​ធនាគារ​ ABA​ ចាប់​ដៃគូ​ជាមួយ​ ក្រុមហ៊ុន​ ភី​ធី​ធី​ ខេ​ម​បូ​ឌា​ ដើម្បី​ផ្តល់​នូវ​ដំណោះស្រាយ​ទូទាត់​ន​វា​នុ​វត្ត​

29/Apr/2024

ABA x PTT news thumbnail-1 KHABA x PTT news thumbnail-1 KH
ABA x PTT news thumbnail KHABA x PTT news thumbnail KH
ABA x PTT news detail-2 KHABA x PTT news detail-2 KH
ABA x PTT news detail-4 KHABA x PTT news detail-4 KH
ABA x PTT news detail-5 KHABA x PTT news detail-5 KH

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​ និង​ជា​ស្ថា​ប័​ន្ធ​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ឈានមុខ​គេ​ បាន​ប្រកា​សភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ ភី​ធី​ធី​ ខេ​ម​បូ​ឌា​ ដើម្បី​ណែនាំ​ដំណោះស្រាយ​ការ​ទូទាត់​ផ្អែក​លើ​ប្រព័ន្ធ​ ERP​ ។​

​ដំណោះស្រាយ​នេះ​ រួម​បញ្ចូល​ជាមួយ​ប្រព័ន្ធ​ Host-to-Host​ ដើម្បី​ភ្ជាប់​ប្រព័ន្ធ​ខាងក្នុង​របស់​ ក្រុមហ៊ុន​ ភី​ធី​ធី​ ដោយ​រលូន​ជាមួយនឹង​ប្រព័ន្ធ​ធនាគារ​របស់​ ABA​ ដែល​អាច​ឲ្យ​ ក្រុមហ៊ុន​ ភី​ធី​ធី​ ប្រមូល​ការ​ទូទាត់​ប្រកបដោយ​ប្រសិទ្ធភាព​ពី​ឈ្មួញ​ អ្នក​ចែកចាយ​ និង​អតិថិជន​របស់​ខ្លួន​។​

​ពិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ 29​ ខែមេសា​ ឆ្នាំ​ 2024​ នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ​ ABA​ ក្នុង​រាជធានី​ភ្នំពេញ​។​ ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​វត្តមាន​របស់​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​នៃ​ ធនាគារ​ ABA​ លោក​ Nuttapong​ Kaewtrakulpong​ នាយក​គ្រប់គ្រង​នៃ​ ក្រុមហ៊ុន​ ភី​ធី​ធី​ ខេ​ម​បូ​ឌា​ និង​តំណាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មក​ពី​អង្គភាព​ទាំង​ពីរ​។​

​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​ “​យើង​មាន​សេចក្តី​សោមនស្ស​ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ​ ក្រុមហ៊ុន​ ភី​ធី​ធី​ ខេ​ម​បូ​ឌា​ ដើម្បី​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ឥណ​ពន្ធ​ផ្ទាល់​ស្រប​តាម​តម្រូវការ​”​ ។​ “​ដំណោះស្រាយ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​បំពេញតម្រូវការ​អាជីវកម្ម​ជាក់លាក់​របស់​ ក្រុមហ៊ុន​ ភី​ធី​ធី​ ដែល​សម្រួល​ដំណើរការ​ប្រមូល​ការ​ទូទាត់​របស់​ពួក​គេ​ និង​ធានា​ការ​ទូទាត់​ពី​អតិថិជន​ទាន់​ពេលវេលា​”​។​

​ដំណោះស្រាយ​ទូទាត់​ឥណ​ពន្ធ​ផ្ទាល់​របស់​ ABA​ ជួយ​សម្រួល​ដល់​ការ​ប្រមូល​ការ​ទូទាត់​ពី​អាជីវកម្ម​មួយ​ទៅ​អាជីវកម្ម​ (B2B)​ និង​អាជីវកម្ម​ទៅ​អតិថិជន​ (B2C)​ ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដក​ប្រាក់​ ដោយ​ផ្ទាល់​ពី​គណនី​របស់​អតិថិជន​ នៅ​ថ្ងៃ​កំណត់​ដែល​បាន​រៀបចំ​ទុកជា​មុន​។​ ដំណោះស្រាយ​នេះ​លុប​បំបាត់​តម្រូវការ​សម្រាប់​ការ​ប្រមូល​ការ​ទូទាត់​ដោយ​ដៃ​ កាត់​បន្ថយ​ការងារ​រដ្ឋបាល​ និង​ធានា​បាន​នូវ​ការ​ទូទាត់​ទាន់​ពេលវេលា​ ហើយ​ធ្វើ​បង្កើន​ប្រសិទ្ធភាព​លើ​រំហូរ​ និង​ប្រសិទ្ធភាព​សម្រាប់​អាជីវកម្ម​គ្រប់​ទំហំ​។​

