួន​បន្ត​អភិវឌ្ឍ​ និង​រីក​ចម្រើន​ទៅ​មុខ​ ធនាគារ​ ABA​ ប្ដេជ្ញា​គាំទ្រ​ជា​និច្ច​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ ដោយ​ធានា​ថា​ ABA​ នៅ​តែ​នាំមុខ​គេ​ក្នុង​វិស័យ​សេវា​ហិរញ្ញវត្ថុ​របស់​ប្រទេស​យើង​ ដោយ​ផ្តល់​នូវ​គុណ​តម្លៃ​ និង​គុណប្រយោជន៍​ដល់​ភាគ​ហ៊ុ​និក​ អតិថិជន​ និង​សហគមន៍​ទាំងមូល​។​