​ធនាគារ​ ABA​ បន្ត​គាំទ្រ​ ដល់​សមាគម​ TYDA​ សម្រាប់​យុទ្ធនា​ពិនិត្យ​សុខភាព​ និង​ព្យាបាល​ជំងឺ​ ឆ្នាំ​២០២៤

24/Jul/2024

aba tyda 2024 khaba tyda 2024 kh
aba tyda 2024 dt-2 khaba tyda 2024 dt-2 kh
aba tyda 2024 dt-1 khaba tyda 2024 dt-1 kh
aba tyda 2024 dt-3 khaba tyda 2024 dt-3 kh

ធនាគារ​ ABA​ បាន​បញ្ចា​ក់​ជា​ថ្មី​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ឥត​រាក​រេ​ ទៅ​លើ​ការងារ​មនុស្សធម៌​ សម្រាប់​សហគមន៍​កម្ពុជា​ ដោយ​ប្រកាស​ឧបត្ថម្ភ​ថវិការ​សប្បុរសធម៌​ដំណាក់កាល​ទី​ 2​ ចំនួន​ 100,000​ ដុល្លារ​អា​មេ​រិ​ក​ ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ (​សមាគម​ TYDA)​។​

​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ក្នុង​ឆ្នាំ​ 2023​ ដែល​ ABA​ យល់ព្រម​ឧបត្ថម្ភ​ថវិការ​សរុប​ចំនួន​ 300,000​ ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ឆ្នាំ​ 2023-2025​ បង្ហាញ​ពី​គោល​ជំហរ​របស់​ខ្លួន​យ៉ាង​មុតមាំ​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​ បន្តរ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សមាគម​ TYDA​ ក្នុង​ការ​ផ្តល់​សេវា​ព្យាបាល​ជំងឺ​ និង​ថែទាំ​សុខភាព​ដោយ​ឥត​គិតថ្លៃ​ ដល់​សហគមន៍​ទូ​ទាំង​ប្រទេស​។​

​នា​ថ្ងៃ​ទី​24​ ខែកក្កដា​ ឆ្នាំ​ 2024​ ជំនួប​ផ្លូវការ​ត្រូវ​បាន​ចូលរួម​ជា​អធិបតី​របស់​ លោក​វេជ្ជបណ្ឌិត​ ស៊ូ​ ស៊ី​ផា​ណ្ណា​ ប្រធាន​ប្រតិបត្តិ​សមាគម​ TYDA​ និង​ លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ ព្រមទាំង​ក្រុមការងារ​របស់​ ABA​ និង​ TYDA​ ផង​ដែរ​។​

​លោក​ Askhat​ Azhikhanov​ មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​មាន​សេចក្តី​រីករាយ​ដែល​សមាគម​ TYDA​ តែងតែ​អញ្ជើញ​បុគ្គលិក​ ABA​ ចូលរួម​បេស​កម្ម​នានា​ ដែល​ផ្តល់​ឱកាស​ដល់​ពួក​គេ​ក្នុង​ការ​ស្ម័គ្រចិត្ត​ចូលរួម​ជួយ​ប្រជាជន​ដោយ​ផ្ទាល់​ និង​ទទួល​បាន​បទ​ពិសោធន៍​ល្អៗ​។​ ការ​គាំទ្រ​ដល់​អង្គការ​សប្បុរសធម៌​ដូច​ សមាគម​ TYDA​ គឺ​ស្រប​ទៅ​តាម​គុណ​តម្លៃ​របស់​យើងខ្ញុំ​ ដែល​ពង្រឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ របស់​រដ្ឋាភិបាល​កម្ពុជា​ ឆ្ពោះទៅ​កាន់​សុខា​មា​ល​ភាព​ដ៏​ ប្រសើរ​ឡើង​។​”

​លោក​ Askhat​ Azhikhanov​ បាន​បន្ថែម​ថា​ “​ដើម្បី​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​រឹង​មាំ​ យើងខ្ញុំ​បាន​ចុះហត្ថលេខា​អនុស្សរណៈ​យោគយល់​ បន្ត​ការ​គាំទ្រ​របស់​ធនាគារ​ ចំនួន​ 100,000​ ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ជា​រៀង​រាល់​ឆ្នាំ​ រយៈពេល​ 3​ ឆ្នាំ​ ចាប់ផ្តើម​ពី​ឆ្នាំ​ 2023​។​ ជំនួប​ថ្ងៃនេះ​ គឺជា​ឆ្នាំ​ទី​2​ នៃ​ការ​ឧបត្ថម្ភ​គាំទ្រ​របស់​យើងខ្ញុំ​ ជាមួយ​ថវិកា​ចំនួន​ 100,000​ ដុល្លារ​អា​មេ​រិ​ក​”​។​

​លោក​វេជ្ជបណ្ឌិត​ ស៊ូ​ ស៊ី​ផា​ណ្ណា​ ប្រធាន​ប្រតិបត្តិ​សមាគម​ TYDA​ ក៏​មាន​ប្រសាសន៍​ផង​ដែរ​ថា​ “​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ធនាគារ​ ABA​ សម្រាប់​ការ​ឧបត្ថម្ភ​ថវិការ​យ៉ាង​សប្បុរសធម៌​ ដែល​អនុញ្ញាត​ឲ្យ​យើងខ្ញុំ​បន្ត​ផ្តល់​ការ​ពិនិត្យ​សុខភាព​ និង​ព្យាបាល​ជំងឺ​ដល់​ប្រជាជន​កម្ពុជា​ជា​ច្រើន​នាក់​។​ យើងខ្ញុំ​ ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ទទួល​ការ​គាំទ្រ​របស់​ ABA​ លើ​បេស​កម្ម​របស់​ TYDA​ និង​ក៏​សូម​អរគុណ​ទៅ​ដល់​ក្រុមការងារ​ ABA​ ដែល​តែងតែ​ចូលរួម​យ៉ាង​ស្វះស្វែង​ក្នុង​កម្ម​ពិធី​ពួក​យើង​។​”

​ធនាគារ​ ABA​ ធ្លាប់​បាន​គាំទ្រ​យុទ្ធនាការ​ ចុះ​ពិនិត្យ​សុខភាព​ និង​ព្យាបាល​ជំងឺ​ និង​ការងារ​មនុស្សធម៌​ផ្សេងៗ​ ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​នេះ​ ដើម្បី​ជួយ​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន​ និង​ប្រទេស​ទាំងមូល​។​ ជាមួយ​គ្នា​នេះ​ ធនាគារ​ ABA​ និង​សមាគម​ TYDA​ មាន​បំណង​ចង់​ពង្រឹង​អនាគត​មួយ​ដ៏​ភ្លឺស្វាង​របស់​ប្រទេស​កម្ពុជា​ ដោយ​ធានា​បាន​នូវ​សេវា​ថែទាំ​សុខភាព​ដែល​ចាំបាច់​សម្រាប់​ប្រជាជន​គ្រប់​រូប​។