​លោក​ Nuttapong​ Kaewtrakulpong​ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ ក្រុមហ៊ុន​ ភី​ធី​ធី​ ខេ​ម​បូ​ឌា​ មាន​ប្រសាសន៍​ថា​ “​ភាព​ជា​ដៃគូ​នេះ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ ក្រុមហ៊ុន​ ភី​ធី​ធី​ ខេ​ម​បូ​ឌា​ ក្នុង​ការ​ផ្តល់​ជូន​ដៃគូ​ នូវ​ជម្រើស​ការ​ទូទាត់​ដ៏​ងាយស្រួល​ និង​មាន​ប្រសិទ្ធភាព​”​។​ “​ដំណោះស្រាយ​ឥណ​ពន្ធ​ផ្ទាល់​របស់​ ABA​ នឹង​ពង្រឹង​ការ​គ្រប់គ្រង​លំហូរ​សាច់ប្រាក់​របស់​យើង​យ៉ាង​សំខាន់​ និង​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ​។​”

​កិច្ចសហការ​រវាង​ធនាគារ​ ABA​ និង​ ក្រុមហ៊ុន​ ភី​ធី​ធី​ ខេ​ម​បូ​ឌា​ បង្ហាញ​ពី​ការ​បោះ​ជំហាន​ទៅ​មុខគួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​សម្រួលការ​ប្រមូល​ការ​ទូទាត់​ក្នុង​ទិដ្ឋភាព​ធុរកិច្ច​របស់​កម្ពុជា​។​ ជាមួយនឹង​ដំណោះស្រាយ​នវានុវត្តន៍​នេះ​ ក្រុមហ៊ុន​ ភី​ធី​ធី​ ខេ​ម​បូ​ឌា​ នឹង​បង្កើន​ប្រសិទ្ធភាព​អាជីវកម្ម​ទាំងមូល​ និង​ពង្រឹង​ជំហរ​របស់​ខ្លួន​ក្នុង​នាម​ជា​អ្នក​នាំមុខ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​។​

​ក្រុមហ៊ុន​ ភី​ធី​ធី​ (​ខេ​ម​បូ​ឌា​)​ គឺជា​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ដែល​មាន​មូលដ្ឋាន​នៅ​ព្រះរាជាណាចក្រ​ថៃ​ ដែល​ផ្គត់ផ្គង់​ និង​ចែកចាយ​ប្រេងឥន្ធនៈ​ ក៏​ដូច​ជា​អាជីវកម្ម​លក់រាយ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ ដែល​រួម​មាន​ Café​ Amazon,​ 7-Eleven​ Mart,​ Jiffy​ Mart,​ Pearly​ Tea,​ និង​ស្ថានីយ​សាក​យានយន្ដ​អគ្គិសនី​ EV​ STATION​ PLUZ​។​ ក្រុមហ៊ុន​ ភី​ធី​ធី​ ទទួល​បាន​កេរ្តិ៍ឈ្មោះ​ ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ល្អ​ គុណភាព​ និង​ស្តង់ដារ​សុវត្ថិភាព​ ដែល​ធ្វើ​ឲ្យ​ម៉ាក​យីហោ​ក្រុមហ៊ុន​នេះ​មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។​ ជាមួយនឹង​ចក្ខុវិស័យ​នៃ​ "​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​សម្រាប់​សហគមន៍​ និង​របៀប​រស់នៅ​នៅ​កម្ពុជា​"​ ក្រុមហ៊ុន​ ភី​ធី​ធី​ មាន​គោលបំណង​ពង្រឹង​ដំណោះស្រាយ​ថាមពល​សម្រាប់​ការ​ចល័ត​ដោយ​គ្មាន​ថ្នេរ​ ហើយ​ខិតខំ​ក្លាយជា​ដំណោះស្រាយ​តែ​មួយ​គត់​សម្រាប់​គ្រប់​របៀប​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​។​